- 2023-06-10 07:16:08
- ព័ត៌មាន
ផ្អើលផ្លូវ ២០០៤! មនុស្សទាំងហ្វូង មកទទួលរសជាតិថ្មីដោយឥតគិតថ្លៃ ក្នុងថ្ងៃសម្ពោធបើកហាង Belly Burger
- 2023-06-10 07:16:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលផ្លូវ ២០០៤! មនុស្សទាំងហ្វូង មកទទួលរសជាតិថ្មីដោយឥតគិតថ្លៃ ក្នុងថ្ងៃសម្ពោធបើកហាង Belly Burger
ចន្លោះមិនឃើញ
ដូចការគ្រោងទុក ពិធីសម្ពោធបើកហាង Belly Burger សាខាទី២ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ Nham24 ត្រូវបានធ្វើឡើងយ៉ាងអធិកអធម នៅលើបណ្ដោយផ្លូវ ២០០៤ ក្បែរផ្សារទំនើបមីតថោន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ។
សហស្ថាបនិកហាង Belly Burger អ្នកនាង តាំង គីមប៊ួយ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកាត់ខ្សែបូ និងចុះហត្ថលេខារួចភ្លាមៗថា វាជាមោទនភាពសម្រាប់ហាង Belly Burger ដែលបង្កើតឡើងដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយយីហោនេះក៏បង្កើតឡើងដោយកូនខ្មែរ។ ហាងទទួលបានការគាំទ្រខ្លាំងនៅសាខាទី១ នាផ្សារទំនើបអ៊ីឌិនហ្គាឌិន បឹងកក់ ទើបថ្ងៃនេះ Belly Burger ដែលមានលោកក្លា និងរូបនាងគ្រប់គ្រងផ្ទាល់ សម្រេចពង្រីកវិសាលភាពបន្ថែមទៀត។
អ្នកនាង តាំង គីមប៊ួយ៖ “កាលបើកដំបូងគិតថា គ្រាន់តែសាកល្បងថាតើភ្ញៀវចូលចិត្ដរសជាតិ Burger របស់យើង ឬអត់? តែដល់ពេលបើកទៅ យើង sold out រាល់ថ្ងៃ ដល់ពេលអីចឹងយើងកាន់តែមានជំនឿចិត្ដ ហើយសម្រេចបើកហាងមួយផ្ទាល់ខ្លួនឯងហ្មងនៅសាខាមួយនេះ”។
បើតាមអ្នកនាង គីមប៊ួយ និងលោកក្លា ដែលជាសហស្ថាបនិកហាង Belly Burger នឹងពង្រីកខ្លួនរហូតដល់ ៥សាខា ក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ ហើយគ្រោងនឹងពង្រីកទៅកាន់បណ្ដាខេត្ដសំខាន់មួយចំនួនទៀតដូចជា៖ សៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបងជាដើម។
សម្រាប់ថ្ងៃសម្ពោធបើកដំណើរការសាខាទី២ Belly Burger បានផ្ដល់ឱកាសឲ្យអតិថិជនទូទៅភ្លក្សរសជាតិភេជ្ជៈ ដំឡូងបំពង និងBurger ដោយឥតគិតថ្លៃរហូតដល់ ៥០០ឈុត។ កម្មវិធីផ្ដល់ជូនចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ គេឃើញមានមនុស្សទាំងក្មេងទាំងចាស់ បានចូលទៅទទួលរសជាតិថ្មីនេះយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១១ ខែមិថុនា នេះ Belly Burger ក៏បានបើកដំណើរការសាខាទី៣ នៅតំបន់ទួលទំពូងដោយផ្តល់សេវាសម្រាប់តែការវេចខ្ចប់ និងការកុម្ម៉ងតាម App ដឹកជញ្ជូនផងដែរ។
ដូច្នេះបងប្អូនដែលចង់សាករសជាតិបឺហ្គឺរដែលឆ្ងាញ់កុំភ្លេចទៅ Belly Burger ដែលមានអាសយដ្ឋាននៅផ្លូវ២០០៤ ឬនៅផ្សារ Eden Garden ឬក៏អាចកុម្ម៉ង់ទិញតាម App ដឹកជញ្ជូន Nham24 ផងដែរ (ទស្សនាវីដេអូ Belly Burger)៕