• 2022-12-05 03:50:00
  • ព័ត៌មាន

ផ្ដល់ស្នាមញញឹមដល់កុមារកម្ពុជា! តោះចូលរួមបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នា

  • 2022-12-05 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារ កម្ពុជា ក្រុមហ៊ុន foodpanda បានផ្ដួចផ្ដើមគំនិត ធ្វើកម្មវិធីសប្បុរសធម៌បរិច្ចាគជាជំនួយជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

មន្ទីរពេទ្យកុមារគន្ធគន្ធបុប្ផា ជាទីតាំងដែរសង្គ្រោះ និងកន្លែងសម្រាកព្យាបាលរបស់កុមារដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃកុមារជាង ៧០០នាក់បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាក្បែរវត្តភ្នំ។

ដោយមន្ទីរពេទ្យពុំមានគិតប្រាក់ ឬថ្លៃសេវាក្នុងព្យាបាលឡើយដូច្នេះហើយទើបមន្ទីរពេទ្យត្រូវការជំនួយជាចាំបាច់ដើម្បីបន្តជួយសង្គ្រោះដល់កុមារក្នុងកម្ពុជា។

នៅក្នុងកម្មវិធីសប្បុរសធម៌នេះដែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅ។ សម្រាប់សម្ភារៈផ្សេងៗ ដែលត្រៀមនឹងបរិច្ចាគរួមមាន៖ ថវិកា ភេសជ្ជៈ ទឹកសុទ្ធ ភីហ្សា ទឹកដោះគោស្រស់ កន្សែងសើម ក្រដាសជូតមាត់ ម៉ាស់ អាល់កុល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សម្រាប់ការចូលរួមបរិច្ចាគ អ្នកទាំងអស់គ្នាអាច Scan ជាមួយនឹង QRCode នៅខាងក្រោមនេះឬវាយលេខ ABA (៛ 004 952 488, $ 002 709 959) ដើម្បីចូលរួមក្នុងការបរិច្ចាគ។

ដើម្បីផ្ដល់ស្នាមញញឹម ដល់កុមារក្នុងប្រទេសកម្ពុជាក៏ដូចជាការជួយសង្គ្រោះអាយុជីវិត របស់កុមារ កម្ពុជា foopanda តែងតែនៅបំផុសគំនិត និងចូលរួមជួយសង្គមជាប្រចាំ និងជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់