• 2023-06-21 07:48:54
  • ព័ត៌មាន

ឱកាស​មិន​ចេះ​តែ​មាន​ទេ ក្រសួង បើក​វគ្គបណ្តុះបណ្តាលភាសាចិនដោយឥតគិតថ្លៃតាមធអនឡាញ

  • 2023-06-21 07:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទិសដៅ​ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បាន​ប្រកាស​ពីផែនការ​បើក​​វគ្គបណ្តុះបណ្តាលភាសាចិនកម្រិត​ដំបូង​ដោយឥតគិតថ្លៃតាមធអនឡាញ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃ​នេះ។

តាម​រយៈ​​សេចក្ដី​ជូន​ដំណឹង​នេះ ក្រសួង​ទេសចរណ៍ ផ្ដោត​ទៅ​ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត ក៏​ដូច​ជា​សាធារណជនទូទៅ។

សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តទៅ (រៀងរាល់ថ្ងៃអង្គារ និង ថៃ្ងព្រហស្បតិ៍)។

បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះ ឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ឋជំនាញខាងលើតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្ពនQR Code ខាងក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់