• 2022-12-16 15:35:19
  • ព័ត៌មាន

អបអរសាទររដូវកាលវិស្សមកាលថ្មីនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

  • 2022-12-16 15:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលរដូវកាលវិស្សមកាលកំពុងតែខិតមកដល់ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ( Hyatt Regency Phnom Penh) កំពុងផ្តល់ជូននូវព្រឹត្តិការណ៍និងកញ្ចប់សេវាកម្មជាច្រើនដើម្បីអបអរថ្ងៃពិសេសជាមួយនឹងរចនាបទ និងភាពរីករាយ។

ក្នុងនាមជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំថ្មីបំផុតនៅក្នុងរាជធានី ដែលមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី មានកម្មវិធីនិងកញ្ចប់ជាច្រើនសម្រាប់ជ្រើសរើស ដែលក្នុងនោះមានចាប់ពីការប្រារព្ធពិធីជាលក្ខណៈគ្រួសារ បទពិសោធន៍ទទួលទានអាហារ ក៏ដូចជាការប្រារព្ធពិធីជាក្រុម និងការស្នាក់នៅជាលក្ខណៈឯកជន។

លោក Juan Mercadante ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានថ្លែងថា៖ «នៅ​ពេលដែលឆ្នាំថ្មីកំពុងខិតមកដល់ ព្រឹត្តិការណ៍នានាគឺជាពេលវេលាដ៏រំភើបបំផុតសម្រាប់គ្រប់គ្នា ប៉ុន្តែវាមិនងាយស្រួលទេក្នុងការស្វែងរកកន្លែងសមរម្យមួយដើម្បីចំណាយពេលរបស់ពួកគេដោយរីករាយជាមួយនឹងសកម្មភាព និងការកម្សាន្តផ្សេងៗ។ ដើម្បីបំពេញនូវតម្រូវការទាំងនេះ ក្រុមការងារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានរៀបចំយ៉ាងយកចិត្តទុកដាក់នូវកម្មវិធីផ្សេងៗជាមួយនឹងកញ្ចប់ប្រារព្ធពិធីដែលបំពេញតម្រូវការអតិថិជនក្នុងលក្ខណៈជាបុគ្គលនិងជាក្រុម»។

នៅយប់មុនថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារពេលប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការកម្សាន្តពីក្រុមតន្រ្តីបន្តផ្ទាល់កន្លែងលេងកម្សាន្តសម្រាប់កុមារក្រុមតន្រ្តីដើរ និងវត្តមានរបស់សាន់តាក្លូស តម្លៃប៊ូហ្វេត្រឹមតែ ៨៨ដុល្លារ++ ក្នុងមួយនាក់។ នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar ឈុតអាហារល្ងាចមុនថ្ងៃបុណ្យណូអែលក៏នឹងមានការកម្សាន្តផងដែរដូចជា DJ សម្តែងផ្ទាល់ក្រុមតន្រ្តីដើរនិងវត្តមានសាន់តាក្លូសតម្លៃ ១២៨ដុល្លារ ++ក្នុងមួយនាក់។

នៅថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនឹងផ្តល់ជូននូវអាហារប៊ូហ្វេ ជាមួយនឹងការកម្សាន្តពីវិចិត្រករ​គូស​មុខ និងត្លុកក្នុងតម្លៃត្រឹមតែ ៧៨ដុល្លារ++ ប៉ុណ្ណោះក្នុងមួយនាក់នៅភោជនីយដ្ឋាន Market Café Restaurant & Lounge។ រីឯភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar បានរៀបចំអាហារពេលល្ងាចដ៏ប្រណីតសម្រាប់ថ្ងៃបុណ្យណូអែលជាមួយនឹងការសម្តែងវីយូឡុង DJ ក្រុមតន្រ្តីដើរ និងសាន់តាក្លូស តម្លៃ១២៨ដុល្លារ++ក្នុងមួយនាក់។ នៅMetropole Underground ក៏មានពិធីជប់លៀងថ្ងៃបុណ្យណូអែលនៅថ្ងៃទី២៤ និង២៥ខែធ្នូជាមួយនឹងការសម្តែងដោយក្រុមតន្រ្តី Gravity Band និ ងDJ រួមជាមួយឈុតអាហារពេលល្ងាច តម្លៃត្រឹមតែ ៦៨ដុល្លារ++ក្នុងមួយនាក់។

នៅយប់ថ្ងៃឆ្លងឆ្នាំសកល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញផ្តល់ជូនអាហារពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការសម្តែងរបស់ Tall Man តួត្លុក កន្លែងលេងកម្សាន្តសម្រាប់កុមារគូសមុខ និងត្លុកនិងការកម្សាន្តជាច្រើនទៀតក្នុងតម្លៃត្រឹមតែ ១២៨ដុល្លារ++ក្នុងមួយនាក់។

