• 2023-05-13 01:31:00
  • ព័ត៌មាន

ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ10ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុង ប្រទេសកម្ពុជា

  • 2023-05-13 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្កើតឡើងក្នុងឆ្នាំ2013 ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។

ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី​។

គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែនបានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយ ភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។

  ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង ដែលអាចឲ្យ មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ចាប់ផ្តើមជាមួយ ការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ ក្រុមហ៊ុននេះបានបន្ត​ពង្រីកខ្លួន និងបង្កើតគម្រោងទៅ​ក្នុង​វិស័យ​អគារការិយាល័យគឺគម្រោងអគារការិយាល័យ Raintree ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ការងារដ៏សម្បូរបែបរួមមាន អ្នកបំពេញការងារវិជ្ជាជីវៈ អ្នកបង្កើតស្នាដៃច្នៃប្រឌិត និងសហគ្រិន។

 ក្រុមហ៊ុនក្នុងស្រុកដ៏មានកេរ្តិ៍ឈ្មោះនេះ ក៏បានបោះជំហានថ្មីមួយទៀត ទៅក្នុងវិស័យ បដិសណ្ឋារកិច្ច ​តាមរយៈការអភិវឌ្ឍគម្រោង​សណ្ឋាគារប្រណិត Treeline Urban Resort។ គម្រោងនេះបានដើរតួជាមូលដ្ឋានគ្រឹះសំខាន់ ដែលបានជួយសម្រួលដល់ការអភិវឌ្ឍគម្រោងសួន ពាណិជ្ជកម្ម KMH PARKផងដែរ ។

សួនពាណិជ្ជកម្ម KMH PARK ដែល​រួម​មាន​ គម្រោងផ្ទះអាជីវកម្ម ផ្សារទំនើបបែបសហគមន៍ ខេ ម៉ល K Mall និងអគារការិយាល័យទំនើប ISI Tower មានឆន្ទៈចង់កែប្រែមុខមាត់តំបន់ វេង ស្រេង ពី​តំបន់ឧស្សាហកម្មឲ្យប្រែក្លាយទៅជាសហគមន៍មួយដ៏រស់រវើក និងការរស់នៅប្រកប ដោយចីរភាពសម្រាប់ប្រជាជន​រស់នៅក្នុង​តំបន់នេះ។

ថ្លែងក្នុងឱកាសនេះ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន លោក កាំង ហុក បានគូស បញ្ជាក់ថា គម្រោងទាំងអស់របស់ក្រុមហ៊ុនអឺបេនលែន គឺសុទ្ធសឹងតែ ផ្តោតសំខាន់ទៅលើ អ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍​ដល់សហគមន៍។ លោកបាន បន្ថែមទៀតថា « យើងវាស់វែងភាពជោគជ័យនៃការងាររបស់យើង តាមរយៈផលវិជ្ជមាននៃ គម្រោងទាំងនោះ ទៅដល់សហគមន៍និងអ្នកប្រើប្រាស់ ហើយយើងមានមោទនភាពក្នុងការ បន្តការងារទាំងនេះតទៅថ្ងៃមុខទៀត។»

    សមាជិកក្រុមការងារអឺបេនលែនប្រមាណ300នាក់ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»​និងឈរលើទស្សនៈវិស័យជាធ្លុងមួយ គឺការ​ចូល​រួម​កែប្រែ​មុខ​មាត់​ទីក្រុង​ភ្នំពេញឲ្យកាន់​តែប្រ​សើរ ឡើង និង​មាន​គោលដៅ​បង្កើតសហគមន៍ ដែល​ហ៊ុម​ពន្ធ័​ទៅដោយធម្មជាតិ សួន​បៃតង​ បង្កើនគុណភាពនៃការរស់នៅ និងសុខមាលភាពដល់មនុស្សគ្រប់រូប។

គោលការណ៍ទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះសំខាន់នៃគម្រោងថ្មីចុងក្រោយ​បង្អស់របស់ក្រុមហ៊ុន អឺបេនលែនគឺ បុរីចន្ទគីរី - បុរី​ដែល​រចនាឡើងជាសហគមន៍ដែលហ៊ុមព័ទ្ធដោយបរិស្ថានធម្មជាតិ ស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ។ មុននឹងធ្វើការសាងសង់គម្រោងនេះ ក្រុមហ៊ុន អឺបេនលែន បានចំណាយធនធាននិងពេលវេលាសិក្សាស្រាវជ្រាវអស់រយៈពេលជាងពីរឆ្នាំំ ដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង​តម្រូវ​ការ​អ្នក​រស់នៅ​ក្នុង​ទីក្រុងភ្នំពេញប្រាថា្នចង់បាន។

ឆ្នាំនេះ គឺជាការអបអរនៃដំណើរនៃការអភិវឌ្ឍកន្លងមករបស់ក្រុមហ៊ុន​អឺបេនលែន និងជាការ ស្វាគមន៍ម្ចាស់ផ្ទះបុរីចន្ទគីរីទាំងអស់ ចូលមករស់នៅគេហដ្ឋានថ្មី​ដែល​ជួយ​ជម្រុញ ការស់នៅឲ្យ​កាន់តែមានភាពប្រសើរជាងមុន។ អ្វីដែលកាន់តែពិសេស បុរីចន្ទគីរីបានក្លាយជាគម្រោងអភិវឌ្ឍ លំនៅឋានដ៏លេចធោ្លមួយនៅក្នុងតំបន់​ ដែលផ្តោតចំបងទៅលើអ្នកប្រើប្រាស់ និងសម្រេចបាន គោលដៅ ក្នុងការលក់រហូតដល់ 85% រួចទៅហើយក្នុងពេលបច្ចុប្បន្ននេះ។   

ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើររបស់ខ្លួន ក្នុងការអភិវឌ្ឍគម្រោង ដ៏មានអត្ថន័យនាពេលខាងមុខនេះ។ លោក កាំង ហុក បានមានប្រសាសន៍ជាចុងក្រោយថា « យើងនឹងបន្តបង្កើតនូវគម្រោងថ្មីៗបន្តទៀត ហើយរក្សាជំហរយ៉ាងមុតមាំនូវមូលដ្ឋានគ្រឹះ នៃការងាររបស់យើង ដែលគិតគូរដល់អ្នកប្រើប្រាស់ជាចម្បង និង ការរចនាគម្រោងដែល​មាន​ភាព​ស្រស់ស្អាតបន្ថែមទៀត។ ជាពិសេស​ ការបំពេញនូវតម្រូវការក្នុងការបង្កើតទីកន្លែង ដែលអាចជម្រុញការរស់នៅឲ្យកាន់តែប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាអត្តសញ្ញណ សំខាន់មួយនៃក្រុមហ៊ុនរបស់យើង»។ 

សម្រាប់ព័ត៌មានបន្ថែមអំពីអឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័រ របស់យើង និង ទំនាក់ទំនងលេខទូរសព្ទ ៖ 061 888 580 / 015 588 580 ។    អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

បុរីចន្ទគីរី

បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន(Urbanland)។ នៅបុរីចន្ទគីរី យើងផ្តោតសំខាន់លើការរចនាលំនៅឋាន ដែលហ៊ុមព័ទ្ធដោយធម្មជាតិ និងជាសហគមន៍ដ៏ជិតស្និទ្ធមួយ ដើម្បីផ្តល់ជូននូវការរស់នៅដែលប្រសើរជាងមុន។

សួនពាណិជ្ជកម្ម KMH Park

• ផ្ទះអាជីវកម្ម KMH Park

គម្រោងផ្ទះអាជីវកម្ម KMH Park ត្រូវបានរចនាឡើងជាមួយការសាងសង់លំនៅឋានបែបទំនើប ដែល អាចធ្វើអាជីវកម្ម និងជួលជាទីតាំងសម្រាប់ធ្វើពាណិជ្ជកម្មខ្នាតតូចធំ។ គម្រោងនេះ បានលេចរូបរាងជា ស្ថាពរក្នុងឆ្នាំ 2021 ជាមួយគោលបំណង ចង់លើកស្ទួយការរស់នៅជាលក្ខណៈសហគមន៍ និង បង្កើតសហគមន៍ ដែលអាចប្រកបអាជីវកម្មផ្សេងៗ ប្រកបដោយចីរភាព និងភាពទាន់សម័យ។

