- 2022-08-01 01:01:30
- សេដ្ឋកិច្ច
វីដេអូជាង៩នាទីបង្ហាញពីសកម្មភាពការផលិត ឈីស របស់បុរសខ្មែរម្នាក់នៅខេត្តសៀមរាប
- 2022-08-01 01:01:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូជាង៩នាទីបង្ហាញពីសកម្មភាពការផលិត ឈីស របស់បុរសខ្មែរម្នាក់នៅខេត្តសៀមរាប
ចន្លោះមិនឃើញ
លោកទី វុទ្ធី ជាបុរសខ្មែរដែលប្រកបរបរធ្វើឈីសដំបូងគេនៅកម្ពុជា។ ឈីសរបស់លោកកំពុងលក់ទៅឲ្យបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប អាហារដ្ឋានបែបអឺរ៉ុប និងហាងភីហ្សា ជាច្រើននៅក្នុងក្រុងសៀមរាប និងរាជធានីភ្នំពេញ។ ក្នុង១ខែៗ លោក វុទ្ធី ធ្វើឈីសបានចន្លោះពី ១១០ ទៅ ១២០ គីឡូក្រាម ហើយលក់មិនដែលសល់នោះទេ។
កាលពីមុន លោក វុទ្ធី បានដឹកទឹកដោះគោស្រស់ពីខេត្តស្រះកែវ មកធ្វើឈីស ដោយសារកម្ពុជាមិនទាន់មាន។ ប៉ុន្តែចាប់ពី ដើមឆ្នាំ ២០២០ មក លោកបានទទួលការផ្គត់ផ្គង់ទឹកដោះគោស្រស់ពីកសិដ្ឋានគិរីសួគ៌ នាខេត្តតាកែវ។ ទោះបីជាការដឹកជញ្ជូនមានចម្ងាយឆ្ងាយ និងលំបាកជាងយកពីស្រះកែវមែន ប៉ុន្តែលោកវុទ្ទីហាក់រីករាយជាងពីមុន។ ទម្រាំផ្ទុកទឺកដោះគោរួច ម៉ោងប្រមាណជា ១០ព្រឹក លោកចេញដំណើរមកសៀមរាប។ ទុកមួយយប់ទើបលោកចាប់ដំណើរការធ្វើតាំងពីព្រឹកព្រលឹមដល់រសៀលម៉ោង២ ទើបអស់ទឹកដោះគោស្រស់ចំណុះ ១៥០០ លីត្រ។
សូមទស្សនាវីដេអូបង្ហាញពីការផលិត ឈីស របស់លោក វុទ្ធី ពីដើមរហូតដល់ចប់ក្នុងវីដេអូខាងក្រោយដូចតទៅ៖