• 2022-08-29 02:42:19
  • សេដ្ឋកិច្ច

ជនជាតិបារាំងរូបនេះបានយកផ្លែកាកាវមណ្ឌលគិរីមកធ្វើជាសូកូឡា

  • 2022-08-29 02:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូកូឡា ជាអាហារមួយប្រភេទធ្វើពីផង់គ្រាប់កាកាវដុត មានរស់ជាតិល្វីងផ្អែមចុងមាត់សម្រាប់សូកាឡាដែលមិនលាយស្ករ។ សូកូឡា មានទាំងរឹង និងរាវ អាចទទួលទានទទេកបាន ឬប្រើជាគ្រឿងផ្សំភេសជ្ជៈក៏បាន នំនែក ឬចំណីអាហារផ្សេងទៀតក៏បាន។

សូកូឡា ជាអាហារដែលមានផ្ទុកសារជាតិចិញ្ចឹមច្រើនយ៉ាងដូចជា ខ្លាញ់ កូលេស្ទើរ៉ល សូដ្យូម ប៉ូតាស្យូម កាបូហ៊ីដ្រាត ប្រូតេអ៊ីន កាហ្វេអ៊ីន វីតាមីន ដែក ម៉ាញ៉េស្យូម ដែលសារជាតិទាំងនេះជួយទ្រទ្រង់ដល់រាង្គកាយយ៉ាងល្អ។

ពីដើមមក នៅកម្ពុជាគេមិនដែលឃើញមានសហគ្រាសផលិតសូកូឡាទេ ផលិតផលសូកូឡាទាំងអស់ដែលប្រើប្រាសនៅក្នុងស្រុកត្រូវនាំចូលពីប្រទេសក្រៅ។ ដោយសារមើលឃើញថា នៅកម្ពុជាគ្មានសហគ្រាសផលិតសូកូឡា ខណៈតម្រូវការនៅក្នុងវិស័យអាហារ និងភេសជ្ជៈកើនឡើងច្រើន ជនជាតិបារាំងម្នាក់ ដែលមានជំនាញធ្វើសូកូឡាស្រាប់ផងនោះ ក៏សម្រេចចិត្តរកស៊ីលើរបរនេះ។

ក្នុងមួយថ្ងៃ WAT Chocolate អាចផលិតសូកូឡាបានប្រមាណ ១៨០ ដុំ ដោយមានកម្រិតជាតិស្ករផ្សេងៗគ្នា រួមទាំងផលិតផលដែលទាក់ទងខ្លះទៀតផងដែរ។

ផលិតផល សូកូឡា WAT ដែលជាផលិតផលកម្ពុជាដែលកំពុងដាក់តាំងលក់ក្នុងហាងដែលមានទីតាំងនៅផ្លូវ ៣៦០ រាជធានីភ្នំពេញ រូបថត៖ ហ្វេសបុក WAT Chocolate Phnom Penh

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីដេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន៕

សូមទស្សនាវីដេអូទី៣នៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលមានចំណងជើងថា «WAT Chocolate៖ សូកូឡាខ្មែរដែលផលិតចេញពីផ្លែកាកាវមណ្ឌលគិរី»

មតិយោបល់