• 2022-06-29 06:35:00
  • ព័ត៌មាន

ទិដ្ឋភាពក្រោយឆាក នៃការថតរឿងខ្លី! វីដេអូត្រឹម ៨នាទី តែចំណាយពេលថតស្ទើរ ២៤ម៉ោង (វីដេអូ)

  • 2022-06-29 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារអ្វីក៏ហត់ដែរ ប៉ុន្តែសម្រាប់អ្នកចូលចិត្តវិស័យកុន គួរត្រៀមចិត្ត ត្រៀមកាយ ឱ្យហើយប្រសិនបើចង់ចាប់យកអាជីពមួយនេះ។

ជាក់ស្ដែង រឿងខ្លីៗត្រឹម ៨ ទៅ ១០នាទី ប៉ុន្តែត្រូវចំណាយពេលថតស្ទើរ ២៤ម៉ោង នេះគិតត្រឹមពេលថតតែប៉ុណ្ណោះ។ មែនទែនទៅ នៅពីក្រោយរូបភាព និងវីដេអូ ផលិតរឿងខ្លីៗនីមួយៗ ត្រូវការក្រុមការងារជាច្រើនទម្រាំ តែចេញជាសមិទ្ធិផល ក្នុងនោះរួមមាន៖ អ្នកគ្រប់គ្រងផលិត អ្នកចាត់ចែងការផលិត អ្នកនិពន្ធ អត្ថបទភាពយន្ត អ្នកដឹកនាំការសម្ដែង អ្នកគ្រប់គ្រងប្លង់ អ្នកថត ជំនួយការថត បច្ចេកទេសភ្លើង អ្នករៀបចំសំលៀកបំពាក់ រៀបចំឆាក អ្នកតុបតែងមុខ អ្នកសម្ដែង អ្នកកាត់ត ជំនួយការកាត់ត គ្រប់គ្រងសម្លេង កែពណ៌ ក្រាហ្វិច រចនារូបភាព Master ។ល។

បើបូករួមទាំងការរៀបចំទៀតមុនថ្ងៃថតទៀត គឺត្រូវការចំណាយពេលច្រើនអាទិត្យ ទម្រាំផលិតចេញបានមួយរឿងៗ។

សម្រាប់អ្នកចូលចិត្តទស្សនា ឈុតឆាកពីក្រោយការថតរឿង តោះ ចុចមើលវីដេអូខាងក្រោមនេះ៖

«សំបុត្រ» ខ្សែររឿងដែល មានទាំងការអប់រំ បង្កប់នូវអត្ថន័យ មនោសញ្ចេតនា ទំនាក់ទំនងក្នុងគ្រួសារ បង្ហាញពីតថភាពសង្គមរាល់ថ្ងៃ។

ទស្សនាវីដអូ ខាងក្រោមនេះ៖

ខ្សែភាពយន្តភាគខ្លីនេះ មានចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក Smart Axiata sabay Sabay News Entertainment Kanha

#A_LETTER_TO_MY_SON

#សំបុត្រ

#រីករាយទិវាលោកឪពុក

#HappyFathersday

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់