• 2022-09-28 12:24:03
  • ព័ត៌មាន

មក​ដឹង​ពី​ "ល្បឿន​កំណត់​ក្នុង​ការ​បើកបរ​" សម្រាប់​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះ​សីហនុ​

  • 2022-09-28 12:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ធ្វើ​ការ​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ នូវ​ល្បើន​កំណត់​ក្នុង​ការ​បើក​បរ​ សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ​។

ក្នុង​ការ​បើក​បរ​ផ្លូវ​ល្បឿន​នេះ​គឺ​មាន​ល្បឿន​អប្បបរមា​ (យឺត​បំផុត​) ៦០គីឡូម៉ែត្រ​/ម៉ោង​ សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។

ប៉ុន្តែ​ប៉ុន្តែ​សម្រាប់​ល្បឿន​អតិបរមា​ (លឿន​បំផុត​) គឺ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​យានយន្ត​ សម្រាប់​រថយន្តគ្រួសារ/ធុនស្រាល​អាច​ដល់​ល្បឿន​ ១២០គីឡូម៉ែត្រ​/ម៉ោង​ រថយន្ត​ធុន​ធ្ងន់​មិន​មាន​សណ្តោង​សឺម៉ីរ៉ឺម៉ក​ ឬ​ម៉ូតូ​500cc/27kWឡើង​ទៅ​ អាច​បើក​ដល់​ ១០០គីឡូម៉ែត្រ​/ម៉ោង និង​ រថយន្ត​សណ្តោង​សឺម៉ីរ៉ឺម៉ក​ ឬ​សណ្តោង​យាន​ដំណើ​រកំសាន្ត​ អាច​បើក​ដល់​ ៨០​គីឡូម៉ែត្រ​/ម៉ោង​។

ទោះ​ជា​មាន​លក្ខខ័ណ្ឌ​បើកបរ​ក្នុង​ការ​កំណត់​ល្បឿន​​ខាង​លើ​ តែ​អ្នក​បើកបរ​ទាំង​អស់​ត្រូវ​តែ​គោរព​តាម​ផ្លាកសញ្ញា​កំណត់​តាម​ដង​ល្បឿន​លឿន​នេះ​ជា​កំហិត​ ដូច​ជា​ ករណី​ផ្លូវកោង ច្រក​ចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នក​បើកបរ​ត្រូវ​បាន​កំណត់​ឱ្យ​បើក​បរ​ត្រឹម​តែ​ ៤០គីឡូម៉ែត្រ​/ម៉ោង​ ប៉ុណ្ណោះ​ រួច​ទើប​ត្រូវ​បង្កើន​ល្បឿន​ដល់​ ៦០គីឡូម៉ែត្រ​/ម៉ោង​។ដោយ​ឡែក​កន្លែង​ដែល​ចាំបាច់​ត្រូវ​បន្ថយ​ល្បឿន​ ក៏​ត្រូវ​បាន​ដាក់​នូវ​គំនូស​រំញ័រ​(Rumble Stripes) ដើម្បី​ដាស់​តឿន​ដល់​អ្នក​បើកបរ​ផង​ដែរ​។

សូមរំលឹក​ផង​ដែរ​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​ក្រួសង​ឲ្យ​បើក​ប្រើប្រាស់​សាកល្បង​ដោយ​មិន​បង់​ប្រាក់​មួយ​ខែ​ពេញ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​១-៣១ ខែ​តុលា​ ឆ្នាំ​២០២២​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី