• 2022-08-09 00:00:00
  • សេដ្ឋកិច្ច

ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក

  • 2022-08-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលណានិយាយពីប្រាសាទអង្គរវត្ត ប្រជាជនពិភពលោកដឹងច្បាស់ថា មហាសំណង់បុរាណនេះ ឋិតនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ មិនខុសគ្នាទេ បើកាលណាគេនិយាយពីផលិតផលម្រេច គេគិតដល់ម្រេចកំពត ហើយបើនិយាយពីស្ករត្នោត គឺស្ករត្នោតកំពង់ស្ពឺ។ ផលិតផលចំណីអាហារទាំងពីរមុខនេះ ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលសម្គាល់ភូមិសាស្ត្រ នៅឆ្នាំ ២០១៦ និង ២០១៩ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ទៅលើរសជាតិ គុណភាព អត្ថប្រយោជន៍សុខភាព និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត។

ដើម្បីបង្កើតឲ្យមានផលិតផលកាន់តែសម្បូរបែប មានក្រុមហ៊ុនខ្មែរមួយ បានកែច្នៃស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត ឲ្យទៅជាផលិតផលផ្សេងៗ បានប្រមាណជាង ១០០ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសលើទីផ្សារអន្តជាតិ។ នេះជាខ្លឹមសារខ្លីនៃវីដេអូបែបឯកសារទី២ នៃគម្រោង «MADE IN CAMBODIA» ដែល sabay បានផលិតនៅក្នុងឆ្នាំនេះ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង​ អគ្គនាយកក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុននាំផលិតម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺឲ្យពិភពលោកស្គាល់

«MADE IN CAMBODIA»«ផលិតផលកម្ពុជា» គឺជាកម្រងវីដេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។

កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA»«ផលិតផលកម្ពុជា» ដែលវីដេអូទី២គឺ «ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក» ដែលផុសផ្សាយនៅក្នុងបណ្តាញសង្គមរបស់ sabay រួមមាន៖ វេប និងផេកហ្វេសបុក Sabay News Social ,ផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃទី ១១ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕

ចូលទស្សនាវីដេអូទី១ «បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា»

មតិយោបល់
អត្ថបទពេញនិយម