- 2023-01-15 02:00:35
- ព័ត៌មាន
រួមអាជីវកម្ម រួមគ្នាឈ្នះ-ឈ្នះ រួមអនាគត ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារយ៉ាងជោគជ័យ
- 2023-01-15 02:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួមអាជីវកម្ម រួមគ្នាឈ្នះ-ឈ្នះ រួមអនាគត ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារយ៉ាងជោគជ័យ
ចន្លោះមិនឃើញ
ពេលវេលាកន្លងទៅមុខយ៉ាងឆាប់រហ័ស ហើយយើងក៏ទទួលបានផ្លែផ្កាជាទីគាប់ប្រសើរផងដែរ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងសន្និសីទអ្នកផ្គត់ផ្គង់ប្រចាំឆ្នាំ 2022 នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅថ្ងៃទី 12 ខែមករា ឆ្នាំ2023 នេះ។
លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Sheng Jiaqian នាយកប្រតិបត្តិរងនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិត្តអ្នកសារព័ត៌មាន ក្រុមហ៊ុនដៃគូសហការ និងមិត្តភ័ក្តិដែលមកពីគ្រប់មជ្ឈដ្ឋានបានជួបជុំគ្នា និងអង្គុយជជែកពិភាក្សាអំពីព្រឹត្តិការណ៍នានាដែលកើតមានក្នុងឆ្នាំមុន ក៏ដូចជាការខិតខំប្រឹងប្រែងកន្លងមក រួមនិងគោលដៅថ្មី និងអនាគតថ្មីផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ប្រធាននាយកដ្ឋានមុខងារនីមួយៗបានឡើងរាយការណ៍អំពីចំណុចសំខាន់នៃការងារក្នុងឆ្នាំ 2022 និងដាក់ទិសដៅផែនការការងារសម្រាប់ឆ្នាំ 2023 ជាបន្តបន្ទាប់។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងសុន្ទរកថា៖ «ខ្ញុំសូមទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផលការងាររបស់ក្រុមហ៊ុននៅឆ្នាំ 2022 ហើយក៏សូមដាក់យុទ្ធសាស្ត្រ និងទិសដៅការងារសំខាន់ៗរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ 2023 ផងដែរ»។
លោកនាយក Edward Lee បានមានប្រសាសន៍ថា៖ «នេះគឺជាឆ្នាំទីប្រាំបីនៃការបង្កើតក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយវាក៏ជាដំណាក់កាលថ្មីមួយសម្រាប់ក្រុមហ៊ុនដើម្បីបោះជំហានឆ្ពោះទៅជំនាន់ 3.0 ។ ប្រឈមមុខនឹងការប្រកួតប្រជែងនិងការកែទម្រង់ សមាជិកព្រីនស៍ទាំងអស់បានរួមកម្លាំងគ្នាដើម្បីបោះជំហានឆ្ពោះទៅមុខ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ»។
លោកបានចង្អុលបង្ហាញថា នៅឆ្នាំ 2022 មិនថាទាក់ទងនឹងគម្រោង ផលិតផល ឬក្រុមហ៊ុនបុត្រសម្ព័ន្ធទេ ក្រុមហ៊ុនមានការអភិវឌ្ឍលើគ្រប់វិស័យ។ សមាជិកព្រីនស៍ទាំងអស់ព្យាយាមបោះជំហានឆ្ពោះទៅមុខប្រកបដោយស្ថេរភាព និងក្តាប់យកឱកាសដើម្បីអភិវឌ្ឍអាជីវកម្ម ក៏ដូចជាចាក់ឫសឲ្យបានរឹងមាំក្នុងព្រះរាជាណាចក្រកម្ពុជា និងពង្រីកទីផ្សារទៅក្រៅប្រទេស។
លោកបានសង្កត់ធ្ងន់ថា នៅឆ្នាំ2023 ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបន្តរក្សានូវជំនឿ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍគម្រោងឲ្យកាន់តែប្រសើរឡើង និងផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយផាសុកភាពបន្ថែមទៀត។
សមាជិកព្រីនស៍ទាំងអស់ក៏គួរតែបោះជំហានម្តងមួយៗ និងអនុវត្តនូវផែនការគោលដៅសំខាន់ៗឲ្យមានប្រសិទ្ធភាពបំផុត។
បន្ទាប់ពីនោះ ប្រធាននាយកដ្ឋានមុខងារនីមួយៗ ក្រុមហ៊ុនគម្រោង និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះហត្ថលេខាលើ "លិខិតទំនួលខុសត្រូវគោលដៅអាជីវកម្មប្រចាំឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប" ។
ឆ្នាំ 2022 គឺជាឆ្នាំដែលបុគ្គលិកព្រីនស៍ទាំងអស់រួបរួមគ្នា និងសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍគម្រោងផ្សេងៗរបស់ក្រុមហ៊ុន។ ក្នុងឆ្នាំនេះផងដែរ យើងក៏មានបុគ្គលិកជាច្រើនរូបដែលមានភាពលេចធ្លោក្នុងការងារ។ ពួកគេបានលះបង់ដើម្បីការងារ និងបានរួមចំណែកក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ដូចនេះ ក្រុមហ៊ុនសម្រេចផ្តល់ពានរង្វាន់កិត្តិយស និងការតំឡើងតំណែងជូនពួកគាត់ផងដែរ។
នៅពេលបុគ្គលិកព្រីនស៍នីមួយៗឡើងលើវេទិកាទទួលពានរង្វាន់កិត្តិយសនេះ វាក៏ជាកិត្តិយសដ៏អស្ចារ្យសម្រាប់បុគ្គលិកព្រីនស៍គ្រប់រូប ហើយវាក៏ជាការសរសើរ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងឆ្នាំកន្លងមកផងដែរ។
សំឡេងអបអរសាទរយ៉ាងកក់ក្តៅបានបន្លឺឡើងឥតឈប់ឈរ ហើយបុគ្គលិកព្រីនស៍ក៏ប្តេជ្ញាបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ និងមុតមាំ ដើម្បីទទួលបានការរីកចម្រើនរួមគ្នាជាមួយក្រុមហ៊ុន។
ក្នុងពិធីជប់លៀងនាពេលល្ងាចនៃថ្ងៃដដែលនោះ លោកនាយក Edward Lee បានថ្លែងអំណរគុណចំពោះដៃគូ និងមិត្តភ័ក្តិដែលមកពីគ្រប់មជ្ឈដ្ឋាន ដែលមានវត្តមាននារាត្រីនោះ។
ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គមរបស់ខ្លួន ក៏ដូចជាតម្លៃស្នូលនៃទស្សនៈសាជីវកម្ម “ការគោរព ទំនួលខុសត្រូវ ការស្រលាញ់ និងការច្នៃប្រឌិត” ដើម្បីបន្តរួមចំណែកជួយដល់សង្គមជាតិ។
លោក Sheng Jiaqian នាយកប្រតិបត្តិរងនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុននិងដៃគូសហការទាំងអស់គឺជាបងប្អូនបង្កើតនឹងគ្នា ហើយក៏ជាសម្ព័ន្ធមិត្តដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដែរ។ ខ្ញុំសង្ឃឹមថាក្នុងដំណើរថ្មីនេះ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អាចឈានទៅមុខ និងអភិវឌ្ឍរួមគ្នាជាមួយដៃគូទាំងអស់»។
ការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នាជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់សមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានកាលពីឆ្នាំមុន។
ដូចប្រធានបទនៃសន្និសីទអ្នកផ្គត់ផ្គង់ "រួមអាជីវកម្ម រួមគ្នាឈ្នះ-ឈ្នះ រួមអនាគត" ក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតសហប្រតិបត្តិការ "ភាពស្មោះត្រង់ ការច្នៃប្រឌិត និង រួមគ្នាឈ្នះ-ឈ្នះ» ដើម្បីធ្វើឲ្យមានការរីកចម្រើន និងអភិវឌ្ឍរួមគ្នាជាមួយដៃគូសហការនិងមិត្តភ័ក្តិដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ យើងរួមចិត្តរួមកម្លាំងគ្នាដើម្បីសម្រេចបាននូវអនាគតដ៏ល្អប្រសើរ!
ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប សូមគោរពជូនពរដល់បងប្អូនទាំងអស់ឲ្យមានសុខភាពល្អ សំណាងល្អ ការងាររលូន និងជោគជ័យក្នុងគ្រប់ភារកិច្ច!