• 2023-02-17 07:15:00
  • ព័ត៌មាន

សណ្ឋាគារផ្កាយប្រាំ Rosewood នឹងរៀបចំពិធីគំរបខួប៥ឆ្នាំ ដ៏អស្ចារ្យបំផុតមិនធ្លាប់មាន នៅលើសូរ៉ាស្កាយបារ

  • 2023-02-17 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយបរិយាកាសដ៏រំជើបរំជួលគយគន់ទេសភាពដ៏ល្អឥតខ្ចោះ នៅលើសូរ៉ាស្កាយបារ (Sora Sky bar) លើអគារ ៣៨ជាន់សណ្ឋាគារផ្កាយប្រាំ Rosewood នឹងរៀបចំពិធីគំរបខួប៥ឆ្នាំរបស់ខ្លួន ដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ។

ដូច្នេះកុំភ្លេចណា៎ ណាត់ជាមួយគូស្នេហ៍ ជុំក្រុមគ្រួសារ ឬ មិត្តភ័ក្ដិទៅ Rosewood ដើម្បីទទួលបានអារម្មណ៍ដ៏ផ្អែមល្ហែម ទទួលទានអាហារ និងភេសជ្ជៈឆ្ងាញ់ ជាមួយបរិយាកាសនៅលើអាគារដ៏ខ្ពស់ មើលឃើញទេសភាពជុំវិញទីក្រុង និងមានកម្មវិធី រាំពេលយប់នៅបារលើដំបូលខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងតន្ត្រីបន្តផ្ទាល់ដែលមិនឈប់ឈរដែលមានសិល្បករចូលរួមដូចជា ពូឃ្លាំង, Boxi Ba & Dia, 2MDIE និងជាច្រើនទៀត ធានាសប្បាយម៉ាឆ្ងាញ់ខ្លាំង ដល់បំភ្លេចមិនបាន។

តោះ! ដើម្បីទិញ ឬកក់ សំបុត្រចូលរួមកម្មវិធីជប់លៀងដ៏អស្ចារ្យនេះសូមចុចលីងខាងក្រោមនេះ៖

កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

ពេលវេលា៖ ៨:០០pm ដល់ ២:០០am

ទីកន្លែង៖ Sora Sky Bar

https://shop.rosewoodhotels.com/phnom-penh/five-year-anniversary-party-033050

Rosewood គឺ ជាសណ្ឋាគារផ្កាយប្រាំល្បីឈ្មោះទូទាំងពិភពលោក មានទីតាំងនៅ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ចាប់ពីជាន់ទី ២៥ ដល់ ៣៩ ដែលមានបន្ទប់ស្នាក់នៅសរុប ១៧៥ បន្ទប់ កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំ ៣ និងភោជនីយដ្ឋានជាច្រើន ដូចជា ហាងអាហារបារាំង-ខ្មែរ Brasserie Louis ,ហាងតែ The Living Room ហាងអាហារជប៉ុន Iza ហាងគ្រឿងសមុទ្រ Cuts និង Sora Sky bar៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់