• 2023-01-13 09:13:40
  • ព័ត៌មាន

ទឹកអប់ប៊្រែនអន្តរជាតិ​ល្បីៗ ARMANI, PRADA, VIKTOR & ROLF ឈាន​ជើង​ចូលទីផ្សារកម្ពុជាផ្លូវ​​ការ​ហើយ!​

  • 2023-01-13 09:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ៊ែនទឹកអប់អន្តរជាតិល្បីៗ​រួម​មាន ARMANI, PRADA, VIKTOR & ROLF បាន​ឈាន​ជើងចូលទីផ្សារកម្ពុជា ជាផ្លូវការ​ហើយ​តាមរយៈការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ទឹកអប់របស់ខ្លួន​​​ក្នុងព្រឹត្តិការណ៍តាំងបង្ហាញ​ដ៏ពិសេសមួយប្រព្រឹត្តទៅ​នៅល្ងាចថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2022 ​នៅ​ជាន់ផ្ទាល់​ដីនៃផ្សារទំនើប Exchange Square ​ក្នុង​រាជធានីភ្នំពេញ។

រីករាយទទួល​យក​ទឹកអប់ដែល​ជះក្លិនក្រអូបស្រស់ស្រាយក្នុងបរិយាកាសដ៏ប្រណីត

ប៊្រែនទឹកអប់ ARMANI, PRADA, VIKTOR & ROLF បានឈានជើង​ចូល​ទីផ្សារប្រទេសកម្ពុជា ជាផ្លូវការ​ហើយ នេះគឺ​​ជា​ឱកាស​ដ៏ល្អសម្រាប់​អ្នកនិយមចូលចិត្ត​ប្រើ​ប្រាស់​ទឹក​អប់ អាចសាកល្បង​ប្រើ​​ប្រាស់​ទឹកអប់​ទាំង​នេះ​​ដើម្បី​ទទួល​បាន​នូវ​​រស​និយមថ្មី និងបង្កើន​​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ ​ដើម្បីអបអរការដាក់សម្ពោធប៊្រែនអន្តរជាតិល្បីៗទាំងនេះក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍​ដាក់​តាំងបង្ហាញទឹកអប់​នេះ​​​នៅ​​ផ្សារទំនើបនៃ​អគារ Exchange Square ​នឹង​បន្ត​រហូតដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2023។

ដោយ​សារ​ទឹកអប់ប្រណីត​ប៊្រែន​ល្បីៗ​ទទួល​បាន​ការពេញ​និយម​កាន់​តែច្រើនឡើង​ក្នុងទីផ្សារ​កម្ពុជា ការ​ដាក់​​សម្ពោធ​​​ផលិត​ផល​ទឹក​អប់​​​​ទាំង​នេះ​ទទួល​បាន​ការ​​ចាប់​អារម្មណ៍យ៉ាងខ្លាំង ទាំង​​ស្តង់ដាក់​តាំង​​បង្ហាញដែល​​ត្រូវបាន​រចនាឡើងយ៉ាងប្រណីតទាក់​ទាញ រួមជាមួយទឹកអប់​ដែលមានគុណភាពខ្ពស់​ផងដែរ។ ពិធី​ដាក់តាំងបង្ហាញនេះក៏មានការចូលរួម​ពីភ្ញៀវ​​ពិសេសៗ​ជាច្រើន ដែលមានឱកាសបានស្វែង​យល់ស៊ីជម្រៅ​អំពី​ប៊្រែនទឹកអប់នីមួយៗ និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លូនទៅលើក្លិន​ទឹកអប់ផងដែរ។

នៅក្នុង​ការដាក់តាំង​បង្ហាញ​​នេះ អតិថិជន​អាច​សាកល្បងប្រើប្រាស់ទឹក​អប់ប៊្រែនល្បីទាំង 3 នេះ និង​ស្វែង​​រក​ក្លិន​ដែលខ្លួន​ចូលចិត្ត​បាន​​ដោយសេរី។ ខូឡិចសិន​ដ៏ពិសេស​​នេះ​រួមមាន​ទឹកអប់​ម៉ាក Armani My Way, Prada Candy ក៏ដូចជា Viktor & Rolf Flowerbomb និង Viktor & Rolf Spicebomb ផង​ដែរ។

ក្រៅពីអាចស្វែងយល់ពីម៉ាកទឹកអប់​​ល្បីៗ​ផ្សេងៗ​គ្នា​ក្នុងពេលតែមួយ​នេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏ពិសេស​គ្មានពីរជាមួយ​​នឹង​កន្លែង​លក់​រាយ ដែល​ត្រូវបានរចនាឡើង​យ៉ាងប្រណីត​អស្ចារ្យ​​ ព្រមទាំងទទួលបានការណែនាំពីអ្នកជំនាញប្រឹក្សាផ្នែកសម្រស់ដ៏ស្រស់សោភា នៅ​ក្នុងការ​ជ្រើសរើសក្លិន​ទឹកអប់ដ៏ល្អឥតខ្ចោះស័ក្ដិសម​នឹង​អ្នក​ផងដែរ។ អតិថិជនអាចមកទស្សនាការដាក់តាំងបង្ហាញនេះបានចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022 ដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2023។

