- 2022-12-24 02:52:49
- សេដ្ឋកិច្ច
លោក សន សៀប ជាប់ឆ្នោតជាប្រធាន CVEA អាណត្តិទី៨ ឆ្នាំ២០២៣
- 2022-12-24 02:52:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សន សៀប ជាប់ឆ្នោតជាប្រធាន CVEA អាណត្តិទី៨ ឆ្នាំ២០២៣
ចន្លោះមិនឃើញ
បន្ទាប់ពីប្រជុំ និងបោះឆ្នោតកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺលោក សន សៀប បានជាប់ឆ្នោតក្លាយជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅអាណត្តិទី៨ ឆ្នាំ២០២៣-២០២៤។
លោក សន សៀប បានឲ្យដឹងថា លោកពិតជារីករាយជាខ្លាំងដែលសមាជិកផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យក្លាយជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិទី៨ នេះ។ លោកនឹងខំប្រឹងប្រែងបំពេញការងារក៏ដូចជាដឹកនាំសមាគមឲ្យមានភាពរីកចម្រើន។
ប្រធានសមាគមថ្មីខាងលើក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រដឹកនាំមួយចំនួនផងដែរដូចជា «ពង្រឹងខាងក្នុង ពង្រីកខាងក្រៅ» វាចាំបាច់ណាស់ក្នុងការពង្រឹងផ្នែកខាងក្នុង និងពង្រីកទៅខាងក្រៅ។ ការពង្រឹងខាងក្នុងមានន័យថា កសាងសមត្ថភាព តាមរយៈបណ្ដុះបណ្ដាលធនធាន ការបើកវគ្គសិក្ខាសាលាផ្សេងៗ ចំណែកពង្រីកខាងក្រៅផ្ដោតលើ សក្ដានុពលទីផ្សារទាំងមូល កៀរគរឲ្យមានសមាជិកកាន់តែច្រើនបង្កើនការទិញលក់ និងការពង្រីកផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះ CVEA ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
បញ្ជាក់ដែរថា CVEA បានធ្វើមហាសន្និបាតលើកទី១៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសប្រធានថ្មី អាណត្តិទី៨ បន្តពីលោក ច្រឹក សុខនីម បានផុតអាណត្តិនៅពេលនេះ។ លោក សន សៀប បានជាប់ជាប្រធានថ្មី សម្រាប់អាណត្តិទី៨ ពីឆ្នាំ២០២៣ ដល់ ២០២៤៕