• 2022-06-13 10:16:09
  • ព័ត៌មាន

ភាពខុសគ្នារវាងទំនាក់ទំនង «ឪពុក និងកូនស្រី» និង «ឪពុក និងកូនប្រុស»

  • 2022-06-13 10:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាក៏អាចក្លាយជាឪពុកបានដែរ ប៉ុន្តែធ្វើជាឪពុកម្នាក់ដែលល្អ ជាគំរូ ជាវិរៈបុរសក្នុងចិត្តរបស់កូនៗ ត្រូវការពេលវេលា និងបង្ហាញពីសកម្មភាព និងទំនួលខុសត្រូវជាច្រើន។

កាតព្វកិច្ច «ឪពុក» មិនស្រួលដូចគិតនោះទេ។ ឪពុក ល្អម្នាក់មិនត្រឹមតែមានតួនាទីចិញ្ចឹមបីបាច់ថែរក្សាកូនៗនោះទេ ប៉ុន្តែត្រូវតែធ្វើជាគំរូល្អ ផ្ដល់ដំបូន្មាន ការពារ និងផ្ដល់អារម្មណ៍សុវត្ថិភាពដល់ក្រុមគ្រួសារ។

តួយ៉ាង ការបង្ហាញក្ដីស្រឡាញ់ និងទំនាក់ទំនងទៅកាន់កូនៗអាច និងផ្សេងគ្នា រវាង កូនស្រី និងកូនប្រុស៖

ក. ទំនាក់ទំនងរវាងឪពុក និងកូនស្រី

កូនស្រី គឺត្រូវការភាពផ្អែមល្ហែម ភាពទន់ភ្លន់ ការយកចិត្តទុកដាក់ យល់ចិត្ត ត្រូវការជំនួយ និងពឹងផ្អែកលើឪពុកច្រើនជាងកូនប្រុស។ ទំនាក់ទំនងរបស់កូនស្រីជាមួយឪពុក អាចដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្លូវចិត្ត បើទំនាក់ទំនងនោះល្អ កូននឹងបង្ហាញពីគំនិតវិជ្ជមាន មានទំនុកចិត្ត និងក្លាហានក្នុងសង្គម។

ខ.ទំនាក់ទំនងរវាងឪពុក និងកូនប្រុស

ក្មេងប្រុស គឺមិនដូចក្មេងស្រីនោះទេ។ ចរិកលក្ខណៈ កាយវិការ គឺតែងតែយកគំរូតាមឪពុក។ ការយកចិត្តទុកដាក់របស់ឪពុក ការគោរព ទម្លាប់ល្អៗ ទង្វើល្អៗ និងបង្ហាញពីទំនួលខុសត្រូវល្អ នោះពេលកូនធំឡើងនឹងយកគំរូតាមជាក់ជាមិនខាន។

ហេតុនេះហើយ ការបង្រៀនប្រៀនប្រដៅទៅកាន់កូនប្រុស និងកូនស្រីមិនដូចជានោះទេ។ យ៉ាងណាមិញ កូនៗក៏គួរតែយល់ពីទឹកចិត្តរបស់ឪពុកម្ដាយផងដែរ។ បើនិយាយដល់ចំណុចនេះ ស្របពេលខែ មិថុនា នេះ ជាទិវាឪពុកអន្តរជាតិ Sabay ក៏បានផលិតរឿងភាគខ្លីមួយ បែបអប់រំ រវាងទំនាក់ទំនងឪពុកនឹងកូន នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

កុំភ្លេចរង់ចាំទស្សនា រឿងភាគខ្លី ដែលខ្សែរឿងបែបគ្រួសារ ដែល Sabay ត្រៀមនឹងចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, និង Sabay News Entertainment

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់