• 2022-06-10 17:17:38
  • សេដ្ឋកិច្ច

លោក​ គាង​ ផល្លី​ បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​ឃើញ​ផ្លូវ​ស្អាតងាយ​ស្រួល​ការ​លក់​ដូរ​

  • 2022-06-10 17:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គាង​ ផល្លី​ ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​បាន​ផ្លូវ​ធំ​ទូលាយ​ អ៊ុត​កៅស៊ូ​ស្អាត​ដែល​ជា​ជំនួយ​របស់​បុរី​ភ្នំពេញ​ថ្មី​សម្រាប់​ជូន​អ្នក​រស់នៅ​តំបន់​នោះ។​

លោក​ គាង​ ផល្លី

ប្រជាពលរដ្ឋ​នៅ​តំបន់​សាលាបឋមសិក្សា​តាខ្មៅ​​រស់​នៅ​ជាប់​ផ្លូវ​ ២១០​ លោក​ គាង​ ផល្លី​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ត្រេកអរ​នៅ​ពេល​បាន​ខាង​បុរី​​ធ្វើ​ការ​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ ដាក់​លូ​ និង​ធ្វើ​ផ្លូវ​ថ្មី​បន្ថែម​ទៀត​បែប​នេះ។​ ការ​ជួយ​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​ពួក​លោក​មាន​ភាព​ងាយ​ស្រួល​ទាំង​ធ្វើ​ដំណើរ​ និង​ប្រកប​របរ​រក​ស៊ី​ជា​ដើម។​

ផ្លូវពង្រីកថ្មី

ចំណែក​លោក​ ជា​ ស៊ីម៉ុយ​ តំណាង​បុរី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មិន​មែន​តែ​គម្រោង​នៅ​ក្រុង​តាខ្មៅ​នេះ​ទេ​ ពោល​គម្រោងមុនៗខាង​លោក​តែងតែ​រួម​ចំណែក​សាងសង់​រចនាសម្ព័ន្ធ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ។​

ផ្លូវដាក់លូ

ជាក់ស្ដែង​នៅ​ម្ដុំ​សាលាបឋមសិក្សា​តាខ្មៅ​នេះ​គឺ​សាងសង់​ផ្លូវ​ថ្មី​បន្ថែម​ ពង្រីក​ផ្លូវ​ ដាក់​លូ​ជា​ដើម​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ និង​អ្នក​ធ្វើ​ដំណើរ​កាត់បន្ថយ​ការ​កកស្ទះ​ ងាយ​ឆ្លងកាត់​ពី​ផ្លូវ​ ២១​ ទៅ​ផ្លូវ​ ២១០​ ផង​ដែរ។​ ក្រៅ​តែ​ពី​សាងសង់​ផ្លូវ​នានា​ហើយ​នោះ​ ពោល​បុរី​​ក៏​មាន​គម្រោងផ្ទះ​ល្វែង​លំដាប់​ស្តង់ដារ​សម្រាប់​អ្នក​ចង់​រស់នៅ​តំបន់​ខាង​លើ​ដែរ។​

បញ្ជាក់​ដែរ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខាង​បុរី​បាន​សាងសង់​ទាំង​ប៉ុន្មាន​គឺ​ចំណាយ​ថវិកា​ប្រហែល​ជិត​១លាន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់