- 2022-11-25 04:14:12
- ព័ត៌មាន
ចេញរកស៊ីហើយ តែចង់ដឹងខ្លួនមានភាពជាម្ចាស់អាជីវកម្ម ឬសហគ្រិន តាមដានទាំងអស់គ្នា!
- 2022-11-25 04:14:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរកស៊ីហើយ តែចង់ដឹងខ្លួនមានភាពជាម្ចាស់អាជីវកម្ម ឬសហគ្រិន តាមដានទាំងអស់គ្នា!
ចន្លោះមិនឃើញ
និន្នាការនៃការចេញរកស៊ីខ្លួនឯង ធ្វើឲ្យមានយុវជនជាច្រើនបានហក់ចូលមកប្រឡូកជំនួញដោយបង្កើតអាជីវកម្មខ្លួនឯង ដែលភាគច្រើន ជាប្រភេទសហគ្រាសធុនតូច និងមធ្យម(SME)។ ត្បិតយ៉ាងនេះ នៅក្នុងនៅមានលាយឡំរវាង ម្ចាស់អាជីវកម្ម និងសហគ្រិន។
តាមប្រសាសន៍ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅថ្ងៃប្រគល់ពានសហគ្រិនថ្នាក់ជាតិ ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ថា ម្ចាស់អាជីវកម្ម និង សហគ្រិន មានទាំងដូច និងចំណុចខុសគ្នា។
**១.ចំណុចដូចគ្នា **
១.១ ទាំងម្ចាស់អាជីវកម្ម និងសហគ្រិន គឺបង្កើតអាជីវកម្មឡើងសម្រាប់សាធារណជនដូចគ្នា
១.២ ជំរុញអាជីវកម្មដើម្បីរកប្រាក់ចំណេញដូចគ្នា
១.៣ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពដូចគ្នា។
២.ចំណុចខុសគ្នា
២១.ម្ចាស់អាជីវកម្ម គឺជាអ្នកបើកដំណើរក្រុមហ៊ុនជាមួយលក្ខណៈសម្បត្តិដែលមានស្រាប់។ ដូចជាការទទួលស្នងមរតកគ្រប់គ្រងអាជីវកម្មតពីគ្រួសារ ឬអ្នកខ្លះ ដំណើរការអាជីវកម្មដោយការទិញសិទ្ធិ(Franchise)ពីគេមក។ ដោយឡែក សហគ្រិន មិនគ្រាន់តែប៉ុណ្ណឹងទេ ប៉ុន្តែគេបង្កើតក្រុមហ៊ុនថ្មីៗខ្លួនឯង និងមានការច្នៃប្រឌិតខ្ពស់។
២.២.ម្ចាស់អាជីវកម្ម ជំរុញដើម្បីដំណើរការអាជីវកម្មឲ្យមានប្រសិទ្ធភាព ធ្វើឲ្យមានការលក់កាន់តែច្រើន ប្រាក់ចំណូលកាន់តែច្រើន។ ដោយឡែកសហគ្រិន មិនត្រឹមប៉ុណ្ណឹងទេ តែគេមានមហិច្ឆតា ផ្លាស់ប្ដូរផលិតផល និងផ្ដល់អ្វីដែលខុសប្លែក ហើយមានភាពទាក់ទាញ។
២.៣.ម្ចាស់អាជីវកម្ម តែងតែរក្សានូវគំរូអាជីវកម្មខ្នាតតូចរបស់គេតទៅ ដើម្បីរក្សាឲ្យបានប្រសិទ្ធភាពទាក់ទាញអតិថិជនកាន់តែច្រើន។ សហគ្រិន មិនត្រឹមតែប៉ុណ្ណឹងទេ គឺគេតែងនឹកគិតពង្រីកអាជីវកម្មរបស់ពួកគេឲ្យដល់កម្រិតកំពូល ហើយអភិវឌ្ឍជាប្រចាំ។
ជាបន្ថែម ឯកឧត្តមបណ្ឌិត បានពន្យល់ទៀតថា រវាងម្ចាស់អាជីវកម្ម និងសហគ្រិន គឺម្ចាស់អាជីវកម្មគេផ្ដោតជាសំខាន់លើការផ្សព្វផ្សាយអាជីវកម្មរបស់គេ ដើម្បីទទួលបានអតិថិជនស្មោះត្រង់ និងបង្កើនការលក់កាន់តែច្រើន។
ដោយឡែក សហគ្រិន កំណត់ទស្សនៈរបស់ពួកគេខ្ពស់ជាង សហគ្រិនផ្ដល់ជូននូវសេវាកម្ម ឬផលិតផលថ្មីៗគួរឲ្យទាក់ទាញ ដែលពួកគេរំពឹងថា មានតម្លៃខ្ពស់។ ពួកគេមានគោលបំណងធ្វើឲ្យខ្លួនឯងលេចធ្លោ ដើម្បីប្លែកជាងគេក្នុងការប្រកួតប្រជែង។
ឯកឧត្តម សង្កត់ធ្ងន់ថា សហគ្រិនដែលជោគជ័យបំផុត ត្រូវសិក្សាពីការប្រកួតប្រជែង ឲ្យស្គាល់ច្បាស់នូវផលិតផល និងសេវាកម្មរបស់គូប្រជែង។ ពួកគេក៏មានភាពបត់បែនផងដែរ ដោយរក្សានូវបច្ចេកវិទ្យាចុងក្រោយបំផុត និងប្រើប្រាស់មតិកែលម្អរបស់អតិថិជន ដើម្បីឆ្លើយតបទៅនឹងនិន្នាការថ្មី និងធ្វើឲ្យមានភាពប្រសើរឡើង៕