- 2022-10-12 02:00:00
- ព័ត៌មាន
ខុនដូផ្កាយ៥ ឌឹផ្លរ៉ាស្វីត ប្រកាសបញ្ចប់ការសាងសង់ជាន់កំពូល
- 2022-10-12 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុនដូផ្កាយ៥ ឌឹផ្លរ៉ាស្វីត ប្រកាសបញ្ចប់ការសាងសង់ជាន់កំពូល
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍ទី៨ ខែតុលា ឆ្នាំ២០២២ គម្រោងខុនដូលំដាប់ផ្កាយប្រាំឌឹផ្លរ៉ាស្វីតបានប្រកាសបញ្ចប់ការសាង សង់ជាន់ទី៣៨ដែលជាជាន់កំពូលរបស់ខុនដូហើយ។ គម្រោងខុនដូ ឌឹផ្លរ៉ាស្វីត នេះបានចាប់ផ្តើមកសាងនៅពាក់ កណ្តាលឆ្នាំ២០២០និងបញ្ចប់ការសាងសង់នៅជាន់កំពូលនៅដើមខែតុលាឆ្នាំ២០២២។ ពិធីប្រកាសបញ្ចប់ការ សាងសង់ជាន់កំពូលនៃគម្រោងនេះមានការចូលរួមពី លោកឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឌឹផ្លរ៉ា លោកឧកញ៉ា លឹម កុកឡុង អគ្គនាយក ខុនដូ ឌឹ ផ្លរ៉ា ស្វីត និងអគ្គនាយិកា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនរូបផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាល លោកឧកញ៉ា លឹម ចាំងស្រ៊ុន ថ្លែងក្នុងពិធីបញ្ចប់ការសាងសង់ជាន់កំពូល គម្រោងខុនដូលំដាប់ផ្កាយប្រាំ ឌឹផ្លរ៉ាស្វីត ថា យើងទទួលបានជោគជ័យនៅថ្ងៃនេះគឺដោយសារតែមានការចូលរួម ខិតខំ និងសហការគ្នាពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងថ្ងៃទាំងយប់មិនថាភ្លៀង ឬថ្ងៃក្តៅនោះទេ គឺយើងធ្វើដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចកម្ពុជា និងក្រុមហ៊ុនរបស់យើងឲ្យរីកចម្រើនទៅមុខ។
ខុនដូលំដាប់ផ្កាយ ៥ ឌឹផ្លរ៉ាស្វីត មានកម្ពស់៣៨ជាន់ទីតាំងស្ថិតនៅផ្លូវ៧១ កែងផ្លូវ៣៩២ សង្កាត់បឹងកេងកង១ ដែល ជាទីតាំងល្អ និងងចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ជាទីតាំងមានសក្តានុពលផ្នែកសេដ្ឋកិច្ច ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ទីប្រជុំជនរស់នៅច្រើន។ ក្នុងគម្រោងខុនដូមាន វីឡាលើអាកាស ភោជនីយដ្ឋាន ស្កាយបារ ស្កាយក្លឹប អាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងស្ទីមនិងសូណា ដែលធ្វើឲ្យជីវិតរបស់លោកអ្នកពោរ ពេញទៅដោយនិយមន័យ ផាសុកភាព និងស៊ីវិល័យ។
សម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់ខុនដូលំដាប់ផ្កាយ៥នៅកណ្តាលរាជធានីភ្នំពេញនេះ ឌឹផ្លរ៉ាស្វីត ក៏មាន ការបញ្ចុះតម្លៃ ៩ភាគរយ ផ្តល់ជួនកញ្ចប់ផ្ទះឆ្លាតវៃ Smart Home ផ្តល់ជូនគ្រឿងសង្ហរិមរួច ជាស្រេច ហើយអាចបង់ប្រចាំខែចាប់ពី១ពាន់ដុល្លារតែប៉ុណ្ណោះ៕
សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖
-លេខទូរសព្ទ៖ ០៩២ ៨៨៨ ០០០ និង ០៩៦ ៨៨៨ ០០០០
-ហ្វេសបុកផេក (Facebook ផ្លូវការ) The Flora Suites
-អ៉ីនស្តាក្រាម (Instagram): theflorasuites
-តេលេក្រាម (Telegram) : The FLORA Suites
-យូធូប (youtube): The FLORA SUITES