• 2023-08-11 08:24:36
  • ព័ត៌មាន

ចង់​ទៅ​បោះតង់ ជូន​កាដូ​មនុស្ស​ពិសេស នឹក​ឃើញ​ផលិតផល​​អ្នក​បាត់ដំបង​មួយ​នេះ​

  • 2023-08-11 08:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលក្នុង​ស្រុក​របស់​អ្នក​បាត់ដំបង បាន និង​កំពុង​ពេញ​និយម​ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក ក្នុង​នោះ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​បរិភោគ​ក្នុង​គោល​បំណង​ទូទៅ ប៉ុន្តែ​រឹត​តែ​ល្អ និង​ងាយ​ស្រួល​សម្រាប់​សកម្មភាព​ដើរ​លេង​បោះតង់ ឬ​ជូន​ជា​អំណោយ​ដល់​មនុស្ស​ពិសេស​ជា​ដើម។

នេះ​និយាយ​ដល់​ផលិតផល​ផ្លែ​ឈើ​សម្ងួត​របស់ មិសុតា ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​គឺ ​លោកស្រី​ ឈុយ សូភី និងលោក តាន់ មី​ស​ស្សែ​ល​។ មិសុតា មាន​រោងចក្រ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នា​តំបន់​ពាយព្យ​ ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ផ្គត់ផ្គង់​ផលិតផល​ប្រភេទ​ផ្លែ​ឈើ​សម្ងួត​ ផលិតផល​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ដូច​ជា៖ ១.ផ្លែឈើសម្ងួតធម្មជាតិ Oja (ស្វាយ ម្នាស់ ចេក) ២.តំណាប់ផ្លែឈើ Misota (ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់) ៣.ផ្លែឈើស្រោបដោយជាតិសូកូឡា Misota​ ៤.ផ្លែឈើសម្ងួតចម្រុះ Green charm និង ​៥.សុរា Jatoro។

តាម​លោក អុល តុលា ផលិតផល​ទាំង​នោះ មាន​កំណើននៃការលក់ល្អ​ទាំងនៅទីផ្សារក្នុងស្រុក និងនាំចេញទៅជប៉ុនកំពុងកើនឡើងខ្ពស់ បញ្ជាក់ថាអតិថិជនពេញចិត្តគុណភាពផលិតផលទាំងនេះ។

ថ្នាក់​ដឹកនាំ​ដដែល ពន្យល់​ទៀត​ថា ផលិតផល​ផ្លែ​ឈើ​សម្ងួត​របស់ មិសុតា ល្អ និង​សាកសម​សម្រាប់​ការ​ដំណើរ​កម្សាន្ត បោះតង់ ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ក្នុង​នោះ​ក៏​ដោយ​សារ​ថា ការ​យក​ផ្លែឈើស្រស់តាម​ខ្លួន ងាយបាក់បែក ជ្រាយ ឆាប់​ខូច​គុណភាព។ ដោយ​ឡែក​ផលិតផលរបស់ មិសុតា រក្សាក្នុងកញ្ចប់ទុកបានយូរ ស្រាល ងាយដាក់តាមកាបូបសម្រាប់ពេលត្រូវការអាហារសម្រន់មានជីវជាតិនិងរសជាតិឆ្ងាញ់។

ពិសេស​នោះ ការរចនាកញ្ចប់ឬប្រអប់បង្កប់អត្ថន័យបង្ហាញពីស្នាដៃខ្មែរនិងនិម្មិតសញ្ញាគុណភាពបញ្ជាក់ដោយស្ថាប័នអន្តរជាតិ។

ក្រៅ​ពី​នេះ ដោយមានប្រភពចេញពីកម្ពុជា សំបកវេចខ្ចប់ស្រស់ស្អាត និងអត្ថន័យរបស់ផលិតផលដែលលើសពីអាហារសម្រន់ និងសូកូឡាឆ្ងាញ់នោះ គឺបេះដូង និងការផលិតប្រកបដោយការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋខ្មែរ វាជាចំណុចសំខាន់ៗដែលធ្វើឲ្យផលិតផលទាំងនេះស័ក្តិសមជាកាដូ ឬជំនូនដ៏មានន័យសម្រាប់មនុស្សជាទីគោរពស្រលាញ់របស់អ្នកនៅកម្មវិធីសំខាន់ៗដូចជា ផលិតផលអនុស្សាវរីយ៍ជូនមិត្តបរទេស គ្រូ អ្នកមានគុណជាចាស់ទុំ ភ្ញៀវកិត្តិយសនាពិធីអាពាហ៍ពិពាហ៍ ជាដើម ។ល។

តាម​ការ​បញ្ជាក់​របស់​លោក អុល តុលា ដដែល ផលិតផលទាំងនេះត្រូវបានកែច្នៃពីផ្លែឈើស្រស់ដែលប្រមូលពីចំការនៅស្រុកខ្មែរដែលល្បីខាងដីមានជីជាតិ ដូច្នេះភោគផលដែលចេញពីការដាំដុះនេះមានរសជាតិឆ្ងាញ់ពិសេស។ លោកថា គុណតំលៃមួយនៃផលិតផល Oja, Misota & Green charm គឺផ្តល់ការលើកទឹកចិត្តនិងស្នាមញញឹមដល់កសិករនិងផលិតករខ្មែរដែលខិតខំប្រឹងប្រែងដាំដុះ និងកែច្នៃប្រកបដោយការយកចិត្តទុកដាក់។

បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន មិសុតា​ កំពុងទទួលបានការចូលចិត្តកើនឡើងនៅប្រទេសជប៉ុន ថៃ បារាំង និងអាមេរិក។ វាត្រូវបានផលិតដោយអនុវត្តតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាពអាហារ និងគុណភាព។ អតិថិជនខ្មែរ និងបរទេសតែងតែសរសើអំពីរសជាតិនិងគុណភាពរបស់ផ្លែឈើសម្ងួត តំណាប់ផ្លែឈើ និងផ្លែឈើស្រោបដោយសូកូឡា របស់ក្រុមហ៊ុន មិសុតា។​ ក្រៅពីផលប្រយោជន៍នៃអាហារល្អជួយសុខភាព រាល់ការទិញមួយកញ្ចប់ឬប្រអប់មានន័យជ្រាលជ្រៅសម្រាប់ផលិតផលខ្មែរ និងកសិករខ្មែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី