• 2022-06-14 02:00:00
  • ព័ត៌មាន

តួនាទី ៥ យ៉ាងរបស់ ឪពុក ម្តាយ ក្នុងការមើលថែ អប់រំកូនៗ! មិនមែនបង្កើត ចោលឱ្យតែមានជីវិតនោះទេ

  • 2022-06-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ ជាគំរូមួយសម្រាប់កូនៗ ដើម្បីឱ្យកូនដើរតាមគន្លងធម៌ ក្លាយជាមនុស្សដែលចុះចំណោមក្នុងសង្គម និងធ្វើអំពើល្អ។ យ៉ាងណាមិញ ឪពុកម្ដាយត្រូវតែប្រព្រឹត្តអាកប្បកិរិយាល្អ មានទម្លាប់ល្អ ឱ្យកូនឃើញជាមុនសិន ហើយតួនាទីទាំង ៥យ៉ាងរបស់ឪពុកម្ដាយនោះគឺ៖

១. ហាមឃាត់កូន កុំឱ្យធ្វើអំពើអាក្រក់ ទាំងកាយ វាចារ និងចិត្ត។ ឧទាហរណ៍៖ បង្រៀនកុំឱ្យវាយដំ ទាត់ធាក់គ្នា មិនឱ្យចេះជេរ ឬប្រើសម្ដីមិនសមរម្យ

២. ណែនាំឱ្យធ្វើល្អ ទាំងសម្ដីសម្ដៅ និងការរស់នៅ

៣. ឱ្យកូនទទួលបានការអប់រំ រៀនសូត្រ

៤. ដណ្ដឹង ភរិយាស្វាមី ឱ្យសមគួរដល់កូន

៥. ចែកទ្រព្យដល់កូនចៅ (ត្រង់ចំណុចនេះ ឪពុកម្ដាយ មិនគួរចែកទាល់តែអស់ពីខ្លួននោះទេ ជាក់ស្ដែង គ្រាន់តែចែកទ្រព្យខ្លះ ដើម្បីជាដើមទុនឱ្យកូនរកស៊ី តួយ៉ាងត្រូវទុកសម្រាប់ខ្លួនឯងពេលចចូលវ័យចំណាស់។

គៀកថ្ងៃ ទិវាលោកឪពុកល្មម ជាកូនៗមានបានត្រៀម ពាក្យពេជ្យ អ្វីខ្លះដើម្បីជូនពរដល់អ្នកមានគុណ?

ដើម្បីអបអរទិវា លោកឪពុក Sabay បានផលិតរឿងភាគខ្លីមួយ បែបអប់រំ រវាងទំនាក់ទំនងឪពុកនឹងកូន នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

កុំភ្លេចរង់ចាំទស្សនា រឿងភាគខ្លី ដែលខ្សែរឿងបែបគ្រួសារ ដែល Sabay ត្រៀមនឹងចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, និង Sabay News Entertainment

ប្រភព៖ Kou Sopheap Official

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់