• 2022-12-12 03:25:00
  • ព័ត៌មាន

Wow ពិតជាប្លែក យកផ្កាម៉ោង១០ មកច្នៃធ្វើជាគ្រឿងអលង្ការ! អរ អរ ណាស់អ្នកអើយ

  • 2022-12-12 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿងអលង្កា ជាគ្រឿងលម្អ តុបតែងខ្លួនឱ្យកាន់តែមានភាពថ្លៃថ្នូ និងស្អាតប្រណិត!!!

សម្រាប់នារីសម័យថ្មី បច្ចុប្បន្ននេះនិយមប្រើប្រាស់ ប្រភេទគ្រឿងអលង្កា មកលម្អខ្លួនប្រាណ និងប្រើប្រាស់ ដើម្បីបង្កើនឱ្យកាន់តែមានភាពថ្លៃថ្នូរ។ ជាក់ស្តែង ហាងគ្រឿងអលង្ការ សោមា-Soma Fine Jewelry តែងតែច្នៃម៉ូតគ្រឿងអលង្កាថ្មីៗ ទៅតាមរដូវកាលនីមួយៗ។ ឆាប់ៗនេះ សោមា នឹងបញ្ចេញម៉ូតថ្មីមួយទៀត ដែលមានរូបរាងជាផ្កាម៉ោង ១០។

ម៉ូតថ្មីនេះ ក៏មានការចូលរួម ថតវីដេអូ និងរូបភាពដោយកញ្ញា stella ផងដែរ។ កញ្ញា Stella បានចូលរួម និងធ្វើជាម៉ូឌែលថតគ្រឿងអលង្កាឱ្យ ហាង សោមា Soma Fine Jewelry។ ទាំងរូបភាព និងវីដេអូ បានរំលេចនូវភាពស្រស់ស្អាតរបស់កញ្ញា រួមបញ្ចូលជាមួយនឹងភាពចែងចាំងរបស់គ្រឿងអលង្ការម៉ូតថ្មីមួយនេះ។

ក្រឡេកមកមើលពីរូបរាង និងអត្ថន័យពីក្រោយ ការច្នៃម៉ូតផ្កាម៉ោង ១០នេះវិញ។ ផ្កាម៉ោង ១០ តំណាងឱ្យ ការចូលចិត្តឱ្យគេស្រឡាញ់ ឬចូលចិត្តតុបតែងខ្លួន ហើយផ្កាម៉ោង ១០ ជាម៉ូតដែលស្រស់ស្អាត ទាក់ទាញ គួរឱ្យស្រឡាញ់ និងផ្ដល់ភាពស្រស់ថ្លារៀងរាល់ព្រឹក និងរាល់ថ្ងៃ។

នេះបើតាមការឱ្យដឹងពី សម្ដីផ្ទាល់របស់អ្នកឆ្នៃម៉ូឌ គ្រឿងអលង្កាថ្មីនេះ បានលើកឡើងថា៖ ម៉ូតផ្កាម៉ោង ១០ មានផលវិបាកច្រើនក្នុងការឆ្នៃ ព្រោះថា ផ្កាម៉ោង ១០ មានផ្កាច្រើនស្រទាប់ ដែលជាមូលហេតុ នៅពេលដែលច្នៃគ្រឿងអលង្កាពិតៗ ពិបាកក្នុងការធ្វើឱ្យទៅជាច្រើនស្រទាប់ដូចផ្ដាមែនទែន។

តួយ៉ាង ទម្រង់ ដើមនៃផ្កា ម៉ោង ១០ នៅតែរក្សាទម្រង់ដើមដដែល ប៉ុន្តែអ្នកច្នៃម៉ូតបានបន្ថែម ស្លឹកប៉ម ជាមួយនឹងស្រទាប់ផ្កា ដើម្បីរំលេច ចេញជាគ្រឿងអលង្កា ឱ្យកាន់តែមានភាពថ្លៃថ្នូរ ស័ក្ដិសម សម្រាប់មិត្តនារីឱ្យកាន់តែមាននៅភាពស្រស់ស្អាត។

Soma Fine Jewelry សមញ្ញតែមិនធម្មតា។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក៖ សោមា-Soma Fine Jewelry

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី