• 2022-11-10 07:50:21
  • ព័ត៌មាន

ប្លែកមិនធ្លាប់មាន! ព្រឹត្តិការណ៍ដ៏កម្រប្រមូលផ្ដុំ វប្បធម៌ ម្ហូបអាហារ ប្រទេសសមាជិកអាស៊ាននៅទីតាំងតែមួយ

  • 2022-11-10 07:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាបាន និង​កំពុង​ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤១ ដែលនេះជាលើកទី៣ ហើយដែល​ប្រទេសកូនពៅសមាជិកទី១០ នេះបានធ្វើជាម្ចាស់ផ្ទះ។ ដើម្បីនាឱកាសដ៏វិសេសវិសាលនេះ សភាយុវជន បានប្រមូលផ្ដុំកម្លាំង រួមគ្នាផ្ដួចផ្ដើមរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ នោះគឺ «ភូមិអាស៊ាន» ។ 

តើអ្វីទៅជាភូមិអាស៊ាន?

ភូមិអាស៊ានគឺជាព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយវប្បធម៌ចម្រុះ របស់បណ្តាប្រទេសសមាជិកអាស៊ាន ។ ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងនាំអ្នកទាំងអស់គ្នាឱ្យទទួលបាននូវបទពិសោធន៍ប្លែកៗ និងមានឱកាសសិក្សាស្វែងយល់នូវសិល្បៈវប្បធម៌ នៃប្រទេសជាសមាជិកអាស៊ាន ។ ក្នុងនោះរួមមាន៖ ការស្លៀកសម្លៀកបំពាក់ប្រពៃណី, ការតាំងបង្ហាញ  វត្ថុអនុស្សាវរីយ៍​,​ ការដើរបង្ហាញម៉ូត,​ ការលេងហល្បែងកម្សាន្ត ជាសេសនោះ​រួមទាំងមានការសម្តែងរបាំប្រពៃណី​ពីប្រទេសនានាដែលសមាជិកអាស៊ានផងដែរ។ 

លើសពីនេះទៅទៀត ព្រឹត្តិការណ៍ភូមិអាស៊ាន ក៏មាននូវការប្រគុំតន្រ្តីបែបសម័យសប្បាយៗ មានលក់ម្ហូបអាហារ​,​ ភេសជ្ជៈ​ នឹងបង្អែមយ៉ាងសម្បូរបែប​ រួមទាំងមានការតាំងពិពរណ៌ផលិតផលផ្សេងៗពីប្រទេសសមាជិកអាស៊ាន។​ 

«ភូមិអាស៊ាន» នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី​ ២៥​ ២៦​ ២៧​ ខែវិច្ចិកា​ ឆ្នាំ២០២២​ នឹងមានទីតាំងស្ថិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ 

គួរឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ក្រោមកិច្ចសហការពី ស.ស.យ.ក ខេត្តស្វាយរៀងក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៏និងវិចិត្រសិល្បៈ និង ស្ថានទូតទាំងអស់របស់សមាជិកអាស៊ានក្នុងប្រទេសកម្ពុជា ៕ 

អត្ថបទ៖ ទារិកា

មតិយោបល់