• 2022-06-20 03:05:00
  • ព័ត៌មាន

ប៉ាព្យាយាមធ្វើអ្វី ដែលប៉ាអាចធ្វើបាន! ចុះប៉ាមានដែលដឹងថាអ្វីដែលកូនអាចធ្វើបានអត់?

  • 2022-06-20 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានឪពុកម្ដាយណា ចង់ធ្វើអាក្រក់ដាក់កូននោះទេ គ្រប់យ៉ាងសុទ្ធតែចង់ឱ្យកូនក្លាយមនុស្សម្នាក់ដែលល្អ និងស្ដាប់បង្គាប់។

ប៉ា រអ៊ូ ប៉ាស្ដីបន្ទោស ហាមឃាត់ និងតឹងរឹងមិនឱ្យធ្វើនេះ មិនឱ្យធ្វើនោះ ព្រោះតែគិតថាវាមិនល្អចំពោះកូន។ គ្រប់យ៉ាងប៉ាធ្វើមិនប្រាកដថាត្រូវទាំងអស់នោះទេ ប៉ុន្តែទាំងអស់នោះគឺសុទ្ធតែចង់ឱ្យកូនទទួលបានអ្វីដែលល្អឥតខ្ចោះ។ ប៉ាព្យាយាម ធ្វើអ្វីដែលប៉ាអាចធ្វើបាន ប៉ុន្តែប៉ាអត់ដែលបានគិតដល់ ថាវាការជាការដាក់សម្ពាធក្នុងជីវិតរបស់កូន។

តើលោកអ្នក កំពុងតែមានទំនាក់ទំនងមិនសូវល្អក្នុងគ្រួសារមែនទេ? ធ្ចើយ៉ាងណាទើបអាចដោះស្រាយបាន?

ខ្សែរឿងភាគខ្លី ដែលមានចំណងជើងថា «សំបុត្រ» និងបង្ហាញពីទំនាក់ទំនង ដែលល្អក់កកររវាង ឪពុកនឹងកូន។ ចាំមើលៗថាទំនាក់ទំនងអ្នកទាំងពីរ នឹងទៅជាយ៉ាងណា?

ទស្សនាវីដេអូ ខាងក្រោមនេះ៖

ជីវិតក្នុងគ្រួសារ បញ្ហាដែលកើតឡើងបន្តិចបន្តួច បើទុកកាន់តែយូរទៅ នឹងអាចជារឿងមួយមិនអាចដោះស្រាយបាន។

កុំទុកឱ្យគម្លាតក្លាយជារនាំង គួរផ្សារភ្ជាប់ទំនាក់ទំនងក្នុងគ្រួសារ។ «សំបុត្រ» បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ពីមនោសញ្ចេតនារបស់ ឪពុក ដែលមិនអាចបង្ហាញចេញទៅកូនបាន។

ខ្សែភាពយន្តភាគខ្លីនេះ មានចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក Smart Axiata sabay Sabay News Entertainment Kanha

#A_LETTER_TO_MY_SON

#សំបុត្រ

#រីករាយទិវាលោកឪពុក

#HappyFathersday

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់