ការដាក់សម្ពោធប៊្រែនទឹកអប់ល្បីៗទាំង 3

ARMANI

គ្រប់ផ្នែក​ទាំង​អស់នៃអាណាចក្រសម្រស់ Armani Beauty ​របស់​លោក Giorgio Armani ដែលជា​អ្នកជំនាញ​ច្នៃ​ម៉ូតជនជាតិអ៊ីតាលី សុទ្ធតែសម្រិតសម្រាំងដោយប្រកាន់ខ្ជាប់នូវគោលការណ៍​ស៊ីវិល័យ​​ថ្លៃថ្នូរដែលឆ្លុះបញ្ចាំង​ពី​បុគ្គលិកលក្ខណៈរបស់គាត់។ បង្កើតឡើងជាមួយនឹងភាព​ស៊ីវិល័យ​ថ្លៃថ្នូរ និង​​​ភាពសាមញ្ញ Armani Beauty មានបំណងជួយ​លើក​កម្ពស់​ធ្វើ​យ៉ាងណា​ឱ្យ​​​មនុស្ស​ម្នាទូទាំង​ពិភពលោក​កាន់​តែ​មាន​មន្តស្នេហ៍ទាក់ទាញ។

ទឹកអប់ប៊្រែន​មួយ​នេះ​​ត្រូវបាន​ផលិតឡើង​​យ៉ាង​សម្រិត​សម្រាំង ចេញពីសារធាតុផ្សំ​ល្អៗបំផុត​ក្នុង​​ពិភព​លោក​ទៅ​តាម​​ការ​ស្រមើស្រមៃប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុម​អ្នកជំនាញផលិតទឹកអប់ដ៏មាន​ទេពកោសល្យបំផុត ដោយ​បង្កប់នូវប្រណីតភាពគ្មាន​​គូប្រៀប ស្របតាមគោល​គំនិត​​របស់​លោក Giorgio Armani ដែល​​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើភាព​លម្អិត​ផ្ចិតផ្ចង់ ការជ្រើសយកនូវវត្ថុធាតុដើមធម្មជាតិ និង​ការគោរពឱ្យតម្លៃធម្មជាតិ។

PRADA ប៊្រែន Prada ត្រូវបានបង្កើតឡើងនៅទីក្រុង Milan ក្នុងឆ្នាំ 1913 ហើយ​បច្ចុប្បន្ន​​បាន​ក្លាយជា​ប៊្រែន​មួយ​ក្នុងចំណោម​ប៊្រែនដ៏​ល្បីល្បាញ និងមានឥទ្ធិពលបំផុតក្នុងពិភពលោក។

​ប៊្រែន Prada ​ដែល​តំណាង​ឱ្យការបន្ត​រុករក និង​ការច្នៃ​បង្កើត​ថ្មី​ឥតឈប់ឈរ ​បាន​ច្រានចោល​នូវទស្សនៈ​ចាស់​គំរឹល និង​អ្វីដែ​ល​នៅដដែលគ្មាន​ការ​​ផ្លាស់​ប្ដូរ ហើយ​តែង​តែធ្វើ​អ្វីឈានមុខគេជាមួយ​នឹង​គោល​ការណ៍​គុណភាព​ ភាពស៊ីវិល័យថ្លៃថ្នូរ បញ្ញាញាណ និង​សេរីភាពពិសោធន៍ប្រកបដោយការច្នៃប្រឌិត។

ដោយ​​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គំនិត​ច្នៃប្រឌិតថ្មីៗពោរពេញដោយ​សិល្បៈ​ជាមួយ​នឹង​​នវានុវត្ដន៍ដ៏អស្ចារ្យ ទឹកអប់ Prada ជា​ប៊្រែនដ៏ពិសេស​ដែល​ឆ្លុះ​បញ្ចាំងពីរស​និយម​របស់​អ្នក​ប្រើប្រាស់។

Viktor & Rolf

Viktor & Rolf គឺជា​ហាងច្នៃម៉ូតលំដាប់​ប្រណីតដែល​កំពូលអ្នក​ច្នៃម៉ូត​ជនជាតិ​ហូឡង់ ពីររូបឈ្មោះ Viktor Horsting និង Rolf Snoeren ​​បាន​​បង្កើត​ឡើង​​​ក្នុងឆ្នាំ​ 1993 ហើយត្រូវបានទទួលស្គាល់ និងគោរព​ស្ញប់ស្ញែង​យ៉ាង​ខ្លាំងដោយសារស្នាដៃម៉ូតសម្លៀក​បំពាក់ Haute Couture គំនិត​ច្នៃ​ប្រឌិត​ដ៏សម្បូរ​បែប​របស់ខ្លួន។

ដោយ​ផ្អែក​លើ​​គោល​គំនិត​ដូចគ្នា​ទៅនឹង​​ការច្នៃ​​ម៉ូត​សម្លៀក​បំពាក់​របស់ខ្លួន ប៊្រែនទឹក​អប់ Viktor & Rolf ​ត្រូវ​បាន​​ផលិត​ឡើងដោយ​ឆ្លងកាត់បច្ចេកទេសចម្រាញ់​យ៉ាងល្អិតល្អន់ ដើម្បី​ទទួលបាន​នូវក្លិន​ក្រអូបបែប​ថ្មី ពិសេស​គ្មានគូប្រៀប​ដោយ​នឹកស្មាន​មិនដល់។ ខូឡិចសិនពីរដែលកំពុងទទួល​បាន​ការពេញនិយមខ្លាំង​បំផុតគឺទឹកអប់​ Viktor & Rolf Spicebomb ក្លិន​បែប​ឈើ​ ទាក់ទាញ​​សម្រាប់សុភាពបុរស និង Viktor & Rolf Flowerbomb សម្រាប់​សុភាពនារីដែលមានក្លិនក្រអូប​ដូច​ផ្កា បង្កើនការជឿជាក់ ធ្វើ​ឱ្យអារម្មណ៍កាន់តែស្រស់ស្រាយ៕

មតិយោបល់