• 2023-01-14 02:36:10
  • ព័ត៌មាន

ឆ្នាំថ្មី ផ្ទះថ្មី អត្រាបង់រំលស់ងាយស្រួលផ្ដើមពី ៩៩៩ ដុល្លារក្នុង ១ខែពីគម្រោងអ័រគីដេ

  • 2023-01-14 02:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញទី១៣ ខែមករា ឆ្នាំ ២០២៣: ជាមួយគោលបំណងដើម្បីសម្រេចក្តីស្រមៃពលរដ្ឋកម្ពុជាដែលចង់រស់​នៅ​ក្នុងគេហដ្ឋានប្រណីតបែបស៊ីវីល័យក៏ដូចជាគេហដ្ឋានដែលអាចរស់នៅផង និងប្រកបអាជីវកម្មបានផងក្នុងគម្រោងអ័រគីដេក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេបំផុតមួយនេះ បានប្រកាសផ្តល់ជូននូវចំនួនទឹកប្រាក់នៃការចាប់ផ្តើមបង់រំលស់កាន់តែងាយស្រួលនាឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដោយចាប់ផ្តើមត្រឹមតែ 999$/ខែសម្រាប់ផ្ទះអាជីវកម្ម រីឯផ្ទះវីឡាភ្លោះចាប់ផ្តើមបង់ត្រឹមតែជាង 1200$/ខែ តែប៉ុណ្ណោះ ហើយការបង់រំលស់នេះនឹងមិនគិតការប្រាក់រយៈពេលរហូតទៅដល់ជិត ២ឆ្នាំឯណោះ។

លោក គ្រួច សុភត្ត្រា នាយកចាត់ការទូរទៅនៃក្រុមហ៊ុនអ័រគីដេបានមានប្រសាសន៍ថា៖ «ការបំពេញក្តីស្រមៃ​ជូន​ពលរដ្ឋកម្ពុជាទោះបានក្នុងកម្រិតណាក៏វាគឺជាមោទនភាពមួយសម្រាប់ការវិនិយោគពីក្រុមប្រឹក្សាភិបាល​ផង​​ដែរហើយក្រុុមប្រឹក្សាភិបាលទាំងអស់ក៏កំពុងសម្លឹងមើលនូវឱកាសដែលអាចនាំក្តីស្រម៉ៃពលរដ្ឋកម្ពុជារាប់ពាន់រាប់ម៉ឺនគ្រួសារថែមទៀតឱ្យក្លាយជាការពិតខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែបន្តកើនឡើងក្រោយ​កូវីដ 19»។

លោកបញ្ជាក់ផងដែរថា៖ «ការផ្តល់ជូននេះគឺសម្រាប់គ្រប់គម្រោងទាំងអស់របស់អ័រគីដេដែលមាននៅតំបន់ពោធិ៍ចិនតុង​ក្នុងសង្កាត់ភ្នំពេញថ្មីលើផ្លូវ 105K និងតំបន់ខ័ណ្ឌជ្រោយចង្វាលើផ្លូវជាតិ 6A រួមជាមួយ​ខនដូ​អ័រគីដេ​នៅលើផ្លូវ 2004 ផងដែរ»។

លើសពីនេះទៀតសម្រាប់ការកក់យកគេហដ្ឋានណាមួយក្នុងគម្រោងអ័រគីដេចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១ កុម្ភៈ លោកលោកស្រីក៏នឹងទទួលបានអាំងប៉ាវដែលមានទឹកប្រាក់អាចរហូតទៅដល់ 3000$ ផងដែរ។

គ្រប់គម្រោងទាំងអស់ក៏អនុញ្ញាតឱ្យអតិថិជនអាចចូលរស់នៅបានផងដែរក្រោយរំលស់បានឬបង់ ១០% នៃតម្លៃផ្ទះ។ រីឯចំនួនទឹកប្រាក់ដែលនៅសល់ក៏ត្រូវបានអនុញ្ញាតឱ្យបង់រំលស់បានក្នុងរយៈពេលយូរដោយគ្មានការប្រាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្ទះអាជីវកម្មអ័រគីដេមានកម្ពស់ ៣ជាន់ទៅ ៣ជាន់កន្លះជាមួយទំហំស្តង់ដារសម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងអស់ ហើយទីតាំងស្ថិតនៅលើផ្លូវរដ្ឋក៏មានផ្លូវធំ។

ក្នុងបុរីក៏មានហុំព័ទ្ធដោយទីប្រជុំជនកុះករងាយស្រួលប្រកបអាជីវកម្ម។ រីឯវីឡាភ្លោះមានច្រើនប្រភេទជាមួយនឹងទំហុំនិងតម្លៃផ្សេងៗគ្នាទាំងគម្រោងអ័រគីដេដឹពោធិ៍ចិនតុង និងអ័រគីដេដឹបូតានិចស៊ីធីជ្រោយចង្វា និងសំណង់គេហដ្ឋានសាងសង់រួចជាស្រេច។

សម្រាប់ព័ត៌មានលម្អិតបន្ថែមលោកលោកស្រីអាចទស្សនាការិយាល័យលក់ផ្ទាល់នៅតាមគម្រោងនីមួយៗ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 733 333៕

មតិយោបល់