- 2023-01-17 06:27:05
- ព័ត៌មាន
ផ្ដល់ទាំងការសន្សំ និងធានារ៉ាប់រង! ការពារអនាគតក្នុងកញ្ចប់តែមួយ ពីព្រូដិនសលកម្ពុជា
- 2023-01-17 06:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដល់ទាំងការសន្សំ និងធានារ៉ាប់រង! ការពារអនាគតក្នុងកញ្ចប់តែមួយ ពីព្រូដិនសលកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ដំណើរការកញ្ចប់ផលិតផលថ្មីរបស់ខ្លួនគឺ PRUសន្សំ ដែលអាចផ្តល់ទាំងការសន្សំ និងការធានារ៉ាប់រងអាយុជីវិតនៅក្នុងកញ្ចប់តែមួយជាមួយនឹងតម្លៃសមរម្យបំផុត។
PRUសន្សំ ជួយឱ្យអតិថិជនមានភាពងាយស្រួលក្នុងការការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដោយសារតែម្ចាស់បណ្ណសន្យារ៉ាប់រងអាច កំណត់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយសម្រាប់ការបង់តែមួយលើក ជាប្រចាំខែ ឬជាប្រចាំឆ្នាំ ដែលចាប់ផ្តើមពី $5 ក្នុងមួយខែ ឬ $30 ក្នុងមួយឆ្នាំ។
ម្ចាស់បណ្ណសន្យារ៉ាប់រង នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ នៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់ ហើយអាចនឹងទទួលបានការប្រាក់បន្ថែមទៀតផងដែរ (មិនធានា)។ បន្ថែមពីនេះ អតិថិជននឹងទទួលបានការការពារពេញលេញកំទ្បុងពេលប្រើប្រាស់បណ្ណសន្យារ៉ាប់រងផងដែរ។
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបន្តដាក់លក់នូវគម្រោងផលិតផលកំពុងឈានមុខគេលើទីផ្សារដែលបង្កើនទាំងការការពារផ្នែកហិរញ្ញវត្ថុ និងរួមបញ្ចូលនូវដំណោះស្រាយនានាចំពោះឧបសគ្គទូទៅលើការទិញធានារ៉ាប់រងដូចជាបញ្ហាតម្លៃ និងភាពងាយស្រួលជាដើម”។
លោកបានបន្ថែមថា៖ «កញ្ចប់ផលិតផល PRUសន្សំ ថ្មីនេះ នឹងជួយប្រជាជនកម្ពុជា បង្កើតទម្លាប់លើការសន្សំប្រាក់ ខណៈពេលដែលពួកគេ និងក្រុមគ្រួសារ ត្រូវបានការពារយ៉ាងពេញលេញពេលមានហេតុការណ៍អកុសលណាមួយកើតឡើង»។
ការទិញ និងការទាមទារសំណងប្រកបដោយភាពងាយស្រួល
ម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ផលិតផល PRUសន្សំ មិនតម្រូវឱ្យមានការត្រួតពិនិត្យសុខភាពណាមួយឡើយ។ បណ្ណសន្យារ៉ាប់រង នឹងត្រូវបានចេញភ្លាមៗបន្ទាប់ពីអតិថិជនបានបំពេញព័ត៌មានចាំបាច់ទាំងអស់ ហើយគម្រោងនេះ អាចទិញបានយ៉ាងឆាប់រហ័ស និងងាយស្រួលនៅលើគេហទំព័ររបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។
ផលិតផល PRUសន្សំ ផ្តល់ការការពារទៅលើករណីមរណភាព ឬ ពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD) ព្រមជាមួយទំហំទឹកប្រាក់ត្រលប់មកវិញរហូតដល់ 111% នៃចំនួនបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ នៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់។
អតិថិជនដែលអាចជាវផលិតផលនេះ គឺត្រូវតែជាពលរដ្ឋខ្មែរ ឬអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច 6 ខែ ដោយមានអាសយដ្ឋានស្នាក់នៅពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ដល់ 45 ឆ្នាំ។
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងគឺ 6 ឆ្នាំ ហើយអាចបន្តដោយស្វ័យប្រវត្តិទៅក្នុងរយៈពេលបូកបង្គរបន្ថែមដែលមានរយៈពេលរហូតដល់ 6 ឆ្នាំទៀត។
ក្រុមហ៊ុន ព្រូដិនសល លើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែជឿនលឿន
ការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែជឿនលឿន គឺជាបេសកកម្មរបស់ ក្រុមហ៊ុន ព្រូដិនសលចាប់តាំងពីការបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ 2013 មក។ តម្លៃ និងភាពងាយស្រួល គឺជាឧបសគ្គធំៗបំផុតពីរ របស់ប្រជាជនកម្ពុជាក្នុងការទិញធានារ៉ាប់រង។ ដូច្នេះ ក្រុមហ៊ុន ព្រូដិនសល កំពុងដោះស្រាយបញ្ហានេះដោយផ្ដល់ជូននូវផលិតផលធានារ៉ាប់រងឌីជីថលដែល សាមញ្ញ និងមានតម្លៃសមរម្យ ដោយចាប់ផ្តើមពីតម្លៃអប្បបរមា $10 ក្នុងមួយឆ្នាំ។
កម្មវិធីទូរសព្ទដៃ Pulse ដែលដំណើរការដោយ ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ ក្រុមហ៊ុន ព្រូដិនសល អាចឱ្យអតិថិជនទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។ កម្មវិធី Pulse ក៏អាចជួយវាយតម្លៃ និងអនុម័តការទាមទារសំណងឱ្យកាន់តែលឿនជាងមុន ដោយផ្តល់នូវលទ្ធភាពឱ្យអតិថិជនទទួលបាន សំណងទាន់ពេលវេលា។
ជាមួយនឹងគោលបំណង ជួយឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ក្រុមហ៊ុន ព្រូដិនសល បានប្រើពហុបណ្ដាញចែកចាយដែលដំណើរការជា ឌីជីថល ដើម្បីធ្វើឱ្យអតិថិជនទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និង ងាយស្រួលប្រើប្រាស់ និងជួយ លើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែមអំពី PRUសន្សំ អតិថិជនអាចទាក់ទងមកកាន់៖