• 2022-09-02 10:28:47
  • សេដ្ឋកិច្ច

ច្រឹក​ សុខនីម៖ ​សិក្ខាសាលា​ ឱកាស​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ គឺ​ចែករំលែក​ចំណេះដឹង​​ពី​អ្នក​ជំនាញ​មក​ពី​អាមេរិក​

  • 2022-09-02 10:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ច្រឹក​ សុខនីម​ បាន​បញ្ជាក់​ថា​សិក្ខាសាលា​ «ឱកាស​នៃ​ការ​វិនិយោគ​អចលនទ្រព្យ»​ ដែល​បង្កើត​ឡើង​នេះ​គឺ​ជា​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​ល្អៗ​គ្រប់គ្រង​ភ្នាក់ងារ​អចលនវត្ថុ​ វាយ​តម្លៃ​អចលនវត្ថុ​ ​ដែល​មាន​សុទ្ធតែ​អ្នក​ជំនាញ​មក​ពី​ប្រទេស​អាមេរិក​ទៀត​ផង។​

លោក​ ច្រឹក​ សុខនីម​

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​ CEA​ បាន​បើក​សិក្ខាសាលា​ «ឱកាស​នៃ​ការ​វិនិយោគ​អចលនទ្រព្យ»​ ដែល​រៀបចំ​ផ្ដួចផ្ដើម​ឡើង​ដោយ ​៤ សមាគមធំៗ។​

លោក​ ច្រឹក​ សុខនីម​ បន្ថែម​ទៀត​ថា​ គោល​បំណង​ធំ​នៃ​សិក្ខាសាលា​នេះ​គឺ​ផ្ដល់​ឱកាស​នៃ​ការ​វិនិយោគ​ ចែក​រំលែក​នូវ​បទ​ពិសោធ​ក្នុង​ការ​គ្រប់គ្រង​ភ្នាក់ងារ​អចលនវត្ថុ​ វាយ​តម្លៃ​អចលនវត្ថុ​ និង​ពិសេស​មួយ​ទៀត​នោះ​ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​ជា​ដើម។​

ទិដ្ឋភាពសិក្ខាសាលា

ជា​មួយ​គ្នា​នេះ​ផង​ដែរ​អ្នក​ជំនាញ​មក​ពី​អាមេរិក​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​បទ​ពិសោធ​ល្អ​ៗ និង​បង្ហាពីតម្លៃ​ទីផ្សារ​នៅ​ទីនោះ​ផង​ដែរ។​ នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ចង់​ដឹង​ក៏​ដូច​ជា​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​អាមេរិក​ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម