• 2023-03-17 03:26:01
  • ព័ត៌មាន

សកម្មភាព​ល្អ! CP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និងបរិស្ថាន

  • 2023-03-17 03:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការធ្វើអាជីវកម្ម ​​​ គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ដូចនេះម្ចាស់អាជីវកម្មនិមួយៗត្រូវយកចិត្តទុកដាក់នឹងអោយសារៈសំខាន់លើទំនួលខុសត្រូវចំពោះកិច្ចការជួយដល់សង្គម​ និង​​​​​​​​ បរិស្ថាន (Corporate Social Responsibility (CSR)) ជារឿងចំបង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន ។

ក្រុមហ៊ុនសុីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តភាព

ជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុនស៊ីភី ខេមបូឌាបានធ្វើការសហការជាមួយភាគី រដ្ឋ និង អង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតំលៃដល់សង្គម​ ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព ។

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថាស៊ីភី អេហ្វនៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ​ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើ គោលនយោបាយបីចំនុចសំខាន់ៗគឺ ផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ និង សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា ៖

1. ផ្ដល់និរន្តរភាពចំណីអាហារ(Food Security)

ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជាឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។​ ក្រុមហ៊ុនបានបង្កើតគម្រោង“​អាហារដ្ឋាន​របស់​សាលារៀន” ដោយ​អប់រំ​សិស្សានុសិស្ស​នៅ​តំបន់​ជនបទ​ឱ្យ​យល់ដឹង​ពី​អត្ថប្រយោជន៏នៃការទទួលទានចំណីអាហារ​ដែលមានគុណភាព ក្នុងនោះផងដែរក្រុមហ៊ុន ស៊ីភី ខេមបូឌាបានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់ ។

សុីភីបានសាងសង់បន្ទប់ទឹកសម្រាប់សិស្សានុសិស្សឱ្យទទួលបានអនាម័យ និងសុខភាពល្អ
2. រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ(Self-Sufficient Society) 

សំរាប់ការងារទាក់ទងជាមួយនិងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌាបានចូលរួមចំណែកក្នុងការ កសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៏ បង្កើតគម្រោង“បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ” ក្នុងគោលបំណងអោយប្អូនៗកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារៈសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៍ ការបរិច្ចាគឈាមផងដែរ ។

ក្រុមហ៊ុនសុីភីផ្ដល់អាហារដែលមានរស់ជាតិឆ្ងាញ់ និងមានអនាម័យដល់ប្អូនៗកុមារ
3. សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)

ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផលប៉ះពាល់ដល់បរិស្ថាន​ ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន​ ​​ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ 2030 ក្នុងគោលបំណងធ្វើអោយបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់​ បង្កើនគុណភាពដី ​ បង្កើនគុណភាពទឹក​ គ្រប់គ្រងកាកសំណល់និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។

សុីភីចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ក្រុមហ៊ុនប្តេជ្ញានិងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៏សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun​ ​បានបន្តែមទៀតថាយុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់​ CPF គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា។

CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការណ៏អាជីវកម្មរបស់ខ្លួន។

មតិយោបល់