បរិយាកាសដ៏អស្ចារ្យនៅភោជនីយដ្ឋាន FiveFive Rooftop ទទួលទានអាហារពេលល្ងាច និងទស្សនាការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកលតម្លៃត្រឹមតែ១៦៨ដុល្លារ++ក្នុងមួយនាក់ ជាមួយនឹងការកម្សាន្តផ្សេងៗដូចជា ការដើរបង្ហាញម៉ូដមេអំបៅDJសម្តែងផ្ទាល់និងការបង្ហាញវេទមន្តជាដើម។ ពិធីជប់លៀងឆ្លងចូលឆ្នាំ ២០២៣ នៅ Metropole Underground មានការកម្សាន្តពី DJ ក្រុមតន្រ្តីផ្ទាល់ និងការរាំ LED ក្នុងតម្លៃ ៩៨ដុល្លារ++ក្នុងមួយនាក់ លើសពីនេះ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទទួលរៀបចំពិធីជប់លៀងចុងឆ្នាំលក្ខណៈឯកជនជាមួយមិត្តរួមការងារមិត្តភក្តិ ឬក្រុមគ្រួសារ។

ចូលចិត្តការសម្រាកលំហែកាយមែនទេ?ឥឡូវនេះជាឱកាសរបស់លោកអ្នកក្នុងការទទួលយកបទពិសោធន៍ដ៏ប្រណិតនិងពិសេសពីហៃយ៉ាត់រីជិនស៊ីភ្នំពេញ! លោកអ្នកអាចកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងតម្លៃត្រឹមតែ ១៦៨ដុល្លារ+++ក្នុងមួយយប់ (កក់យ៉ាងតិចពីរយប់) ស្នាក់នៅចន្លោះពីថ្ងៃទី២៣ដល់៣១ខែធ្នូឆ្នាំ២០២២។កក់ថ្ងៃនេះដើម្បីទទួលបានឱកាសដ៏ពិសេសនេះ! លើសពីនេះសណ្ឋាគារក៏បានផ្តល់ភាពងាយស្រួលសម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម អាចយកសត្វចិញ្ចឹមស្នាក់នៅផងដែរ។

សូមអញ្ជើញចូលរួមជាមួយពួកយើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីធ្វើឱ្យរដូវកាលវិស្សមកាលនេះជាបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន។

អំពី ហៃយ៉ាត់ រីជិន ស៊ីភ្នំពេញ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានបើកដំណើរការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់រីជិនស៊ីភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន៤៣បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញថ្មី នឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។

ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញធ្វើដំណើរហៃយ៉ាត់ត្រឹមតែ ៣០នាទី ពីអាកាសយានដ្ឋានភ្នំពេញ និងចម្ងាយជិតបំផុតពីព្រះបរមរាជវាំងសារមន្ទីរជាតិ និងមាត់ទន្លេ។ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញផ្តល់ជូនអ្នក ដែលមានដំណើរទេសចរធុរកិច្ចជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួលរួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency។

អំពីHyatt Regency

ហៃយ៉ាត់ រីជិនស៊ី មានមោទនភាពក្លាយជាម៉ាកយីហោមួយដែលធ្វើឱ្យការធ្វើដំណើរដោយគ្មានភាពតានតឹងនិងពោរពេញដោយភាពជោគជ័យ។

ហៃយ៉ាត់ រីជិនស៊ី នៅក្នុងក្រុងក៏ដូចជាតាមតំបន់រមណីយដ្ឋាននាៗដែលមានទីតាំងជាង ១៩៥នៅក្នុងប្រទេសជាង ៣០ជុំវិញពិភពលោកជាកន្លែងជួបជុំគ្នាសម្រាប់គ្រប់ឱកាស និងកម្មវិធីមានដូចជាកិច្ចប្រជុំអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការបង្កើនភាពរីករាយនៃវិស្សមកាលគ្រួសារ។

ម៉ាកយីហោនេះផ្តល់នូវបរិយាកាសដែលគ្មានភាពតានតឹងសម្រាប់ការជួបជុំគ្នាគ្មានដែនកំណត់ និងសេវាកម្មតម្រូវតាមការពេញចិត្តរបស់អតិថិជន។

រចនាឡើងសម្រាប់ផលិតភាពនិងសន្តិភាពនៃចិត្តរបស់យើងសណ្ឋាគារ និងរមណីយដ្ឋាន ហៃយ៉ាត់ រីជិនស៊ី ផ្តល់ជូននូវសេវាកម្មនិងបរិក្ខារពេញលេញរួមទាំងកន្លែងសម្រាប់ធ្វើការចូលរួមឬសម្រាកលំហែកាយរួមទាំងការធ្វើ និងរចនាម្ហូបគួរឱ្យកត់សម្គាល់ ប្រកបដោយបច្ចេកវិទ្យាវិធីខ្ពស់ និងការប្រជុំដោយអ្នកជំនាញនិងអ្នករៀបចំផែនការកម្មវិធីដែលអាចទុកចិត្តបានគ្រប់ជ្រុងជ្រោយ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ hyattregency.com។ តាមដាន @HyattRegency នៅលើ Facebook, Twitter និងInstagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency។

មតិយោបល់