• 2022-07-06 09:04:56
  • ព័ត៌មាន

ការិយាល័យលក់ និងផ្ទះគំរូ Odom របស់ក្រុមហ៊ុន ULS នៅក្រុងភ្នំពេញ បើកសម្ពោធជាផ្លូវការហើយ

  • 2022-07-06 09:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ (ថ្ងៃទី 6 ខែកក្កដា ឆ្នាំ2022) ក្រុមហ៊ុនអីបេន លីវីង សីលូសិន (Urban Living Solutions ហៅកាត់ថា ULS) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏ អចលនទ្រព្យ និងបរិយាបទក្នុងការរស់នៅមួយដែលនៅពីក្រោយគម្រោងឆ្នៃប្រឌិតដ៏អស្ចារ្យជាច្រើននៅកម្ពុជា បានប្រារព្ធពីធីបើកសម្ពោធជាផ្លូវការនៃការិយាល័យ លក់ និងផ្ទះគំរូរបស់គម្រោង Odom ដែលជាតម្រោងដ៍ល្អប្រណិតមួយរបស់គេ។ Odom ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញលើមហាវិថីនរោត្តម ដែលជាអគារ ខ្ពស់មួយដែលមានមុខងារចម្រុះហើយលេចចេញជាអគារពីរជាប់គ្នាដែលភ្ជាប់ដោយទីធ្លាជួបជុំប្រាំជាន់ និងការរួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និង ការិយាល័យសហកម្មសិទ្ធ ដែលត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៅប្រទេសសិង្ហបុរី ដោយបន្ទាប់ពី ULS បានសម្រេចគម្រោងហើយ បានទទួលពានរង្វាន់ដូចជា Factory Phnom Penh ភូមិបាគង និង Rose Apple Square ដែល ULS បានកំណត់ឡើងវិញនៅស្តង់ដារជីវិតការងារ សម្រាប់ប្រជាជនសម័យទំនើប។

ស្ថិតនៅលើទំហំផ្ទៃដីសរុប 5,825 ម៉ែត្រការ៉េនៃតំបន់អចលនទ្រព្យនៅលើមហាវិថីនរោត្តមជាច្រើន ដែលអគារបញ្ឈរ 45 ជាន់នោះគឺ Odom Tower ដែល មានទំហំសរុបដល់ទៅ 43,000 ម៉ែត្រការ៉េ នៃការិយាល័យសហកម្មសិទ្ធិដ៏ប្រណិត (Strata-title offices) និងមានប្រជុំទៅដោយការិយាល័យអាជីវកម្ម សម្រាប់ខ្នាតតូចក្នុងស្រុកនិងអាជីវកម្មបរទេសថែមទៀតផង។ លើសពីនេះទៀត Odom ក៏មានជណ្តើរយន្តស្តង់ដារចុងក្រោយ និងចុះឈ្មោះជាបេក្ខភាពន អាគារបៃតង LEED® ការរចនាដោយផ្តោតលើការសន្សំសំចៃថាមពល ព្រមទាំងមានភូមិអាកាស និងជាន់ដំបូលសម្រាប់តែសមាជិក Odom Club តែប៉ុណ្ណោះ។ Odom Tower នឹងផ្តល់នូវកិត្យានុភាព កេរ្ដិ៍តំណែល ភាពមើលឃើញ និងភ្ជាប់ទំនាក់ទំនងគ្រប់ច្រក។

ជាប់គ្នាជាមួយ Odom Tower និងមានកន្លែងទំហំសរុបដល់ទៅ 19,000 ម៉ែត្រការ៉េដែលមានរហូតដល់ទៅ 22 ជាន់នោះគឺ Odom Living ដែលមានការ រចនាសម្រាប់គ្រួសារសហសម័យនិងអ្នកជំនាញនៅកម្ពុជា។ Odom Living មានលំនៅឋានប្រភេទ 1 បន្ទប់គេង រហូតដល់ 4 បន្ទប់គងចាប់ពីទំហំ 72 ម៉ែត្រការ៉េ រហូតដល់ 262 ម៉ែត្រការ៉េ។ គ្រប់ខុនដូរទាំងអស់សុទ្ធតែទទួលបាននូវទេសភាពពន្លឺនៃទីក្រុង ដែលក្នុងនោះមានរានហាល 2 បង្អួចកញ្ចក់ពីការ៉ូ រហូតដល់ពិដាន ពន្លឺធម្មជាតិចេញចូល បន្ទប់ទឹករចនានិងបំពាក់ដោយក្រុមហ៊ុន Kohler និងសម្ភារះផ្ទះបាយដ៏ទំនើបបំពាក់ដោយ Maison De Dietrich ។ លើសពីនេះទៀតសម្ភារៈទំនើបជាច្រើនមានដូចជាសោរទ្វារទំនើបពី Samsung សន្តិសុខ 24h សួនធម្មជាតិនៅរានហាលដំបូល ក្លិបហាត់ប្រាណ អាងហែលទឹក និងស្ពានអាកាស 6oម៉ែត្រឆ្លងកាត់ពីអាគារលំនៅឋាន Odom Living ទៅកាន់អាគារពាណិជ្ជកម្ម Odom Tower។

