- 2022-08-24 01:00:00
- សេដ្ឋកិច្ច
WAT Chocolate៖ សូកូឡាខ្មែរដែលផលិតចេញពីផ្លែកាកាវមណ្ឌលគិរី
- 2022-08-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WAT Chocolate៖ សូកូឡាខ្មែរដែលផលិតចេញពីផ្លែកាកាវមណ្ឌលគិរី
ចន្លោះមិនឃើញ
បន្ទាប់ពីប្រិយមិត្ត និងទស្សនិជនរបស់sabay បានទស្សនាវីដេអូទី១ «បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា» និងវីដេអូទី២ «ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក» ហើយ។ សម្រាប់នៅ ថ្ងៃទីសុក្រ ទី២៦ ខែសីហា ចុងសប្តាហ៍ខាងមុននេះប្រិយមិត្ត និងទស្សនិជននឹងបានទស្សនាវីដេអូទី៣នៃគម្រោង «MADE IN CAMBODIA-ផលិតផលកម្ពុជា» ដែលមានចំណងជើងថា «WAT Chocolate៖ សូកូឡាខ្មែរដែលផលិតចេញពីផ្លែកាកាវមណ្ឌលគិរី»។
វីដេអូឯកសារទី៣នេះនឹងបង្ហាញពីការផលិតសូកូឡារបស់អាជីកម្មមួយដែលមានទីតាំងនៅខេត្តសៀមរាបដែលបានជ្រើសរើសយកផ្លែកាកាវរបស់កម្ពុជានៅខេត្តមណ្ឌលគិរីមកធ្វើជាវត្ថុធាតុដើមដែលមិនអាចខ្វះបាន ផលិតចេញជាសូកូឡាដែលជាផលិតរបស់កម្ពុជាមួយកំពុងដាក់លក់នៅទីផ្សារដែលកំពុងពេញនិយមដែលមានឈ្មោះថា «WAT Chocolate»។
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីដេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។
កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលវីដេអូទី៣គឺ «WAT Chocolate៖ សូកូឡាខ្មែរដែលផលិតចេញពីផ្លែកាកាវមណ្ឌលគិរី» ដែលផុសផ្សាយនៅក្នុងបណ្តាញសង្គមរបស់ sabay រួមមាន៖ វេប និងផេកហ្វេសបុក Sabay News Social ,ផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃទី ២៦ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕
សម្រាប់អ្នកមិនទាន់បានទស្សនា វីដេអូទី១ និងទី២សូមចុចលីងខាងក្រោម៖
ទស្សនាវីដេអូទី១ «បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា»
ទស្សនាវីដេអូទី២ «ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក»