- 2022-07-29 03:25:17
- ព័ត៌មាន
ស្គាល់តែប្រាសាទក្រចាប់ នេះហើយរុក្ខជាតិក្រចាប់ដែលមានសណ្ឋានស្រដៀងនឹងកំប្លោក
- 2022-07-29 03:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់តែប្រាសាទក្រចាប់ នេះហើយរុក្ខជាតិក្រចាប់ដែលមានសណ្ឋានស្រដៀងនឹងកំប្លោក
ចន្លោះមិនឃើញ
បើនិយាយពីប្រាសាទក្រចាប់ គេនឹងឃើញភ្លាមដល់រូបសំណាក ព្រះស្កន្ទ ព្រះស្កន្ទ គឺជាទេវនៃចម្បាំង ដែលកម្ពុជាឈ្នះក្ដី ហើយត្រូវតុលាការអាមេរិករឹបអូសពីឈ្មួញ ប្រគល់មកឲ្យភាគីកម្ពុជាវិញនាពេលដ៏ខ្លីខាងមុខ។
ប្រាសាទក្រចាប់មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកេរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយដល់ព្រះសិវមាន ត្រីភូវនទេវ។ ឈ្មោះប្រាសាទនេះ គឺជាឈ្មោះថ្មីហៅតាមរយៈអ្នកស្រុក ដោយក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី។
នៅពេលគេស្ងោរអោយឆ្អិន សម្បកវាឡើងពណ៌ខ្មៅ ឯសាច់ខាងក្នុងវារសជាតិដូចសណ្តែកដីស្ងោរ។ នៅប្រទេសជិតខាងយើងគេដាំវាជាកសិដ្ឋាន ដើម្បីងាយប្រមូលផល៕