• 2023-02-15 04:57:57
  • ព័ត៌មាន

អបអរ​​ខួប ៣​ឆ្នាំ​ foodpanda និង​ហាងជាដៃគូ ​បរិច្ចាគ​ ១២​លានរៀល រួមទាំង​អាហារ ជាការ​ចែករំលែក​ក្តីស្រលាញ់ និងស្នាមញញឹម

  • 2023-02-15 04:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន foodpanda និងហាងជាដៃគូជាច្រើនរួមមាន៖ ផ្សារទំនើប ហេង ឆាយ លី, Domino’s Pizza, Pasta Corner, 1 Duck, 1 Burger & Fried Chicken, Bay Kolab, Dayungs, KOI Thé, Tube Central, Tube Coffee, និង Yellow Cab Pizza បានសហការធ្វើកម្មវិធីសប្បរសធម៌នៅមន្ទីរពេទ្យកុមារគុន្ធបុប្ផា ដើម្បីចែករំលែកក្ដីស្រឡាញ់ និងស្មាមញញឹមទៅកាន់កុមារកម្ពុជាក្នុងថ្ងៃនៃក្ដីស្រឡាញ់ ក៏ដូចជាជួយជ្រោមជ្រែងប្រតិបត្ដិការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសក្នុងថ្ងៃនៃក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ និងអបអរគម្រប់ខួប៣ឆ្នាំ របស់ខ្លួនផងដែរ។

ក្នុងថ្ងៃនោះផងដែរ foodpanda និងហាងជាដៃគូបានបរិច្ចាគទឹកប្រាក់ចំនួន១២លានរៀល ឬស្មើនិង ៣,០០០ដុល្លាអាមេរិក បូករួមនឹងគ្រឿងឧប្បភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនដូចជា៖ ទឹកពិសា VITFRESH ចំនួន ៣០ កេះ, ឈុតបាយប្រអប់ចំនួន ១០០ ប្រអប់, ភីហ្សាចំនួន ១៩២ ប្រអប់, បឺហ្គឺចំនួន ៥០ ឈុត, ភេសជ្ជៈចំនួន ៦០ កែវ, កាហ្វេចំនួន ២៥០ កែវ, តែគុជចំនួន ២៥០ កែវ, សម្ភារៈប្រើប្រាស់របស់កុមារចំនួន១៩ប្រភេទ ស្មើនិង៣២០មុខ មានដូចជា សាប៊ូកក់សក់ សាប៊ូកក់ដុះខ្លួន ក្រដាស់សើម ថ្មាំដុះធ្មេញ ខោទឹកនោមកូនក្មេង ។ល។ និងម៉ាសចំនួន១,៤០០ប្រអប់។

តំណាងរបស់ក្រុមហ៊ុន foodpanda លោក កាន់ ឈុនណាត និងជាប្រធានផ្នែកទំនាក់ទំនង មានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមទៅកាន់កុមារកម្ពុជាក្នុងថ្ងៃនៃក្ដីស្រលាញ់នេះ ហើយក៏ដើម្បីជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។

លោក កាន់ ឈុនណាត ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសម្ចាស់ហាងជាដៃគូដែលបានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំមួយនេះ និងសូមប្រសិទ្ធពរជ័យដល់សប្បុរសជន និងម្ចាស់ហាងជាដៃគូទាំងអស់ទាំងអស់ទទួលបាននូវសុខភាពល្អ និងភាពជោគជ័យក្នុងអាជីវកម្មបន្ថែមទៀត។

ជារៀងរាល់ឆ្នាំក្រុមហ៊ុន foodpanda តែងតែធ្វើកម្មវិធីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារគុន្ធបុប្ផា ដោយកាន់តែពិសេសឆ្នាំនេះ foodpanda បានជ្រើសរើសយកថ្ងៃទី១៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃនៃក្ដីស្រលាញ់ និងដើម្បីអបអរគម្រប់ខួប៣ឆ្នាំរបស់ខ្លួន ក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ និងស្មាមញញឹមក្នុងថ្ងៃដ៏ពិសេសមួយនេះជាមួយកុមារកម្ពុជា ក្រុមគ្រួសារ និងគ្រូពេទ្យរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាមរយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda។

មតិយោបល់