• 2023-01-16 01:35:41
  • ព័ត៌មាន

ធនាគារ ហត្ថា បានដាក់ចេញជាផ្លូវការនូវកម្មវិធីធនាគារចល័តជំនាន់ថ្មី ដ៏ទាន់សម័យរបស់ខ្លួន

  • 2023-01-16 01:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្ដាញធំបំផុតលំដាប់ទី២ ផ្អែកលើសាខាប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជា​ផ្លូវការ​នូវកម្មវិធីធនាគារចល័តជំនាន់ទី៣ដ៏ទាន់សម័យរបស់ខ្លួន ឬ Hattha Mobile 3.0 ដោយនាំមកនូវមុខងារថ្មីៗពិសេសៗជាច្រើន ការពង្រឹងលើសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការរចនាផ្ទាំងបង្ហាញកាន់តែស្រស់ស្អាត និងងាយស្រួលប្រើប្រាស់ជាងមុន ដោយមានគោលដៅចម្បងក្នុងការនាំមកកាន់ទីផ្សារនូវកម្មវិធីធនាគារចល័តដ៏ពេញលេញនិងមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការទូទាត់ប្រចាំថ្ងៃ ថែមទាំងស័ក្តិសមសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។

មុខងារថ្មីមួយក្នុងចំណោមមុខងារពិសេសៗជាច្រើនរបស់កម្មវិធីជំនាន់ថ្មីនេះគឺមុខងារ Dynamic KHQR ID ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយបញ្ចូលនិងកំណត់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយនៅក្នុងកូដ KHQR ID ផ្ទាល់ខ្លួន ដោយគ្រាន់តែអនុវត្តតាមជំហានងាយៗខ្លីៗប៉ុន្មានចំណុចតែប៉ុណ្ណោះ។ វាពិតជាងាយស្រួល ដោយគ្រាន់អ្នកប្រើប្រាស់ធ្វើការចែករំលែក KHQR ID ផ្ទាល់ខ្លួនទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ ឬដៃគូតាមរយៈកម្មវិធីផ្ញើសារ (ឬប្រព័ន្ធផ្សព្វផ្សាយសង្គម) ឬដោយគ្រាន់តែបង្ហាញ KHQR ID នៅលើផ្ទាំងកម្មវិធី Hattha Mobile ដៃគូរបស់អតិថិជននឹងអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាពបំផុត។ មុខងារមួយនេះមិនត្រឹមតែសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកំហុសនានាទាក់ទិននឹងប្រតិបត្តិការផ្ទេរប្រាក់ថែមទៀតផង។

ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីក្លាយជាធនាគារឌីជីថលដែលនាំមុខគេ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការសេវាធនាគារឱ្យកាន់តែមានភាពសាមញ្ញ និងសម្រួលដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អតិថិជន។

ក្រៅពីមុខងារខាងលើ អតិថិជនថ្មី និងក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ ហត្ថា នឹងទទួលបានអត្ថប្រយោជន៍ពីមុខងារដ៏សម្បូរបែប រួមមាន៖

  • ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក ឬក្រៅប្រទេស
  • ទូទាត់តាមអនឡាញ (E-Commerce)
  • ទូទាត់ប្រាក់តាម KHQR ជាមួយនឹងពាណិជ្ជកររាប់សែនកន្លែងទូទាំងប្រទេសកម្ពុជា
  • ទូទាត់ប្រាក់តាម Thai QR ជាមួយនឹងពាណិជ្ជកររាប់លានកន្លែងទូទាំងប្រទេសថៃ
  • ទូទាត់វិក្កយបត្រតាមអនឡាញទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) បង់ថ្លៃសេវាប្រមូលសំរាម ទូទាត់វិក្កយបត្រទៅកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាការបង់ថ្លៃសេវាទៅកាន់ដៃគូបង់វិក្កយបត្រឯកជនជាង៣០០កន្លែង ទូទាំងប្រទេសកម្ពុជា
  • ការកំណត់ផ្សេងៗជាច្រើនផ្អែកលើតម្រូវការផ្ទាល់ខ្លួន ដើម្បីសម្រួលដល់ការគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ឱ្យកាន់តែងាយស្រួល និងរលូនជាងមុន។

អតិថិជនថ្មី ក៏ដូចជាអតិថិជនស្រាប់របស់ ធនាគារ ហត្ថា អាចធ្វើបច្ចុប្បន្នភាព ឬទាញយកកម្មវិធី Hattha Mobile 3.0 នៅលើ App Store ឬ Play Store ដើម្បីប្រើប្រាស់មុខងារថ្មីៗដ៏អស្ចារ្យទាំងអស់នេះ ក៏ដូចជា មុខងារពិសេសជាច្រើនទៀត។

សេវាសំខាន់សំខាន់ៗផ្សេងទៀត ដែលអតិថិជនអាចប្រើប្រាស់ រួមមាន៖ សេវាផ្ទេរប្រាក់

  • ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ផ្ទាល់ខ្លួន
  • ផ្ទេរប្រាក់ – ទៅកាន់គណនី ធនាគារ ហត្ថា ដទៃ (គណនីមួយ និងច្រើនក្នុងពេលតែមួយ)
  • ផ្ទេរប្រាក់ – ទៅកាន់គណនីបាគង
  • ផ្ទេរប្រាក់ – ទៅកាន់គណនី CASA របស់ធនាគារដទៃ តាមរយៈប្រព័ន្ធបាគង
  • ផ្ទេរប្រាក់ – ទៅកាន់ធនាគារក្នុងស្រុក តាមរយៈប្រព័ន្ធទូទាត់រហ័ស
  • ផ្ទេរប្រាក់តាមទូរស័ព្ទ (ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម)
  • ផ្ទេរប្រាក់ទៅកាន់គណនី PiPay
  • ផ្ទេរប្រាក់ – ផ្ទេរប្រាក់ក្រៅស្រុកទៅកាន់គណនីធនាគារ ក្រុងស្រ៊ី

សេវាទូទាត់វិក្កយបត្រ

  • ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
  • ទូទាត់វិក្កយបត្រ – ទៅកាន់ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប
  • ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC)
  • ទូទាត់វិក្កយបត្រ – អនឡាញទៅកាន់ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីបន្តចរន្ដថ្មី ឬបង្កើនកម្លាំងអគ្គិសនី
  • ទូទាត់វិក្កយបត្រ – កាកសំណល់រឹង
  • ទូទាត់វិក្កយបត្រ – Bill24 (ធានារ៉ាប់រង អចលនទ្រព្យ អចលនវត្ថុ ។ល។)

បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ

  • បញ្ចូលទឹកប្រាក់ – កូដ PIN
  • បញ្ចូលទឹកប្រាក់ – ដោយមិនប្រើលេខ PINLESS

ទូទាត់ប្រាក់ដោយស្កេន QR

  • ស្កេន KHQR ដើម្បីធ្វើការផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតដែលជាសមាជិករបស់បាគង
  • ស្កេនទូទាត់ប្រាក់តាមរយៈ QR Thai Standard QR
  • បង្ហាញ KHQR ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការទូទាត់ពីអ្នកប្រើប្រាស់កម្មវិធីធនាគារសមាជិកបាគងផ្សេងទៀត៕

Play Store: https://bit.ly/3Y4kx8T

App Store: https://apple.co/3W6tFYn

មតិយោបល់