• 2022-12-16 08:45:00
  • ព័ត៌មាន

ផ្ដល់ជំនួយជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាបន្តក្ដីសង្ឃឹមនឹងស្នាមញញឹមដល់កុមារកម្ពុជា

  • 2022-12-16 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកមានដឹងទេ? ក្នុងមួយថ្ងៃកុមារប៉ុន្មាននាក់ត្រូវបានសង្គ្រោះដោយមន្ទីរពេទ្យកុមារបុប្ផាក្បែរវត្តភ្នំ?

អស់រយៈពេលជាង ៣០ឆ្នាំមកនេះ មន្ទីរពេទ្យកុមារគន្ធបុប្ផា តែងតែសង្គ្រោះអាយុជីវិតកុមារកម្ពុជាដោយពុំមានគិតថ្លៃសេវាសោះឡើយ។កត្តានេះហើយ ទើបមន្ទីរពេទ្យត្រូវការជំនួយ ពីមជ្ឈដ្ឋានជុំវិញជាចាំបាច់ដើម្បីបន្តដង្ហើមក្នុងការជួយសង្គ្រោះតទៅមុខទៀត។

ដោយមើលឃើញពីភាពចាំបាច់ នឹងជាចំណែកមួយជួយដល់សង្គម និងកុមារកម្ពុជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស foodpanda បានផ្ដួចផ្ដើមគំនិតបំផុតសកម្មភាព ដើម្បីឱ្យអ្នកគ្រប់គ្នា ចូលរួមក្នុងកម្មវិធីបរិច្ចាគ ថវិកានិងសម្ភារៈជួយដល់មន្ទីរពេទ្យ។

ផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមជូនដល់កុមារកម្ពុជាក៏ដូចជាបន្តឱ្យមន្ទីរពេទ្យនៅតែផ្ដល់សេវា ជួយសង្គ្រោះដោយមិនគិតថ្លៃសេវាបន្តទៅមុខទៀត។ តោះ ចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃនេះ ជាមួយនឹង foodpanda។ សម្រាប់ការចូលរួមបរិច្ចាគ អ្នកទាំងអស់គ្នាអាច Scan ជាមួយនឹង QRCode នៅខាងក្រោមនេះឬវាយលេខ ABA

  • ៛ 004 952 488
  • $ 002 709 959

ចូលរួមក្នុងការបរិច្ចាគ ដើម្បីបន្តក្ដីសង្ឃឹម និងស្នាមញញឹម របស់កុមារកម្ពុជា។

ចុចចូលមើលវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់