• 2022-06-30 03:43:37
  • ព័ត៌មាន

បទពិសោធសណ្ឋាគារលំដាប់ពិភពលោកកំពុងរង់ចាំលោកអ្នកនៅចំកណ្តាលនៃក្រុងសៀមរាបជាមួយសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ដែលនឹងបើកដំណើការឡើងវិញក្នុងពេលឆាប់ៗនេះ

  • 2022-06-30 03:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋគារ ផាកហៃយ៉ាត់ សៀមរាប ដែលបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះដើម្បីផ្តល់ជូនភ្ញៀវទាំងឡាយនូវកន្លែងស្នាក់នៅដ៏ប្រណីតនៅក្បែរប្រាសាទបុរាណ ព្រមទាំងអាចមើលឃើញប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ដោយត្រូវបានទទួលស្គាល់ទៅលើការរៀបចំ និងការផ្តល់ជូននូវបទពិសោធដ៏ប្រណីត សណ្ឋាគារនេះត្រូវបានរចនាឡើងដើម្បីស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការដឹកនាំពីសំណាក់អ្នកមានបទពិសោធក្នុងវិស័យសណ្ឋាគារជាយូរឆ្នាំគឺ លោកស្រី Rina Mariani ដែលថ្មីៗនេះត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ។

លោកស្រី Rina Mariani អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានមានប្រសាសន៍ថា៖ «ការធ្វើដំណើរមានការផ្លាស់ប្តូរ ជាមួយនឹងការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើបទពិសោធពិតជាក់ស្តែងរបស់អ្នកធ្វើដំណើរ និងតាមតម្រូវការដែលផ្តល់ឱ្យភ្ញៀវនូវអារម្មណ៍ដ៏ស្រស់ស្រាយ ហើយនៅពេលនេះសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ពួកយើងនឹងធ្វើការណែនាំពីការទទួលបដិសណ្ឋារកិច្ចដ៏ឥតខ្ចោះសម្រាប់ការធ្វើដំណើរមកកាន់ទឹកដីប្រវត្តិសាស្ត្រមួយនេះ។ នេះគឺជាការបើកនូវទំព័រថ្មីមួយដែលជាការចាប់ផ្តើមដ៏គួរឱ្យរីករាយសម្រាប់ពួកយើង នៅពេល ដែលយើងត្រលប់មកវិញជាមួយនឹងនៃបទពិសោធនៃវប្បធម៌ដ៏សម្បូរបែប និងរសជាតិថ្មីៗនៃអាហារដែលផ្តល់ជូននៅក្នុងបរិយាកាសដែលពោរពេញដោយវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ»។

បទពិសោធដ៏ល្អឥតខ្ចោះ

នៅពេលដែលសណ្ឋាគារចាប់បើកដំណើរការឡើងវិញក្នុងខែកក្កដា ភ្ញៀវនឹងអាចធ្វើការជ្រើសរើសបន្ទប់ក្នុងចំណោមបន្ទប់ចំនួន14 ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងស្នាដៃសិល្បៈបែបខ្មែរ បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ។ បន្ទប់ស្វីតរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាបផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើនសម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួនពីរសម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។

ជាផ្នែកមួយនៃការផ្តល់ជូននៃការបើកឡើងវិញ «បទពិសោធដ៏ល្អឥតខ្ចោះ នៅ The Park» នឹងផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធនៃស្នាក់នៅក្នុងបន្ទប់ស្វីតដែលមានការរចនាយ៉ាងប៉ិនប្រសប់ និងធំទូលាយ ជាមួយនឹងទិដ្ឋភាពជុំវិញទីក្រុង និងសិទ្ធិពិសេសជាច្រើនរួមទាំងការធ្វើដំណើរទៅអាកាសយានដ្ឋានទៅមក អាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ស្រាក្រឡុកឥតគិតថ្លៃប្រចាំថ្ងៃចំនួន ២ កែវ និងមីនីបារម្តងក្នុងអំឡុងពេលស្នាក់នៅ និងការបញ្ចុះតម្លៃ 20% នៅភោជនីយដ្ឋាន និងស្ប៉ារបស់សណ្ឋាគារផងដែរ។

ដំណើររុករកនៅក្រុងសៀមរាប

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ផ្តល់នូវការសម្រាកលំហែនៅចំកណ្តាលក្រុងសៀមរាបដ៏ខៀវស្រងាត់ ក្រោមការវិនិយោគសំខាន់ៗទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ផ្លូវថ្មីស្រឡាងអមដោយផ្កា និងដើមឈើជាងបីពាន់ដើមដែលត្រូវបានដាំ ក៏ដូចជាចិញ្ចើមផ្លូវថ្មី បានបង្កើនកិត្យានុភាពរបស់ទីក្រុងយ៉ាងខ្លាំង ដែលបានធ្វើឲ្យទីក្រុងក្លាយទៅជាគោលដៅសម្រាប់អ្នកថ្មើរជើង។ សណ្ឋាគារនេះមានទីតាំងល្អឥតខ្ចោះ ដោយធ្វើដំណើរត្រឹមតែ ១៥នាទី ពីប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ បន្ថែមពីលើដំណើររុករកប្រាសាទបុរាណ ភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីវប្បធម៌ខ្មែរសម័យទំនើបបានយ៉ាងងាយស្រួលនៅផាប់ស្ត្រីត និងផ្សាររាត្រីដ៏អ៊ូអរ។ បុគ្គលិករបស់សណ្ឋាគារក៏នឹងអាចរៀបចំការទស្សនាដែលមានលក្ខណៈផ្ទាល់ខ្លួនផងដែរ ដូចជាដំណើរទេសចរណ៍ទស្សនាការធ្វើស្ករត្នោត ថ្នាក់បង្រៀនធ្វើម្ហូបខ្មែរ ទស្សនាការសម្តែងរបាំអប្សរា និងដំណើរទេសចរណ៍មើលថ្ងៃរះតាមប្រាសាទ។

សណ្ឋាគារក៏មានក្លឹបហាត់ប្រាណដែលបំពាក់ដោយបរិក្ខារយ៉ាងសម្បូរបែប អាងហែលទឹកចំនួនពីរដែលហ៊ុំព័ទ្ធដោយរុក្ខជាតិត្រូពិច និងកន្លែងសម្រាប់ការសម្រាកលំហែកាយនៅជុំវិញអាងហែលទឹកផងដែរ។ ក្រៅពីនេះ សេវាស្ប៉ាក៏នឹងផ្ដល់នូវបទពិសោធដ៏ស្ងប់ស្ងាត់ ដើម្បីធ្វើឱ្យចិត្តនិងរាងកាយស្រស់ស្រាយឡើងវិញ។

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងផ្តល់ជូននូវអាហារប្រកបដោយឱជារសនៅកន្លែងទទួលទានអាហារចំនួនបីគឺ The Dining Room, The Living Room និង The Glasshouse។ ទន្ទឹមនឹងនោះ ភ្ញៀវក៏អាចរីករាយនឹងការធ្វើម្ហូបដ៏ពិសេសជាមួយនឹងការលាយបញ្ចូលគ្នានៃម្ហូបខ្មែរបែបប្រពៃណី និងម្ហូបអន្តរជាតិដែលបង្កើតឡើងដោយប្រធានផ្នែកចុងភៅខ្មែរគឺលោក Pisith Theam។

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាបនឹងផ្តល់ជូននូវកញ្ចប់ 'Welcome Back' ដែលរួមបញ្ចូលការអត្រាបញ្ចុះតម្លៃល្អបំផុត 15% ដែលរួមមានអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ និងការបញ្ចុះតម្លៃពិសេសពីសណ្ឋាគារ។ ការផ្តល់ជូននេះគឺអាចធ្វើការកក់បានពីឥឡូវនេះរហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2022។ សម្រាប់ការកក់ទុក ឬការសាកសួរ សូមទូរស័ព្ទមក +855 63 211 234 ឬអ៊ីមែលមកកាន់ siemreap.park@yatt.com។

ការផ្តល់ជូនពាក់កណ្តាលឆ្នាំរបស់កម្មវិធី World of Hyatt ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សមាជិកនៃកម្មវិធី World of Hyatt អាចទទួលបានការសន្សំបាន ១,០០០ ពិន្ទុ សម្រាប់រៀងរាល់ការស្នាក់នៅពីរយប់ នៅសណ្ឋាគារ Hyatt ណាមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើលោកអ្នកចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែកក្កដា នេះ លោកអ្នកនឹងទទួលបានពិន្ទុបន្ថែមរហូតដល់ ១៥,០០០ពិន្ទុ សម្រាប់ការស្នាក់នៅចន្លោះពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ចូលរួមជាមួយកម្មវិធី World of Hyatt ហើយរីករាយនឹងរង្វាន់បន្ថែម នៅពេលអ្នកចុះឈ្មោះសម្រាប់ការ ផ្តល់ជូនដល់សមាជិកនៅពាក់កណ្តាលឆ្នាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ hyatt.com/asia-pacific-mid-year-bonus ។ ផ្អែកតាមគោលបំណងនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ការប្តេជ្ញាចិត្តលើការថែទាំ និងអនាម័យជាសកលរបស់ក្រុមហ៊ុនសណ្ឋាគារ ហៃយ៉ាត់ នឹងជួយពង្រឹងបន្ថែមទៀតនូវការណែនាំ និងប្រតិបត្តិការរបស់ខ្លួនចំពោះបុគ្គលិក ក៏ដូចជាសុវត្ថិភាព និងសន្តិភាពផ្លូវចិត្តរបស់ភ្ញៀវ។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសណ្ឋាគារ ហៃយ៉ាត់ សូមចូលទៅកាន់ hyatt.com/care-and-cleanliness

មតិយោបល់