• 2022-11-28 10:23:55
  • ព័ត៌មាន

ចាក់ចំបេះដូងហ្វេនប៊ូហ្វេបែបជប៉ុន! Ichiban Buffet បើកហាងថ្មី ញ៉ាំបង្កងដោយសេរីពេញ ១ខែ!

  • 2022-11-28 10:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែមានការគាំទ្រដ៏ច្រើនពីអតិថិជន ហាងអាហារប៊ូហ្វេស៊ុប ស៊ូគី និងសាច់អាំងបែបជប៉ុន Ichiban Buffet មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសហាងថ្មី ដែលជាសាខាទី ២ របស់ខ្លួន នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon2) ជាន់ទី២ ដោយដំណើរការចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា នេះតទៅ។

រឹតតែពិសេសទៅទៀតនោះ អតិថិជនដែលមកទទួលទាននឹងទទួលបានការញ៉ាំបង្កងដោយសេរី រយៈពេល ពេញ១ខែ តែម្ដងដោយគ្រាន់តែអញ្ជើញមកគ្នាចំនួន ៤នាក់ ប៉ុណ្ណោះ ។ជាមួយបរិយាកាសស្រស់ស្រាយ ការតុបតែងបែបជប៉ុន និងកន្លែងអង្គុយដ៏មានផាសុកភាព Ichiban Buffet ជាហាងអាហារប៊ូហ្វេដ៏ធំនៅរាជធានីភ្នំពេញ ដែលល្បីល្បាញក្នុងការបម្រើអាហារពេលថ្ងៃ និងពេលល្ងាច ក្នុងតម្លៃដ៏សមរម្យ។

នៅសាខាបើកថ្មី ឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ ហាងអាហារប៊ូហ្វេស៊ុប និងសាច់អាំងបែបជប៉ុន Ichiban Buffet បើកដំណើការចាប់ពីម៉ោង១០ព្រឹក ដល់ ម៉ោង ១០ យប់ ក្នុងតម្លៃអាហារប៊ូហ្វេថ្ងៃត្រង់ $12.50 និងប៊ូហ្វេពេលល្ងាច $14.50។មុខម្ហូបសុទ្ធសឹងតែមានស្ដង់ដារគុណភាព និងអនាម័យខ្ពស់ ជាមួយជម្រើសអាហារ ទឹកជ្រលក់ និង ភេសជ្ជៈដ៏ឆ្ងាញ់សម្បូរបែប ពិសេសមាន ការ៉េមខូលស្តូន (Cold Stone) រសជាតិដើមពីអាមេចរិច ថែមទៀតផង។

ហាងអាហារប៊ូហ្វេ Ichiban Buffet ក៏បានសម្រិតសម្រាំងនូវនូវប្រភេទសាច់មានគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ហើយទាំងរសជាតិសាច់ និងទឹកស៊ុប សុទ្ធតែត្រូវបានចម្អិនដោយមានស្ដង់ដារត្រឹមត្រូវ ដើម្បីធានាទាំងគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ដល់អតិថិជន។

បែបនេះហើយទើបភ្ញៀវដែលបានមកទទួលទាន តែងតែលាន់មាត់ថា៖ «ជាតិណាស់, សាច់ស្រស់, អនាម័យ, សេវាកម្មល្អ, ញ៉ាំច្រើនអត់ថ្លៃ, អាទិត្យក្រោយទៅទៀត!»។ ទាំងនេះជា Feedback ពិតចេញពីចិត្តអតិថិជន Ichiban Buffet ក្នុងបំណងចែកគ្នាដឹងពីកន្លែងប៊ូហ្វេដ៏ល្អសម្បូររបស់ឆ្ងាញ់ ហើយតម្លៃក៏សមរម្យ។

ក្រៅពីរសជាតិអាហារឆ្ងាញ់ហើយនោះ Ichiban Buffet មានការដេគ័រហាងយ៉ាងស្រស់ស្អាត និងធំទូលាយ ដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ ២០០ អ្នកឯណោះ នៅសាខាទី ១ និង លើសពី ១០០នាក់សម្រាប់សាខាទី ២ ។ ទីតាំងក៏អំណោយផលដល់ ការប្រារព្ធពិធីជួបជុំគ្រួសារ ជួបជុំក្រុមការងារ ជួបជុំមិត្តភក្តិ កម្មវិធីខួបកំណើត កម្មវិធីបញ្ចប់ការសិក្សា ដើម្បីបន្ថែមភាពរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។

សម្រាប់ព័ត៌មានលម្អិតពិតលោកអ្នកអាចចូលទៅកាន់៖

• គេហទំព័រហ្វេសបុកផេក៖ Ichiban Buffet

• Ichiban Buffet សាខាទី ១ ស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ និងសាខាទី ២ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon2) ជាន់ទី២។

• ទំនាក់ទំនងកក់កន្លែងលេខ៖ 095 222 995/ 010 995 322 (សាខាបឹងកេងកង) 095 222 770 (សាខាអ៊ីអនម៉ល សែនសុខ)

នៅចាំអីទៀត! ទាន់មាន់ប្រមូសិន បបួលគ្នាទៅដាក់មួយឆ្អែតសិននៅ Ichiban Buffet សាខាថ្មី បានទាំងឆ្ងាញ់ ហើយចំណេញការញ៉ាំបង្កងសេរីដោយឥតគិតថ្លៃពេញ១ខែទៀតផង៕

មតិយោបល់