• 2023-03-02 08:26:31
  • ព័ត៌មាន

មកដឹងឲ្យច្បាស់! ហេតុអ្វីបានជាអង់គ្លេសបែងចែកស្មុគស្មាញមានទាំង Great Britain, UK និង England

  • 2023-03-02 08:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើអ្នក​អានអត្ថបទ ព័ត៌មាន ឬសៀវភៅ​ដែល​និយាយ​ពី​ប្រទេស​អង់គ្លេស គឺ​ចៀសមិនផុតនោះទេ​ពីការ​ឃើញពាក្យ The British Isles, Great Britain, UK និង England។ ដូច្នេះ សូមមើល​អត្ថន័យ​នៃពាក្យនីមួយៗ​ខាងក្រោម៖

The British Isles សំដៅ​ទៅលើឈ្មោះ​នៃប្រជុំ​កោះ​ដែលស្ថិតនៅ​ប៉ែកពាយព្យ​នៃ​ទ្វីបអឺរ៉ុប រួមមាន Great Britain, Ireland និង​កោះតូចៗ​ជាង ៦ពាន់កោះទៀត។ សរុប​ផ្ទៃដីប្រមាណ ៣១៥ ១៥៩គីឡូម៉ែត្រការ៉េ និង​ប្រជាជន​ជាង ៦៧លាននាក់។

Great Britain សំដៅលើកោះ​ធំជាងគេបំផុត​នៃ The British Isles។ កោះមួយ​នេះមានប្រទេស៣ គឺ England ស្កុតឡែន និង​វែល។

United Kingdom (UK) (នយោបាយ) ជារដ្ឋអធិបតេយ្យភាព​មួយ ដែលច្របាច់បញ្ចូលគ្នា​រវាង​ប្រទេស​៣ខាងលើ នៃ Great Britain បូកនឹង​​ប្រទេស​អៀងឡង់​ខាងជើង (Northern Ireland) មួយទៀត ​ហើយ​ស្ថិតក្រោម​នាយករដ្ឋមន្រ្តី​តែម្នាក់។

England ជាប្រទេស​ធំជាងគេនៅក្នុង UK ហើយមានក្រុងឡុងដ៏ ដែលជារាជធានីរបស់ UK។ សូម​ជម្រាបថា បើនិយាយពីកីឡាគឺ England, ស្កុតឡែន, វែល និងអៀរឡង់ខាងជើង ជាក្រុម​ផ្សេងគ្នា និង​ប្រកួតគ្នា​ទៀត​ផង៕

មតិយោបល់