
- ច័ន្ទ, 2 តុលា 2023 07:42
- ព័ត៌មាន
វេទិកាប្រចាំឆ្នាំ២០២៣ របស់ Cam Ed បានបង្កើតឱកាសឲ្យអ្នកជំនាញ និងនិស្សិតរាប់ពាន់នាក់ ជួបគ្នា
- ច័ន្ទ, 2 តុលា 2023 07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាប្រចាំឆ្នាំ២០២៣ របស់ Cam Ed បានបង្កើតឱកាសឲ្យអ្នកជំនាញ និងនិស្សិតរាប់ពាន់នាក់ ជួបគ្នា
ចន្លោះមិនឃើញ
វិទ្យាស្ថានខេមអេដ បានរៀបចំវេទិកាស្តីពី វិស័យធនាគារ ឆ្នាំ២០២៣ នៅសណ្ឋាគារ Oakwood Phnom Penh ដោយមានការចួលរួមពីវាគ្មិន និងអ្នកជំនាញមកពីបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ។ អ្នកចូលរួមដែលជានិស្សិតរាប់រយនាក់ បានចូលរួមដើម្បីទទួលយកនូវចំណេះដឹងថ្មីៗ និងគោលដៅពង្រឹងជំនាញធនាគារដែលពួកគេកំពុងសិក្សារ។
ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខេមអេដ លោកសាស្រ្ដាចារ្យ ព្រំ វីរៈ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ក្នុងនោះវិស័យធនាគារបាន ដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ទៅតាមរយៈការផ្តល់ឲ្យនូវធនធានហិរញ្ញវត្ថុ ដើម្បីឲ្យអាជីវកម្មនីមួយៗរីកចម្រើន។ លោក ព្រំ វីរៈ ជឿថា វេទិកាស្ដីពីវិស័យធនាគារ ឆ្នាំ២០២៣ ដែលផ្តោតសំខាន់លើ ការវិត្តន៏នៃអាជីពការងារនៅក្នុងវិស័យធនាគារ ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការ ទូទាត់សាច់ប្រាក់ និងការគ្រប់គ្រងហានិភ័យ នឹងចូលរួមជាចំណែកតូចមួយក្នុងការណែនាំសាធារណៈជន និងសិស្សនិស្សិត ស្វែងយល់បន្ថែមអំពីការវិវត្តន៍របស់ធនាគារក្នុងស.វទី២១ នេះ។
នៅក្នុងឱកាសនោះដែរ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិកម្ពុជា លោក ហេង បូមករា បានសង្កត់ធ្ងន់ថា សារៈសំខាន់ នៃការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការ នៃការរីកចម្រើនក្នុងវិស័យធនាគារនៅកម្ពុជា មានការចម្រើនជាលំដាប់។ ទោះជាយ៉ាងណា កត្តាសំខាន់ៗមួយចំនួនក៏បានរាំងស្ទះដល់ការរីកចម្រើនសេដ្ឋកិច្ចពិភពលោកដែរ។ ដូចជាការដំឡើងអត្រាការប្រាក់ដុល្លា ការរីករាលដាល នៃជំងឺកូវីដ១៩ បញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្សី ដែលបានដាក់បន្ទុកទៅលើកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខេមអេដ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ដោយផ្ដោតលើវិស័យធនាគារ។ ក្នុងនោះគេវត្ដមានតំណាងពីធនាគារធំៗដូចជា៖ ធនាគារជាតិ នៃកម្ពុជា ធនាគារជីបម៉ុង ធនាគារស៊ីអាយអិមប៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារហ្វីលីព ធនាគារចិន ធនាគារអេបីអេ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ព្រមទាំងមានសិស្សានុសិស្សមកពីសាលាផ្សេងបានចូលរួមរាប់រយនាក់៕