- 2022-10-25 14:20:15
- សេដ្ឋកិច្ច
បណ្ឌិត គីម ហ៊ាង៖ កិច្ចប្រជុំនៅម៉ាឡេស៊ីនេះជាឱកាសសម្រាប់គ្រួសារ KW
- 2022-10-25 14:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ កិច្ចប្រជុំនៅម៉ាឡេស៊ីនេះជាឱកាសសម្រាប់គ្រួសារ KW
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បណ្ឌិត គីម ហ៊ាង ថាកម្មវិធីប្រជុំនៅប្រទេសម៉ាឡេស៊ីដែលមានប្រទេសក្នុងអាស៊ីជាច្រើនចូលរួមនេះជាឱកាសល្អមួយសម្រាប់ក្រុមគ្រួសារ KW Cambodia បង្កើនទំនាក់ទំនងអន្តរជាតិ។
បណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា កម្មវិធី KW Asia Summit នៅឆ្នាំនេះគឺប្រទេសម៉ាឡេស៊ីជាអ្នកទទួលធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីនេះដែរគឺគេធ្វើឡើងជារៀងរាល់ឆ្នាំនៅទ្វីបអាស៊ី ខណៈប្រទេសនានាដែលជាសមាជិក Killer Williams ត្រូវបានមកចូលរួមទាំងអស់។
អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះបន្ថែមទៀតថា ទាំងវាគ្មិនមកពីអឺរ៉ុប និងសមាជិកតាមប្រទេសនៅក្នុងទ្វីបអាស៊ីសរុបទៅរាប់ពាន់នាក់ឯណោះមកចូលរួមកម្មវិធីមួយនេះ។ ដូច្នេះហើយនេះជាឱកាសសម្រាប់បុគ្គលិក KW Cambodia ទាំងចាស់-ថ្មី ទទួលនូវចំណេះដឹងបានបទពិសោធផ្នែកអចលនទ្រព្យ និងការបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងៗដែលវានឹងផ្ដល់ភាគងាយស្រួលក្នុងអាជីពមួយនេះ។
បញ្ជាក់ដែរថា ក្រុម KW Cambodia ដែលដឹកនាំដោយបណ្ឌិត គីម ហ៊ាង បានចាកចេញពីកម្ពុជាហើយកាលពីរសៀលថ្ងៃមិញនេះ។ កម្មវិធី KW Asia Summit នេះធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែតុលា ឆ្នាំ២០២២៕