• 2022-09-22 07:39:05
  • ព័ត៌មាន

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់រង្វាន់ ទូរស័ព្ទ iPhone, iPad, iWatch និងកាតាបស្ពាយកុមារ លើកទី២ ជូនអតិថិជនចំនួន ៤២រូប សម្រាប់ខែសីហា

  • 2022-09-22 07:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវីធីប្រគល់រង្វាន់ជូនអតិថិជន ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ ទូរស័ព្ទ iPhone 13 Pro Max ចំនួន ៣រង្វាន់, iPad Pro M1 (11”) ចំនួន ៥រង្វាន់, iWatch S7 SE ចំនួន ១២រង្វាន់ សម្រាប់ការចាប់រង្វាន់លើកទី២ ប្រចាំខែ សីហា ។

កម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីការចាប់រង្វាន់ដ៏អស្ចារ្យ ដោយប្រើប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ ប្រកបដោយតម្លាភាព សុក្រឹតភាព និងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកផ្លូវការ Sovannaphum Life កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ។

ឱកាសទទួលបានរង្វាន់នេះ ផ្តល់ជូនសម្រាប់តែអតិថិជន ដែលបានទិញផលិតផល « SMILE រីករាយសន្សំ » ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់សាខាធនាគារ ហត្ថា ទូទាំងប្រទេស ។

អតិថិជនឈ្មោះ ហ៊ាង វិបុល ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone 13 Pro Max ដែលមានទីលំនៅបច្ចុប្បន្នក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា៖ ខ្ញុំពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងឱកាសដ៏កម្រ និងបានឈ្នះរង្វាន់ ទូរស័ព្ទ iPhone 13 Pro Max ។ សូមអរគុណសុវណ្ណាភូមិ ឡាយហ្វ៍ ចំពោះរង្វាន់ពិតៗ និងដ៏អស្ចារ្យនេះ ដែលបានប្រើប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ ប្រកបដោយតម្លាភាព និងសុក្រឹតភាព » ។ អតិថិជន ឈ្មោះ ផង់ រ៉ន ជាអ្នកឈ្នះរង្វាន់ iPad Pro M1 (11”) មានទីលំនៅបច្ចុប្បន្នក្នុងខេត្តតាកែវ បានបង្ហាញអារម្មណ៍រំភើបចំពោះរង្វាន់ iPad ក្រោយការទិញផលិតផល SMILE រីករាយសន្សំ ។

លោកបានបន្តថា នេះជារឿងដ៏អស្ចារ្យ ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយនេះជាការពិត ដែលធ្វើឱ្យខ្ញុំអាចចាប់កាន់រង្វាន់ពិត ឥតក្លែងបន្លំ។ លោកបន្តថា សូមជូនពរ ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណាភូមិ ឡាយហ្វ៍ ជោគជ័យក្នុងការងារ និងអាចបន្តផ្តល់សំណាងជូនអតិថិជនដទៃទៀត ដើម្បីមានសំណាងនាពេលក្រោយដូចរូបខ្ញុំដែរ ។

លោក ស៊ិន ស៊ីន ជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប៊ែងកាសួរេន និងជាតំណាងឱ្យ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា « សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និង ផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីផ្តល់ជូនរង្វាន់លើកទី២នេះ សម្រាប់ខែសីហា ឆ្នាំ២០២២។ ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក សុវណ្ណាភូមិ ឡាយហ្វ៍ ប្តេជ្ញាបន្តភាពជាដៃគូការពារហិរញ្ញវត្ថុ ដែលជាទីទុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ។

ការចាប់រង្វាន់ដ៏អស្ចារ្យលើកទី ៣ នឹងរៀបចំនាខែតុលា ខាងមុខ ដើម្បីផ្តល់សំណាងជូនអតិថិជនដែលបានទិញផលិត SMILE រីករាយសន្សំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់សាខាធនាគារ ហត្ថា ទូទាំងប្រទេស ។ សូមអតិថិជនទាំងអស់ រង់ចាំការចាប់រង្វាន់លើកទី ៣ សម្រាប់ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ។

អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿន បំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធ អារ៉ាប់រួម។

សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា ហើយនាពេលបច្ចុប្បន្នកំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង១៧ម៉ឺននាក់នៅទូទាំងប្រទេស ៕

មតិយោបល់