- 2023-10-22 09:54:26
- សេដ្ឋកិច្ច
អ្នកជំនាញផ្នែកកាហ្វេ៖ អ្នកចូលចិត្តញុំកាហ្វេគួរទៅសាករសជាតិថ្មីហើយមានតែកន្លែងនេះទេ...
- 2023-10-22 09:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញផ្នែកកាហ្វេ៖ អ្នកចូលចិត្តញុំកាហ្វេគួរទៅសាករសជាតិថ្មីហើយមានតែកន្លែងនេះទេ...
ចន្លោះមិនឃើញ
លោក នងយ៉ុនឌី រីណូ ដែលជាអ្នកជំនាញខាងកាហ្វេមួយរូបនៅកម្ពុជា ថាអ្នកដែលចូលចិត្តញុំកាហ្វេ និងភេសជ្ជៈផ្សេងៗគួរកុំរំលង Riverwood Coffee ដែលកាហ្វេរសជាតិថ្មីទើបបង្កើត និងបរិយាកាសប្លែកទទួលបានអារម្មណ៍ថ្មី។
អ្នកជំនាញ និងមានបទពិសោធខាងកាហ្វេជាច្រើនឆ្នាំខាងលើនេះបានឲ្យដឹងក្នុងថ្ងៃបើកសម្ពោធ Riverwood Coffee ថា ហាងរបស់លោកគឺបានសម្រិតសម្រាំងជាខ្លាំង និងតេស្តសាកល្បងគ្រាប់កាហ្វេជាច្រើនខែទើបទម្រាំបង្កើតបានជារសជាតិថ្មីប្លែក។ ក្នុងនោះ Special Drink របស់លោកគឺមាន ៤ប្រភេទ ទី១ Delight forest ទី២ Midnight forest ទី៣ Tiramisu និងទី៤ Matcha cream Chese។
លោក នងយ៉ុនឌី រីណូ បន្ថែមទៀតថា លក្ខណៈពិសេសដែលលោកចែករំលែកដល់មហាជន ឬអ្នកចូលចិត្តកាហ្វេនោះរួមមានដូចជា កាហ្វេថ្មីនេះមាន៣ស្រទាប់គឺស្រទាប់ខាងក្រោមចាហួយធ្វើពីកាហ្វេ ស្រទាប់ទី២ Latte ស្រទាប់ទី៣ មានជា Cream Chese។ ចាហួយ និង Cream Chese គឺធ្វើឡើងដោយហាងផ្ទាល់តែម្ដងហើយរសជាតិនេះមុត និងចូលជាមួយកាហ្វេ។ មួយវិញទៀតកាហ្វេស្រទន់អតិថិជនភាគច្រើនអាចញុំបានដោយមិនមានអារម្មណ៍ឈឺក្បាល ឬធីងធោងនោះទេ។
បញ្ជាក់ដែរថា នងយ៉ុនឌី រីណូ លោកជាអ្នកជំនាញផ្នែកកាហ្វេមួយរូបនៅកម្ពុជាដែលបានសិក្សាស្រាវជ្រាវជាច្រើនឆ្នាំទាំងនៅកម្ពុជា និងក្រៅប្រទេសផងដែរ។ Riverwood Coffee គឺនៅផ្ទះ ២០ ផ្លូវ ៥៨៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