• ISI Tower

អគារ អាយ អេស អាយ ជាអាគារការិយាល័យទំនើបតែមួយគត់នៅបណ្តោយមហា វិថីវេង ស្រេង ដែលបានបញ្ចាប់ការសាងសង់នៅក្នុង 2021 ហើយជាជម្រើសដ៏សមស្របបំផុតសម្រាប់អាជីវ ​ កម្មឈានមុខគេ និងក្រុមហ៊ុនដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់េនះ។

• ផ្សារទំនើប ខេម៉ល 

ខេ ម៉ល ជាផ្សារទំនើបបែបសហគមន៍មួយ ដែលត្រូវបានរចនាឡើងក្រោមការគិតគូរយ៉ាងម៉ត់ចត់ក្នុង គោលបំណងដើរតួនាទីជាទីតាំងដ៏សំខាន់ដើម្បីបង្កើនភាពជិតស្និទ្ធក្នុងសហគមន៍ដ៏រស់រវើកមួយនៅ តំបន់វេង ស្រេង។

សួនឧស្សាហកម្ម KMH PARK 2

KMH PARK 2 ជាសួនឧស្សាហកម្មបានបង្កើតឡើងក្នុងឆ្នាំ 2018 ដើម្បីផ្តល់ជាទីតាំងសម្រាប់ជួល ធ្វើពាណិជ្ជកម្ម រោងចក្រ ឃ្លាំងទំនិញ និងអគារស្នាក់នៅ ជាលក្ខណៈខ្នាតធំសម្រាប់ធ្វើអាជីវកម្ម និង គម្រោងពាណិជ្ជកម្មគ្រប់ប្រភេទក្នុងរយៈពេលយូរអង្វែង។

Embassy Central

Embassy Central ជាគម្រោងខុនដូថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនអឺបេនលែន។ Embassy Central រចនាឡើងដើម្បីការរស់នៅបែបទាន់សម័យក្នុងតំបន់សក្តានុពលបឹងកេងកងទី 1 ក្នុងឆ្នាំ 2019 មានការរចនាផ្នែកខាងក្នុង និងទីតាំងបែបសហគមន៍ផ្សេងៗ ផ្តល់នូវបរិយាកាសបៃតងស្រស់ត្រកាល និងបរិស្ថានធម្មជាតិ ដែលខុសប្លែកពីជីវិតមមាញឹកនៅក្នុងកណ្តាលទីក្រុង និងភាពអាប់អ៊ួនៃបរិយាកាសខាងក្រៅ។

សណ្ឋាគារ Treeline Urban Resort

Treeline Urban Resort ជាសណ្ឋាគារប្រណិត ដែលមានការរៀបចំតុបតែងបែបសិល្បៈទំនើបដំបូងគេបង្អស់ លាតសន្ធឹងនៅប្របមាត់ស្ទឺងសៀមរាប។ សណ្ឋាគារនេះត្រូវបានរចនា និងសាងសង់ក្នុងឆ្នាំ 2018 ដោយស្ថាបត្យករក្នុងស្រុក លោក កាំង ហុក ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អ បំផុតដល់ភ្ញៀវទេសចរណ៍ ទាំងអស់ ដែលនឹងមកទស្សនាប្រាសាទនានាក្នុងក្រុងអង្គរ។

អគារ រ៉េន ទ្រី( Raintree)

រ៉េន ទ្រី គឺជាអគារការិយាល័យ និងពាណិជ្ជកម្មដ៏លេចធ្លោមួយ ដែលបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2016 ផ្តោតសំខាន់ទៅលើការរចនាការិយាល័យបែបទាន់សម័យ និងជាសហគមន៍នៃអ្នកបំពេញការងារវិជ្ជាជីវៈដ៏សម្បូរបែបរួមមាន អ្នករចនាច្នៃប្រឌិត និងសហគ្រិន។ អគារនេះ មានទីតាំងនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារធំៗនៃទីក្រុងភ្នំពេញ។

Embassy Residences

អគារខុនដូ Embassy Residences ជាគម្រោងអភិវឌ្ឃខុនដូដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2017 មានទីតាំងនៅចំណុចសក្តានុពលបំផុតនៃតំបន់ទន្លេបាសាក់ និងមិនឆ្ងាយប៉ុន្មានពីទីតាំងភោជនីយដ្ឋាន និងផ្សារទំនើបជាច្រើនក្នុងតំបន់បឹងកេងកងផងដែរ។

មតិយោបល់