• 2023-01-19 04:04:08
  • ព័ត៌មាន

ជ័យលាភីទាំងបីនៃកម្មវិធី HEINEKEN SUSTAINATHON ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីក្រុមហ៊ុន STARTUP FACTORY

  • 2023-01-19 04:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានាបានលើកឡើងពីគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់អ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី និងអ្នកជំនាញឧស្សាហកម្ម។

ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែងដែលផ្តោតលើនិរន្តរភាព ដែលអញ្ជើញបេក្ខជនបេក្ខនារី (អាយុយ៉ាងតិច ១៨ឆ្នាំ) ឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

ជាផ្នែកមួយនៃការប្រកួតប្រជែងលើកដំបូងស្ថិតក្រោមប្រធានបទ “ការពិសាដោយការទទួលខុសត្រូវ” ក្រុមចូលរួមប្រកួតប្រជែងចំនួន២០ ក្រុម (មានអ្នកចូលរួមសរុប ៧៨នាក់) មានរយៈពេល ៤៨ម៉ោង ដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសាប្រកបដោយការទទួលខុសត្រូវ។ ក្រុមចំនួនបីត្រូវបានជ្រើសរើសជាជាជ័យលាភីកំពូលទាំង៣ ដើម្បីបិទបញ្ចប់ការប្រកួតប្រជែងជុំទីមួយនេះ។

សម្រាប់វគ្គបន្ទាប់ ជ័យលាភីទាំងបីក្រុមនឹងមានឱកាសដុសខាត់គម្រោងដែលពួកគេបានស្នើឱ្យលេចចេញជារូបរាងឡើងក្រោយទទួលបានការណែនាំពីអ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មីក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មក ពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រដ៏ធំមួយមួយដែលនឹងប្រព្រឹត្តិទៅនៅក្នុងឆ្នាំនេះ ជាពេលដែលនឹងមានការប្រកាសក្រុមជ័យលាភីផ្តាច់ព្រ័ត្រក្នុងចំណោមក្រុមដែលបានបានជ្រើសរើសទាំងបី៕

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា៖ «យើងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកចូលរួមទាំងអស់ និងគំនិតប្រកបដោយស្តង់ដារខ្ពស់របស់ពួកគេនៅក្នុងការប្រកួតប្រជែងលើកដំបូងដែលមិនធ្លាប់មានសម្រាប់ការប្រកួតប្រជែងបែបនេះនៅកម្ពុជា ដែលផ្តោតលើគំនិតច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ យើងមានមោទនៈភាពចំពោះអ្នកគ្រប់គ្នាដែលធ្វើបានយ៉ាងល្អបំផុត ហើយយើងទន្ទឹងរង់ចាំធ្វើការងារជាមួយបេក្ខជនបេក្ខនារីដែលជាប់ជុំចុងក្រោយទាំងអស់ ដើម្បីគាំទ្រពួកគេក្នុងដំណាក់កាលបន្ទាប់»។

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)” របស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួនបី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប បាននិងកំពុងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាទូទាំងសកលដើម្បីលើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវ រាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។ បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១ពាន់លាននាក់ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «វាជាការចាប់ផ្តើមឆ្នាំថ្មីដ៏អស្ចារ្យមួយ ដោយបានជួបមនុស្សជំនាន់ថ្មីជាច្រើននាក់ដែលនឹងបង្កើតអនាគតរបស់យើង និងបង្កើនកិច្ចសន្ទនាសំខាន់ៗដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយគ្នា។ និរន្តរភាព និងការទទួលខុសត្រូវគឺជាផ្នែកមួយនៃឬសគល់ (DNA) របស់ក្រុមហ៊ុន ហ៊ិននីគែន អស់រយៈពេលជាងមួយសតវត្សមកហើយ ហើយយើងតែងតែលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យពិសាដោយការទទួលខុសត្រូវ។ យើងបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ជាមួយនឹងម៉ាកយីហោល្បីៗនៅក្នុងស្រុក និងនៅទូទាំងពិភពលោករបស់យើង ហើយយើងជឿជាក់ថា តាមរយៈការធ្វើឱ្យមានការពិសារដោយការទទួលខុសត្រូវ និងក្នុងកម្រិតសមល្មម វានឹងធ្វើឱ្យបទពិសោធទាំងនេះកាន់តែប្រសើរឡើង។ ដូច្នេះយើងអាចធ្វើកិច្ចការបន្ថែមទៀតដើម្បីញ៉ាំងឱ្យមនុស្សជួបជុំគ្នាប្រកបដោយភាពរីករាយ និងបង្កើតទំនាក់ទំនងជាមួយគ្នាដែលពិតជាមិនអាចបំភ្លេចបាន»។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម(សម្រាប់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ) របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាផ្នែកមួយនៃយុទ្ធនាការ “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន៖ • ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/ • ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.linkedin.com/company/heinekencambodia/

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

អំពី Startup Factory

ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។ យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

មតិយោបល់
អត្ថបទថ្មី