• 2022-06-08 04:50:00
  • ព័ត៌មាន

ហូបចុកឱ្យចេះគិតគូរ! មិនមែនគ្រប់អាហារទាំងអស់ផ្ដល់ផលល្អចំពោះសុខភាពនោះទេ

  • 2022-06-08 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព ពិតជាចាំបាច់ និងសំខាន់ជាងអ្វីៗទាំងអស់។ គ្រប់អាហារទាំងអស់ដែលញ៉ាំចូលពោះ ក៏មិនប្រាកដថាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដែរ។

យ៉ាងណាមិញលោកអ្នកគួរសិក្សាពីសុខភាពរបស់ខ្លួនឯងជាមុនសិន ថាតើលោកអ្នកមានអាឡែស៊ី ឬមិនអាចញ៉ាំជាមួយប្រភេទអាហារអ្វីខ្លះ? ប្រសិនបើលោកអ្នកអាចញ៉ាំអាហារបានគ្រប់ប្រភេទនោះ គឺពិតជាស្រួលមែនទែន តួយ៉ាងលោកអ្នកគ្រាន់តែជ្រើសរើសប្រភេទអាហារដែលផ្ដល់ផលល្អចំពោះសុខភាព ជាការស្រេច។

ដឹងអត់? ផលិតផលសរីរាង្គផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ត្រី សាច់ បន្លែ បន្លែ ផ្លែឈើ សរីរាង្គមិនត្រឹមតែជួយកាត់បន្ថយហានិភ័យសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ ដោយកាត់បន្ថយការប៉ះពាល់នឹងនីត្រាត និងសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្លែឈើ បន្លែសរីរាង្គ។

សម្រាប់ការទិញមកធ្វើញ៉ាំនៅផ្ទះខ្លួនឯងច្បាស់ជាទុកចិត្ត ១០០% ទាំងអនាម័យ និងរសជាតិ។ ប៉ុន្តែ ភាគច្រើននាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តញ៉ាំអាហារនៅខាងក្រៅ ដូច្នេះ មុននឹងញ៉ាំ គួរស្វែងយល់ និងស្គាល់ពីហាងអាហារនោះឱ្យច្បាស់ជាមុនសិន។

ប្រសិនបើហាងអាហារដែលលោកអ្នកចូលញ៉ាំនោះ ប្រើប្រាស់ជាមួយនឹងប្រភេទត្រី សាច់ បន្លែ ផ្លែឈើ ស្រស់ៗ និងជាផលិតផលសរីរាង្គទៀតនោះខ្លាចអីនឹងចូលញ៉ាំ?

កំពុងរកហាងអាហារ ដែលប្រើប្រាស់ជាមួយនឹងប្រភេទគ្រឿងទេសស្រស់ៗ និងធម្មជាតិ លោកអ្នកអាចមកញ៉ាំនៅ ផាក កាហ្វេ (Park Café) ឬធ្វើការកុម្ម៉ង់តាមរយៈអេបក៏បាន ព្រោះថា ផាក កាហ្វេ គាំទ្រ និងជ្រើសរើសជាគ្រឿងទេស ដែលល្អចំពោះសុខភាព ជាពិសេសនោះ ត្រីសាច់ បន្លែ ផ្លែឈើសុទ្ធតែប្រមូលទិញពីប្រជាកសិកររបស់ខ្មែរ ដែលមានការត្រួតពិនិត្យក្នុងការចិញ្ចឹម និងដាំដោយមិនប្រើគីមី។

ផាក កាហ្វេ មានលក់ទាំងអាហារ និងភេសជ្ជៈ សម្រាប់អាហារពេលព្រឹក និងថ្ងៃត្រង់។ ជាមួយមុខម្ហូបច្រើនជម្រើស ផ្ដល់ជូនដល់អតិថិជនយ៉ាងច្រើនសម្បូរបែប អ្វីដែលសំខាន់នោះគឺគ្រប់គ្រឿងផ្សំទាំងអស់ សុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។

សម្រាប់ការទទួលទានក្នុងហាង កុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃតាមរយៈ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់