- 2023-07-18 09:27:39
- សេដ្ឋកិច្ច
ចេញរបាយការណ៍ ទំហំដោះដូរពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានចំនួនជាង ៩០០០លានដុល្លារអាមេរិក
- 2023-07-18 09:27:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរបាយការណ៍ ទំហំដោះដូរពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានចំនួនជាង ៩០០០លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
តាមរបាយករណ៍ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនៅក្នុងព្រឹត្តិបត្រពាណិជ្ជកម្ម បានឲ្យដឹងថា មានទំហំដោះដូរពាណិជ្ជកម្មក្នុងរង្វង់ទឹកប្រាក់សរុបប្រមាណជាង ៩២៨១លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ កន្លងទៅ។
តួលេខនេះ មានការកើនឡើង ១៨,៦% ធៀបនឹងទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២១ ដែលមានត្រឹមតែ ៧៨២៦លានដុល្លារអាមេរិក។ នៅក្នុងព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនេះដដែល បានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២របស់កម្ពុជា។
យ៉ាងណាក៏ដោយ អាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា ក្នុងនោះតាមរបាយការណ៍ក្នុងឆ្នាំ ២០២២ កន្លងទៅ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិកដែលគិតជាទឹកប្រាក់ ស្មើនឹង ៨៩៦៨លានដុល្លារអាមេរិក ខណៈកម្ពុជានាំទំនិញពីសហរដ្ឋអាមេរិកវិញ មានចំនួន ៣១២លានដុល្លារអាមេរិក។
មុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារសហរដ្ឋអាមេរិកមាន៖ ១.សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ(HS Code 61)។ ២.គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ ៣.ម៉ាស៊ីន និងឧបករណ៍អគ្គសនី ៤.សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ(HS Code 62) និង ៤.សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ(HS Code 64).
ជាមួយគ្នា កម្មវិធីនាំចូលពីសហរដ្ឋអាមេរិកវិញ នូវមុខទំនិញដូចជា៖ ១.យាន ក្រៅពីអយស្ម័យយាន ឬអយរថអគ្គីសនី ២.កាកសំណល់ពីឧស្សាហកម្មម្ហូបអាហារ ៣.ម៉ាស៊ីន និងបរិធានមេកានិក សម្ភារៈអគ្គីសនី ៤.ឧបករណ៍ និងបរិធានអុបទិក សម្រាប់វេជ្ជសាស្ត្រ ឬការវះកាត់ និងទី៥ ផលិតផលឱសថ៕