- 2022-11-22 06:05:37
- សេដ្ឋកិច្ច
ពិតជាមិននឹកស្មានស្រាអំពៅកម្ពុជាធ្វើពិភពលោកភ្ញាក់ផ្អើល
- 2022-11-22 06:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមិននឹកស្មានស្រាអំពៅកម្ពុជាធ្វើពិភពលោកភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
«Rum ជាស្រាមួយប្រភេទបិតចេញពីស្ករអំពៅរាវ មានកម្រិតជាតិអាល់កុលខ្ពស់ចាប់ពី ៤០ ទៅ ៨០ ភាគរយ។ វាមានរសជាតិផ្អែមស្ងួត និងច្រើនប្រភេទដែលហៅទៅតាមពណ៌របស់វាដូចជា ថ្លា ក្រហម ត្នោត ខ្មៅ និងមាស។ Rum របស់កម្ពុជា ដែលមានឈ្មោះថា SAMAI កំពុងទទួលបានការពេញនិយមពីភ្ញៀវជាតិ និងអន្តរជាតិ និងនាំចេញទៅក្រប្រទេសក្នុងនាមជាផលិតផលពីប្រទេសកម្ពុជាផងដែរ»
ឃ្លាខាងលើជាខ្លឹសារខ្លីនៃវីដេអូឯកសារទី៩នៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលមានចំណងជើងថា «SAMAI RUM នាំកម្ពុជាឲ្យពិភពលោកស្គាល់» ដែលនឹងចេញផ្សាយនៅ នៅលើក្នុងបណ្តាញសង្គមរបស់ sabay រួមមាន៖ វេប និងផេកហ្វេសបុក Sabay News Social , វេប និងផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆកា ឆ្នាំ២០២២ ខាងមុខនេះ។
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីឌេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន៕