• 2022-10-06 07:24:22
  • ព័ត៌មាន

Physiolac អបអរសមិទ្ធិផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា

  • 2022-10-06 07:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ការចុះទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Pierre Eric DAUXERRE បានអញ្ជើញចូលរួមការរៀបចំពិធីជប់លៀងអាហារពេលល្ងាច ដែលប្រារព្វឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនកំពូលទាំង ២០រូប ដែលនៅតែបន្តផ្តល់ការគាំទ្រដល់ផលិតផល Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ។ លោកបានថ្លែងជាសុន្ទ្រកថាក្នុងពិធីនោះថា “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមានវត្តមាននៅក្នុងពិធីនេះ។ ខ្ញុំបានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជាកាលពីម្សិលមិញ។ ខ្ញុំជា នាយកប្រតិបត្តិនៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ វាជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ យើងចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់។ យើងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ហើយថ្ងៃនេះយើងមានឱកាសបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ។ ខ្ញុំប្រាកដថាអ្នកម្តាយដែលកំពុងពរពោះនឹងពេញចិត្តផលិតផលនេះ។ សូមអរគុណអ្នកទាំងអស់គ្នា ហើយខ្ញុំពិតរីករាយណាស់ដែលបានមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ”។

សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert ដែលជាមន្ទីរពិសោធន៍ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសាររបស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុងម្សៅទឹកដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍន៍ការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។

ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បានថ្លែងឱ្យដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា លោកបានយល់ច្បាស់ពីតម្រូវការទីផ្សារដែលកំពុងកើនឡើង។

លោក Pierre Eric DAUXERRE បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លៃងអំណរគុណដល់ឪពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់យើងសម្រាប់កូនៗជាទីស្រឡាញ់របស់ ពួកគេ។ យើងខ្ញុំនឹងប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។ ហើយឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញពីការដឹងគុណចំពោះអតិថិជនរបស់យើងដែលតែងតែគាំទ្រ និងជឿជាក់មកលើផលិតផលរបស់យើង” ។

លោក Pierre Eric DAUXERRE បានបន្តថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ហើយខ្ញុំមានឱកាសទទួលទានអាហារ ពេលល្ងាចជាមួយអតិថិជនកំពូលទាំង ២០រូប របស់យើង ដែលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរបស់ Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ” ។

អំពី Physiolac

Physiolac ផ្តល់ជូនលោកអ្នកនូវរូបមន្តថ្មីពិសេស និងគុណភាពខ្ពស់ដែលបង្កើតឡើងដោយអ្នកជំនាញអាហារូបត្ថម្ភទារក និងផលិតនៅប្រទេសបារាំង (មិនរាប់បញ្ចូលគ្រាប់ធញ្ញជាតិ)។ យើងជឿជាក់ថា របបអាហារដែលសម្របខ្លួនជាពិសេស ទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ដែលស្របតាមបទប្បញ្ញត្តិ ធានានូវសុខុមាលភាពរយៈពេលវែង និងការអភិវឌ្ឍន៍ល្អ។ នេះជាមូលហេតុដែល Physiolac ប្តេជ្ញាចិត្តក្នុងការគិតគូរដល់សុខុមាលភាពអាហារូបត្ថម្ភរបស់កុមារ។

មតិយោបល់