• 2022-11-11 03:02:08
  • ព័ត៌មាន

មកដឹងអំពីរបៀបវារៈកំពូល នៅក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

  • 2022-11-11 03:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពើហិង្សា និង ការបិទផ្លូវនយោបាយនៅមីយ៉ាន់ម៉ា នឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

កន្លងមកយោធាមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នានូវ ៥ចំណុចក្នុងការស្តារស្ថានការនយោបាយ នៅក្នុងប្រទេសឡើងវិញ ប៉ុន្តែក្រោយមកឃើញថាមិនបានអនុវត្តនូវចំណុចទាំងនោះទេ។ ផ្ទុយទៅវិញ អំពើហិង្សានៅតែកើតមាន ខណៈប្រជាជននៅតែធ្វើការតវ៉ាប្រឆាំងនឹងរបបដែលដឹកនាំដោយក្រុមយោធា។ បញ្ហានៅមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជា ដើម្បីរកដំណោះស្រាយជាវិជ្ជមាន។

ក្រៅពីបញ្ហានៅមីយ៉ាន់ម៉ា ប្រធានបទសំខាន់ៗដែលរួមមានដូចជានយោបាយ សេដ្ឋកិច្ច និង សង្គម ក៏នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២នេះដែរ។ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលទីតាំងប្រជុំធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

ប្រភព៖ Reuters អត្ថបទ ៖ សង្ហា

មតិយោបល់