• 2022-09-13 09:25:41
  • សេដ្ឋកិច្ច

ចានច្នៃពីសំរាមកាកអំពៅជាផលិតផលបរិស្ថានគំរូមួយរបស់កម្ពុជា(មានវីដេអូ)

  • 2022-09-13 09:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកិនសម្រិតយកទឹកឡើងខ្សោះអស់ហើយ អំពៅត្រូវបានគេបោះចោល ឬដុតចោល ដ្បិតមិនដឹងថាយកទៅធ្វើអ្វីកើត។ ប៉ុន្តែលោកសុជាតិ ជាអ្នកមានបទពិសោធន៍លើការងារ ផលិតក្រដាស ហើយក៏ជាអ្នករកស៊ីលក់ក្រដាសដែរនោះ បែរជាគិតថា កាកអំពៅដែលគេបោះចោល គឺជាវត្ថុធាតុដើមដ៏ល្អមួយក្នុងការផលិតក្រដាសដែលមានគុណភាព។ ហេតុនេះហើយ ទើបលោកផុសគំនិតផលិតជាចានក្រដាសនេះឡើង។

ការកែច្នៃគ្រឿងចក្រដើម្បីផលិត គឺកើតចេញពីគំនិតរបស់លោកផ្ទាល់ ប៉ុន្តែលោកថា លោកគ្រាន់តែស្រមៃចេញ និងគូសវាសពន្យល់ទៅអ្នកបច្ចេកទេសប៉ុណ្ណោះ ចំណែកឯការផ្គុំឲ្យលេចចេញជារូបរាងឡើង និងអាចប្រើការបានយ៉ាងមានប្រសិទ្ធភាពនោះ គឺជាស្នាដៃរបស់អ្នកបច្ចេកទេស ឬហៅថាជាងខ្មែរ។

លោកសុជាតិថា ទាំងបច្ចេកទេសដំឡើងគ្រឿងចក្រ និងការច្នៃពីកាកអំពៅទៅជាចាន បើទោះបីជានៅមានលក្ខណៈតូចតាច ប៉ុន្តែអាចរកស៊ីបាន ហើយលោកបានចងក្រងវាជារូបមន្តទុក ដើម្បីចែករំលែក និងពង្រីកទៅជាឧស្សាហកម្មនាអនាគត។



ក្នុងមួយថ្ងៃ សិប្បកម្មរបស់លោកសុជាតិអាចផលិតចានចេញពីកាកអំពៅបានប្រមាណជាង៣០០ទៅ៥០០ចាន ដោយប្រើកាក់អំពីចំនួនមួយរឺម៉ក។ បើទោះបីផលិតផលចានទាំងនេះធានាបាននូវគុណភាព អនាម័យ និងមានការគាំទ្រច្រើនយ៉ាងណា លោសុជាតិថាផលិតផលនេះនៅមិនទាន់អាចប្រកួតប្រជែងក្នុងទីផ្សារបាននៅឡើយ ព្រោះថាតម្លៃថ្លៃដោយសារដំណើរការផលិតប្រើកម្លាំងខ្លាំង ពេលវេលាវែង និងមានការលំបាកច្រើន ហើយផលិតកម្មនៅមានលក្ខណៈតូចតាច។ ប៉ុន្តែលោកសង្ឃឹមថា អនាគតបញ្ហាទាំងនេះ នឹងដោះស្រាយបាន។

សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ និងទី៣ សូមចុចលីងខាងក្រោម៖

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា»

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់