• 2022-07-08 07:32:04
  • ព័ត៌មាន

រូបភាព ១សន្លឹកបង្ហាញពីតួនាទី​សំខាន់របស់ស្ត្រីខ្មែរ ទាំងការមើលថែកូន និងប្រយុទ្ធ ពេលស្រុកទេសកើតសង្គ្រាម

  • 2022-07-08 07:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសម័យអង្គរ កម្ពុជាសម័យបុរាណ ស្ត្រីត្រូវបានគេចាត់ទុក និងគោរព ឲ្យតម្លៃខ្ពស់ជាង និងពិសិដ្ឋជាងបុរស។ ស្ត្រី​ជា​ម្តាយ​ នៃមនុស្សផងទាំងពួង​ទាំងការផ្តល់​ជីវិត ចិញ្ចឹមបីបាច់ និង​ការ​បង្រៀន។

ក្នុងរូបចម្លាក់នេះយើងឃើញ បុរស៣នាក់ និងស្ត្រីម្នាក់ ដៃម្ខាងកាន់លំពែង សម្រាប់ការប្រយុទ្ធ និងការពារខ្លួន ហើយដៃម្ខាងទៀតគឺបីកូន ដែលវាឆ្លុះបង្ខាំងអំពីតួនាទីសំខាន់របស់ស្ត្រីនៅក្នុងគ្រួសារ ក្រៅពីការមើលថៃបីបាច់កូន ស្ត្រីខ្លួនឯងក៏ជាអ្នកការពារ និងប្រយុទ្ធដូចបុរសដែលនៅពេលប្រទេសជាតិជួបការឈ្លានពាន។​

រូបភាពនេះស្របគ្នាទៅនឹងសុភាសិតដ៏ពេញនិយម នៅលោកខាងលិច ដែលពោលថា៖ "នៅពីក្រោយបុរសជោគជ័យគ្រប់រូបគឺមានស្ត្រីរឹងមាំម្នាក់នៅពីក្រោយ"។

ការឲ្យតម្លៃស្ត្រីតាំងពីបុរាណកាលមក គឺមាន ដូចជាការប្រើពាក្យ "មេ" នៅខាងមុខ (មេក្រុម, មេបក្ស, មេបា, មេកន្ទ្រាញ...) ស្ដែងតាមសុភាសិតវិញការឲ្យតម្លៃស្ត្រីមានដូចជា​៖ “សំណាប​យោងដី ស្រីយោងប្រុស” និងច្បាប់ព្រះរាជសម្ភារ "ខ្លែងហើរដ្បិតខ្យល់ នាយថ្កើនដ្បិតពេលរក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកដ្បិតភរិយាជា"។

ស្រី ជាពាក្យបាលីសំស្រ្កឹត (ឝ្រី) ប្រែថា សិរី ឧទាហរណ៍ ស្រី​សួស្ដី សិរី​សួស្ដី បន្ទាយស្រី ប្រែថា បន្ទាយមានសិរី។ព្រះមហាក្សត្រខ្មែរទ្រង់មានបន្ទូលឆ្លើយតប អ្វីមួយដោយប្រើពាក្យ "ចាស" ក្នុងន័យឲ្យតម្លៃលើស្ត្រី និងដោយសារស្ដេចខ្មែរដំបូងបង្អស់នៃសម័យហ្វូណន ឬនគរភ្នំ គឺជាស្ដ្រី (សោមា, លីវយី)៕

អត្ថបទ៖ សៀនហួរ

មតិយោបល់