ការភ្ជាប់គ្នាពីជាន់ផ្ទាល់ដីទៅជាន់ទី 5នៃអាគារទាំងពីរនោះគឺ Odom Square ដែលជាអាគារពាណិជ្ជកម្មដែលហ៊ុមព័ទ្ធដោយសួនបៃតង និងអាជីវកម្មផ្សេងៗ ដែលក្នុងនោះរួមបញ្ចូលទាំងហាងទំនិញ ម្ហូបអាហារកេសៈ និងអមជាមួយទីធ្លាបៃតងថែមទៀតផង។ បរិវេណចាប់ពីទំហំ ១,០០០ ម៉ែត្រការ៉េរបស់ហាងលក់ទំនិញ និងបរិវណរួមបានឲ្យអាគារទាំង 2 មានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទាំងនោះ ដែលនេះជាការគិតគូរយ៉ាងល្អិតល្អន់របស់ការរចនាដោយមាន ច្រកចេញចូលធំទូលាយ ហើយបង្កើតបានជាលក្ខណៈថ្មី បរិយាបទថ្មីក្នុងការចំណាយពេលវេលាសម្រាប់ការទិញទំនិញនិងកំសាន្ត។

“Odom" បានបង្កើតដោយមានការសន្និដ្ឋានយ៉ាងច្បាស់អំពីតម្រូវការការិយាល័យដែលមានការរចនា បែបបទ និងបរិក្ខារសម្រាប់បុគ្គលិក។ យើងចង់ផ្តល់ឲ្យ សហគ្រិនជំនាន់ថ្មីមានឱកាសជាម្ចាស់កម្មសិទ្ធិ និងបង្កើតការិយាល័យមួយដែលជាតម្រូវការរបស់គេ។ យើងក៏ចង់សាងសង់លំនៅឋានដែលនៅចំកណ្តាលទីក្រុង សម្រាប់ម្ចាស់អាជីវកម្មដែលចង់ជៀសវាងពីការធ្វើដំណើរឆ្ងាយពីកន្លែងធ្វើការរបស់គេផងដែរ។

អំពី ULS

Urban Living Solutions ដែលហៅកាត់ថា ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យនិងបរិយាបទក្នុងការរស់នៅដែលបង្កើតផ្ដោតទៅលើសហគមន៍ដើម្បី ផ្សារភ្ជាប់ជាមួយភាពជឿនលឿនរបស់កម្ពុជា។ ULS ត្រូវបានបង្កើតឡើងដោយលោក គាន គឹមលាង នៅឆ្នាំ 2016 ដែលគម្រោងមានដូចជា Urban Loft, Factory Phnom Penh, Urban Village (ដំណាក់កាលទ 1), សួន Odom, Rose Apple Square និងភូមិបាគង។ ស្ថិតនៅក្នុងក្រុងភ្នំពេញផ្ទាល់, ULS បង្កើតការរស់នៅបែបថ្មី ដែលតភ្ជាប់ជាមួយទំនាក់ទំនង ការបំផុសគំនិត និងថែរក្សាសហគមន៍ដើម្បីជាប្រយោជន៏រួមក្នុងការរស់នៅនិងធ្វើការនៅកម្ពុជា។

ទស្សនាការិយាល័យសហកម្មសិទ្ធិ និងខុនដូរប្រណិត 1-3 បន្ទប់គេង សូមធ្វើការណាត់ជួបដោយទាក់ទងមកលេខទូរស័ព្ទ +855 99 231 168 ។ សូមអរគុណ!

មតិយោបល់