• 2022-10-28 13:00:45
  • សេដ្ឋកិច្ច

លោក​ ខេង​ វីរះ៖​ ពិព័រណ៍​ការងារ​សូម​ក្រុមហ៊ុន​ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព​ និង​កុំ​សន្មតទុក​មុន​

  • 2022-10-28 13:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេង​ វីរះ​ នាយក​ប្រតិបត្តិ ​នៃ​អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ​បរិយាបន្ន​ (PafID)​ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​ការងារ​នេះ​ឡើង​ និង​សំណូមពរ​ដល់​បណ្ដា​ក្រុមហ៊ុន-ស្ថាប័ន​ផ្សេងៗ​ឲ្យ​ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព​ជៀសវាង​សន្មតសមត្ថភាព​ទុក​មុន។​

ទិដ្ឋភាពព្រឹកមិញ

នាយក​ប្រតិបត្តិ​ លោក​ ខេង​ វីរះ​ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញ​នេះ​ថា​ ការ​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​ការងារ​នេះ​ឡើង​ គឺ​ជា​រឿង​ល្អ​មែនទែន​ដែល​បើកចំហ​ឲ្យ​មហាជន​ទូទៅ​បាន​ចូលរួម​ដោយ​សេរី។ទន្ទឹម​និង​នេះ​លោក​សំណូមពរ​ដល់​បណ្ដា​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ផ្សេងៗ​ទាំង​អស់​សូម​ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព​បាន​ដាក់​ពាក្យ​ ឬ​សម្ភាស​ និង​ស្វែង​យល់​ពី​សមត្ថភាព​ជៀសវាង​សន្មតទុក​មុន​ថា​អ្នក​ទាំង​នោះ​ពិកា​មិន​អាច​ធ្វើ​អ្វី​កើត​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

តំណាង​អង្គការ​ PafID ​ខាង​លើ​ចង់​ឲ្យ​រៀបចំ​ពិព័រណ៍​ការងារ​នេះ​ជា​បន្តបន្ទាប់​បាន​ច្រើន​ដង​ទៀត​ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ជាង​នេះ​ពិសេស​បាន​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ជនបទ។​ ដើម្បី​ឲ្យ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាន​បាន​ដឹង​ជាក់លាក់​ពី​ពេលវេលា​ ទីកន្លែង​ និង​សារប្រយោជន៍​ នៃ​កម្មវិធី​នេះ​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹកមិញ​នេះ​លោក​ ខេង​ វីរះ​ តំណាង​អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ​បរិយាបន្ន​ (PafID)​បាន​ដឹកនាំ​យុវជន​ដែល​មាន​ពិការភាព​មួយ​ក្រុម​មក​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​នៅ​កោះពេជ្រ​ផង​ដែរ​ដើម្បី​បាន​មក​ដាក់​ពាក្យ​ សម្ភាស​ការងារ​ និង​ជា​ការ​ស្វែង​រក​បទ​ពិសោធ​ថ្មី​បន្ថែម។​ "ពិព័រណ៍ការងារ និង​ផលិតភាព​ជាតិ"  នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៨-២៩ ខែ​តុលា ឆ្នាំ​២០២២។ ក្នុង​នោះ​គឺ​មាន​ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន ១៥០បញ្ជរ​ និង​ផ្ដល់​ឱកាស​ការងារ​ប្រហែល​ ២ម៉ឺន​កន្លែង៕​

លោក​ ខេង​ វីរះ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់