• 2022-09-22 09:00:50
  • ព័ត៌មាន

ទៅលេងបាត់ដំបងចូលញ៉ាំនៅ Park Café ល្អដល់សុខភាព ហើយបរិយាកាសល្អទៀត

  • 2022-09-22 09:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។

ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាបំរើអោយវិស័យទេសចរណ៍បានរីកចំរើនឡើងផងដែរដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តមនុស្សពេញវ័យដែលជម្រុញការរៀបចំតំបន់ទេសចរណ៍ជាច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៍ មកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយផាសុខភាព និងសប្បាយរីករាយបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ។

ក្រៅពីនេះនៅមានដងស្ទឹងសង្កែដែលជា គោលដៅ ទេសចរណ៍បែប វប្បធម៌ ប្រវត្ដិសាស្ដ្រ ធម្មជាតិ និងកែច្នៃ ជាសក្ដានុពលដ៏សំខាន់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តបាត់ដំបងដែលមានទីតាំងលើស្ថិតនៅទល់មុខមណ្ឌលសុខភាពស្វាយប៉ោតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។

អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរមណីយដ្ឋានរឺខេត្តផ្សេងឆ្លងកាត់ខេត្តបាត់ដំបងកាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់និងភេសជ្ជៈសុខភាពជាមួយជម្រើសសំបូរបែប ព្រមទាំងរីករាយជាមួយបរិយាកាសរស់រវើកគយគុណទេសភាពដងស្ទឹងសង្កែក្នុងពេលតែមួយ។

ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៏តាមរយៈការបង្កើត ការងារព្រមទាំងបំរើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាព។ ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង ម្យ៉ាងទៀតផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។

  • ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990។
  • តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត
  • ហ្វេសបុកផេក៖ Park Café
មតិយោបល់
អត្ថបទថ្មី